ព័ត៌មានអន្តរជាតិ11 hours ago
ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ី ប្រើប្រាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើភូមិអ៊ុយក្រែន
9 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានដាក់ពង្រាយមីស៊ីលរបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើភូមិមួយរបស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៦នាក់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅថ្ងៃទី៣១ ខែកក្កដានេះថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។ មន្ត្រីបាននិយាយថា រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនដោយមីស៊ីលរាប់សិបគ្រាប់ និងយានដ្រូនរាប់រយគ្រឿងក្នុងការវាយប្រហារកាលពីពេលយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ នៅពេលដែលយោធាអ៊ុយក្រែនកំពុងទប់ទល់ជាមួយនឹងកង្វះយុទ្ធោបករណ៍យ៉ាងខ្លាំងក្នុងការការពារដែនអាកាសកម្រិតខ្ពស់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។មន្ត្រីបាននិយាយថា...