50 Viewsនាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង ឈ្មោះ HMS TAMAR (P233) បានចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២០ ខែសីហានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ នៅកម្ពុជា គឺពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា។ នាវានេះ មានទម្ងន់ផ្ទុក ២ ០០០តោន មានបណ្តោយ៩០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ កម្ពស់៣៣ម៉ែត្រ និងល្បឿន...
61 Viewsបន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានប្រែសកម្មភាពពីការរុះរើចេញដោយកងកម្លាំងទាហាន មកជាការចូលទៅពិនិត្យមើលដោយស្នាមញញឹមរាក់ទាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់ តបតាមការចង្អុរបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសាលាដូង ជាមួយនឹងការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។...
64 Views(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ ឱ្យប្រកាន់ភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី...
62 Viewsទន្ទឹមនឹងការបង្ហាញព័ត៌មានថា មានជំនួបកាលពីប៉ុន្មានសប្តាហ៍មុននៅផ្ទះសម្តេច គឺនៅមុនពេលដែល លោក កឹម សុខា ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនោះ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពការជួបជាថ្មីម្តងទៀត ជាមួយក្រុមគ្រួសារលោក ដែលមានទាំងវត្តមាន ភរិយា និងកូនស្រី លោក កឹម សុខា ផងដែរ។ បើតាមសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការនៅរសៀលនេះ « ការមកសួរសុខទុក្ខខ្ញុំម្តងទៀតយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយ...
59 Viewsការសង្រ្គោះកម្រិតស្រាល ឬធ្ងន់ ជាដំណាក់កាលដ៏សំខាន់ចាំបាច់ដែលទាំងអ្នកជំងឺ និងគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងពេលវេលាដ៏ខ្លី និងប្រឈមគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត អ្នកសង្រ្គោះបន្ទាន់ត្រូវឆ្លើយតបនឹងការធ្វើរោគវិនិច្ឆ័យភ្លាមៗប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ហើយដែលចំនុចនេះទាមទាឱ្យមានក្រុមគ្រូពេទ្យមានសមត្ថភាពខ្ពស់។ មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ ធានាលើសេវាកម្មក្នុងការសង្រ្គោះបន្ទាន់គ្រប់ពេលវេលា ២៤ម៉ោង ក្នុងសប្តាហ៍។ ការសង្រ្គោះបន្ទាន់ទាំងពីរកម្រិតគឺប្រកបដោយទំនុកចិត្តខ្ពស់ ពីព្រោះវេជ្ជបណ្ឌិតឯកទេស សុទ្ធតែទទួលសញ្ញាបត្រ័ពីប្រទេសបារាំង។ ស្របពេលនឹងការលើកកម្ពស់សមត្ថភាព នៃសេវាសុខាភិបាល ដោយការពិនិត្យព្យាបាលនៅក្នុងប្រទេស «មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ» បានបង្កើនគុណភាពនៃសេវាកម្មរបស់ខ្លួនកាន់តែល្អប្រសើរដើម្បីប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាជន។ ពត៌មានលំអិតសូមទំនាក់ទំនង÷...
55 Viewsសំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយដែលបានប្រើពាក្យអសុរសយ៉ាងខ្លាំង ព្រមទាំងជេរប្រមាថអតិថិជនរបស់ខ្លួនដែលជាកងទ័ព ផ្អើលពេញបណ្តាញសង្គម ហើយដែលត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាននោះ ពេលនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះចិន្តាសុវណ្ណារីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ផ្លូវលេខ១ភូមិដូងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន...
58 Views(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។ ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល...
62 Viewsក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២...
65 Viewsក្រសួងព័ត៌មានបានបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ខាងមុខតាមតំណភ្ជាប់នេះ https://tinyurl.com/s9wmxtet ។សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕
67 Viewsស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពីថ្ងៃទី២សីហានេះ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។ នេះបើយោងតាម The Straite Time ។ អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស...