121 Viewsជាងចម្លាក់ អ្នកគូររូប និងវិចិត្រករសម្តែង មកបញ្ចេញស្នាដៃនៅព្រៃត្រូពិច និងឆ្នេរសមុទ្ររបស់ខេត្តកែប តាមរយៈការគូររូប ចម្លាក់ ការដំឡើង និងការសម្តែង ចាប់ពីថ្ងៃទី ២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២៦។ វិចិត្រករទស្សនីយភាពអូស្ត្រាលី Julia Higgs បានចាប់ផ្តើមស្នាក់នៅខេត្តកែប ដោយនាងត្រូវធ្វើការលើគំនូរ ចម្លាក់ ការដំឡើង និងការសម្តែង ដោយបង្កើតស្នាដៃថ្មីពីការជួបប្រទះដោយផ្ទាល់។ មានមូលដ្ឋានរវាងទីក្រុង...
82 Viewsលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរជំនាញចុះស្ទាក់និងឃាត់រថយន្តបាន។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ...
81 Viewsអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី២៥សីហានេះថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ាបានធ្លាក់ចុះដល់កម្រិតទាបថ្មី ដោយសារការរំលោភបំពានយ៉ាងទូលំទូលាយប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងសេដ្ឋកិច្ចខុសច្បាប់ដែលកំពុងកើនឡើងបណ្តាលមកពីការជីកយករ៉ែដ៏កម្រខុសច្បាប់ ដែលធ្វើឲ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងឡើង។របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្របដណ្តប់ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ជម្លោះឥតស្រាកស្រាន្ត អំពើហិង្សាយោធា និងជម្លោះសេដ្ឋកិច្ច ដែលកំពុងកើនឡើង កំពុងធ្វើឱ្យជនស៊ីវិលប្រឈមនឹងការលំបាកធ្ងន់ធ្ងរ។ ទាំងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន ដែលគ្រប់គ្រងរដ្ឋរ៉ាក់ឃីនភាគច្រើន បានប្រព្រឹត្តអំពើហិង្សាយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម ការជ្រើសរើសដោយបង្ខំ ការបង្ខំឱ្យធ្វើការ ការឃុំខ្លួនតាមអំពើចិត្ត...
87 Viewsកម្មវិធីស្បៀងអាហារពិភពលោក បានព្រមានកាលពីថ្ងៃទី២៥ ខែសីហានេះថា ជម្លោះដែលកំពុងរីកធំ និងការថយចុះមូលនិធិ កំពុងជំរុញឱ្យភាពអត់ឃ្លានជាសកលឈានដល់កម្រិតវិបត្តិ ដែលធ្វើឱ្យទីភ្នាក់ងារជំនួយឈានជិតដល់ភាព «គ្មានអ្វីត្រូវផ្តល់ឲ្យទាល់តែសោះ»។នាយកប្រតិបត្តិស្តីទី លោក Carl Skau បាននិយាយថា មនុស្សជិត៣០០លាននាក់ជួបអសន្តិសុខស្បៀងខ្លាំង ដែលកើនឡើងបីដងនៃកម្រិតកាលពី៦ឆ្នាំមុន ខណៈកម្មវិធីស្បៀងអាហារពិភពលោក(WFP) ទទួលបានត្រឹមតែ៤០% នៃមូលនិធិដែលខ្លួនត្រូវការកាលពីឆ្នាំមុន។ថ្លែងបន្ទាប់ពីបានសង្ខេបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Skau បានបន្តថា ការរង់ចាំការប្រកាសពីទុរ្ភិក្សគឺជា «ការបរាជ័យកាតព្វកិច្ចទាំងស្រុង» និងបានជំរុញឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកមនុស្សធម៌។លោកបានព្រមានថា...
96 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា អត្ថបទស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីជាពន្លឺដល់អ្នកអប់រំ លោកគ្រូ អ្នកគ្រូ និងអ្នកធ្វើគោលនយោបាយអប់រំ ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការបញ្ចូលការអប់រំទស្សនវិជ្ជាទៅក្នុងប្រព័ន្ធសិក្សា ចាប់តាំងពីវ័យកុមារ រហូតដល់កម្រិតឧត្តមសិក្សា។ ១.ដំណើររឿងនិងឫសគល់នៃការអប់រំទស្សនវិជ្ជា ការបញ្ជ្រាបទស្សនវិជ្ជាឬជំនាញគិតហ្មត់ចត់ (Critical Thinking) មិនមែនរង់ចាំតែចាប់ផ្តើមនៅថ្នាក់ឧត្តមសិក្សានោះទេ។ យោងតាមអង្គការ UNESCO ការបង្រៀនទស្សនវិជ្ជាគួរចាប់ផ្តើមចាប់ពីកុមារអាយុ៦ឆ្នាំ (ថ្នាក់ទី១) ឡើងទៅ។ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០...
89 Viewsលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេស បន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវចម្រុះគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង។ ការចុះសិក្សានៅថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមបច្ចេកទេសបានធ្វើការសម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ព្រមទាំងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា...
85 Viewsនាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង ឈ្មោះ HMS TAMAR (P233) បានចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២០ ខែសីហានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ នៅកម្ពុជា គឺពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា។ នាវានេះ មានទម្ងន់ផ្ទុក ២ ០០០តោន មានបណ្តោយ៩០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ កម្ពស់៣៣ម៉ែត្រ និងល្បឿន...
96 Viewsបន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានប្រែសកម្មភាពពីការរុះរើចេញដោយកងកម្លាំងទាហាន មកជាការចូលទៅពិនិត្យមើលដោយស្នាមញញឹមរាក់ទាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់ តបតាមការចង្អុរបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសាលាដូង ជាមួយនឹងការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។...
101 Views(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ ឱ្យប្រកាន់ភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី...
96 Viewsទន្ទឹមនឹងការបង្ហាញព័ត៌មានថា មានជំនួបកាលពីប៉ុន្មានសប្តាហ៍មុននៅផ្ទះសម្តេច គឺនៅមុនពេលដែល លោក កឹម សុខា ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនោះ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពការជួបជាថ្មីម្តងទៀត ជាមួយក្រុមគ្រួសារលោក ដែលមានទាំងវត្តមាន ភរិយា និងកូនស្រី លោក កឹម សុខា ផងដែរ។ បើតាមសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការនៅរសៀលនេះ « ការមកសួរសុខទុក្ខខ្ញុំម្តងទៀតយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយ...