ព័ត៌មានអន្តរជាតិ15 hours ago
អ្នកពន្លត់អគ្គិភ័យពីរនាក់ស្លាប់នៅកោះ Crete របស់ក្រិក ខណៈភ្លើងឆេះព្រៃគំរាមកំហែងផ្នែកខ្លះនៃភាគខាងត្បូងទ្វីបអឺរ៉ុប
10 Viewsអ្នកពន្លត់អគ្គិភ័យក្រិកពីរនាក់បានស្លាប់បន្ទាប់ពីពួកគេជាប់ខ្លួនក្នុងការទប់ទល់ភ្លើងឆេះព្រៃដែលបានឆេះរាលដាលពាសពេញតំបន់ Rethymno នៃកោះ គ្រីត(Crete) កាលពីថ្ងៃទី២៩ ខែកក្កដានេះ។ខ្យល់បក់ខ្លាំងបានបង្កឱ្យមានអណ្តាតភ្លើងដែលជំរុញឱ្យមានការជម្លៀសមនុស្សចេញពីភូមិជាច្រើន ជាចំហេះព្រៃរដូវក្តៅចុងក្រោយដែលបានឆាបឆេះឡើងនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប។នៅភាគខាងត្បូងប្រទេសទួរគី ផ្លូវហាយវេសំខាន់ពីទីក្រុង Fethiye ទៅទីក្រុង Antalya ត្រូវបិទ ហើយផ្នែកមួយនៃមន្ទីរពេទ្យត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃនៅក្នុងខេត្ត Muğla។ ទន្ទឹមនឹងនេះ រលកកម្ដៅលើកទីបួននៃរដូវក្តៅបានចាប់ផ្តើមក្នុងប្រទេសអេស្ប៉ាញ និងបារាំង ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃភ្លើងឆេះព្រៃធំៗដែលទើបតែត្រូវបានគ្រប់គ្រង។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ដែលបានស្លាប់កំពុងធ្វើការនៅជិតទីក្រុង Rethymno ភាគខាងលិច។ ភ្លើងឆេះព្រៃក៏បានឆាបឆេះឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសក្រិកផងដែរដូចជានៅលើកោះ Paros និង...