ព័ត៌មានអន្តរជាតិ11 hours ago
បារាំង និងអេស្ប៉ាញធូរស្រាលបន្តិច ខណៈចំហេះព្រៃ និងរលកកម្ដៅកំពុងរាលដាលពាសពេញទ្វីបអឺរ៉ុប
10 Viewsប្រទេសបារាំង អេស្ប៉ាញ និងក្រិក នៅតែបន្តទប់ទល់ចំហេះព្រៃធំៗនៅថ្ងៃទី៣១ ខែកក្កដានេះ ដោយអេស្ប៉ាញបានគ្រប់គ្រងភ្លើងឆេះព្រៃមួយកន្លែង ប៉ុន្តែកំពុងប្រឈមនឹងការគំរាមកំហែងថ្មីៗ ដោយសារក្ដៅខ្លាំង រុក្ខជាតិស្ងួត និងខ្យល់បក់ខ្លាំង បានធ្វើឱ្យភាគខាងត្បូងអឺរ៉ុបភាគច្រើនស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន។នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានបន្ទាបកម្រិតអាសន្នសម្រាប់ភ្លើងឆេះព្រៃដ៏ធំមួយនៅតាមព្រំដែនរវាងរដ្ឋធានី Madrid និងទីក្រុង Castilla y Leon ប៉ុន្តែបានព្រមានថាគ្រោះថ្នាក់មិនទាន់កន្លងផុតទៅនៅឡើយទេ ដោយសារភ្លើងឆេះព្រៃយ៉ាងហោចណាស់ ១០ កន្លែងផ្សេងទៀតបានបង្កឱ្យមានការព្រួយបារម្ភនៅទូទាំងប្រទេស។ នៅប្រទេសបារាំង...