ព័ត៌មានអន្តរជាតិ8 hours ago
មូលហេតុដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្សែងអ័ព្ទ
18 Views ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដែលបានបង្កឱ្យមានផ្សែងហុយយ៉ាងក្រាស់គ្របដណ្តប់លើប្រជាជនជាង ១២ លាននាក់ និងបានបណ្តាលឱ្យផ្សែងអ័ព្ទរាលដាលទៅដល់កម្ពុជា និងប្រទេសជិតខាងផងដែរ។ ភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន ៧ នៅលើកោះ Borneo និងកោះ Sumatra បានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ អាកាសធាតុស្ងួតហួតហែង និងគ្រោះរាំងស្ងួតដែលជាប់ពាក់ព័ន្ធនឹងបាតុភូត «Super El Niño» កំពុងធ្វើឱ្យការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃទាំងនេះកាន់តែមានការលំបាក។ ភ្លើងឆេះព្រៃបែបនេះតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះ ជាពិសេសនៅពេលដែលកសិករ...