132 Views កងទ័ពនីហ្សេរីយ៉ាបានសម្លាប់សមាជិកក្រុមចាប់ជំរិត និងក្រុមភេរវករជាង ៣០០នាក់ នៅភាគពាយ័ព្យនៃរដ្ឋ Zamfara ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការផ្សាយរបស់AFP នៅថ្ងែទី១១ ខែកក្កដានេះ។ យោងតាមលោក Mahmud Muhammad Dantawasa ស្នងការព័ត៌មាន Zamfara បានឱ្យដឹងថា កងទ័ពបានកំណត់គោលដៅក្រុមភេរវករនៅក្នុងស្រុក Gummi ក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃ ដែល «នាំទៅដល់ការលុបបំបាត់ភេរវករជាង ៣០០នាក់»។ ក្រុមជីហាដ និងក្រុម...
132 Viewsចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកដ៏សាហាវរបស់ប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ជាង ៤០០០នាក់ គិតត្រឹមថ្ងៃទី១១ ខែកក្កដានេះ។ រដ្ឋាភិបាលបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤១១៨នាក់បានស្លាប់ និង ១៦៧៤០នាក់រងរបួសនៅក្នុងការរញ្ជួយដីជាប់ៗគ្នានៅថ្ងៃទី២៤ ខែមិថុនា ដែលបានបំផ្លាញស្រុកទាំងមូលនៅក្នុងរដ្ឋឆ្នេរសមុទ្រ La Guaira នេះបើយោងតាមលោក Jorge Rodriguez ប្រធានសភាវេណេស៊ុយអេឡាបានសរសេរនៅលើ Telegram។ ខណៈមនុស្សរាប់ពាន់នាក់ទៀតត្រូវបានចុះបញ្ជីថាបាត់ខ្លួន។ ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រដ៏ខ្លាំងក្លាបំផុតនេះ ដែលជាការរញ្ជួយដីដ៏ធំបំផុតនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍ បានកើតឡើង ៣៩...
124 Viewsប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លើយតបទៅកាន់អ៊ឺរ៉ង់វិញភ្លាមៗថា សហរដ្ឋអាម៉េរិកនឹង «បំផ្លាញអ៊ឺរ៉ង់ចេញពីផែនដីទាំងស្រុង» ប្រសិនបើអ៊ីរ៉ង់បានព្យាយាម ឬទទួលបានជោគជ័យក្នុងការធ្វើឃាតប្រធានាធិបតីអាម៉េរិកដែលកំពុងកាន់អំណាច។ លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មីស៊ីលចំនួន ១០០០ គ្រាប់ត្រូវបានចាក់សោ និងផ្ទុក ហើយតម្រង់ទៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយមានមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបាញ់តាមភ្លាមៗ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងរបស់ខ្លួន ដែលបានប្រកាសនៅគ្រប់ជ្រុងនៃពិភពលោក ដើម្បីធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីដែលកំពុងកាន់អំណាចនៃសហរដ្ឋអាម៉េរិក ក្នុងករណីនេះ គឺខ្ញុំ!»។ លោកបន្តថា «បញ្ជាត្រូវបានផ្តល់ឱ្យរួចហើយ...
164 Views**រុស្ស៊ីនៅតែជាតួអង្គថ្លឹងជញ្ជីងអំណាចដ៏សំខាន់?** នៅក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិ តុល្យភាពអំណាចរវាងប្រទេសធំៗ គឺជាប្រធានបទដែលតែងតែទាក់ទាញការចាប់អារម្មណ៍។ រុស្ស៊ី ត្រូវបានអ្នកវិភាគជាច្រើនចាត់ទុកថា ជាតួអង្គមួយដែលនៅតែមានឥទ្ធិពលលើបញ្ហាសន្តិសុខ ថាមពល ភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ។ នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាអំពី៖ វីដេអូនេះមានគោលបំណងអប់រំ និងពិភាក្សាអំពីភូមិសាស្ត្រនយោបាយ ដោយបង្ហាញទស្សនៈ និងការវិភាគផ្សេងៗ មិនមែនជាការគាំទ្រ ឬប្រឆាំងនឹងប្រទេស ឬភាគីណាមួយឡើយ។ #រុស្ស៊ី #ភូមិសាស្ត្រនយោបាយ #មហាអំណាច #នយោបាយអន្តរជាតិ #geopolitics #russia...
168 Viewsយ៉ាងហោចណាស់មនុស្ស ២៨ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅរោងចក្រស្បែកជើងមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសចិនកាលពីថ្ងៃថ្ងៃទី៩ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះអគារពហុជាន់ ដែលធ្វើឱ្យកម្មករជាប់នៅលើដំបូល។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅក្នុងទីក្រុងជីនជាំង ខេត្តហ្វូជាន នៅរោងចក្រផលិតស្បែកជើងហ៊ុយតេង។ មនុស្សសរុបចំនួន ២៣៩ នាក់នៅក្នុងរោងចក្រពេលដែលអគ្គីភ័យបានឆាបឆេះ។ មនុស្ស ២១៣ នាក់ត្រូវបានជម្លៀសចេញ ខណៈពីរនាក់បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ មនុស្ស ២៦ នាក់ផ្សេងទៀតដែលបានរាយការណ៍ថាបាត់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់មកត្រូវបានបញ្ជាក់ថាស្លាប់។ វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ...
156 Viewsរដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ីអាគ្នេយ៍នឹងធ្វើកិច្ចប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ានៅទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា នេះបើយោងតាមការប្រកាសរបស់ប្រទេសថៃ និងវៀតណាម។ កិច្ចប្រជុំនេះ នឹងផ្តោតទៅលើរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង ដែលគាំទ្រដោយកងទ័ព បានចូលកាន់តំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំនេះ ហើយឥឡូវនេះកំពុងស្វែងរកកៅអីឡើងវិញជាមួយមេដឹកនាំអាស៊ានផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានដកចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ និងសង្គ្រាមស៊ីវិលដែលបានកើតឡើង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានលើកឡើងថា «កិច្ចប្រជុំនៅទីក្រុងបាងកកគឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ...
152 Viewsចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីពីរសប្តាហ៍មុនបានកើនឡើងដល់ ៣,៨៨៩ នាក់ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍នោះបញ្ជាក់ថា មនុស្សជិត ១៧,០០០ នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រនៅថ្ងៃទី ២៤ ខែមិថុនា ខណៈដែលមនុស្សជិត ១៨,០០០ នាក់ទៀតបានបាត់បង់ផ្ទះសម្បែង ស្របពេលចំនួនអ្នកស្លាប់បានកើនឡើងពី ៣,៨១១ នាក់ដល់ ៣,៨៨៩ នាក់។ ជាមួយគ្នានេះ នៅក្នុងតំបន់ឆ្នេរសមុទ្រ...
148 Viewsកូរ៉េខាងជើងបានសម្រេចចិត្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធារ និងពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ ខែកក្កដានេះ។ ការប្រកាសនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំដ៏ធំមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច។ ក្នុងចំណោមវិធានការយោធាដែលបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំនោះ គឺជាការសម្រេចចិត្តមួយស្តីពី «ការពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ និងជំរុញផែនការសម្រាប់ការធ្វើឱ្យមានលក្ខណៈស្តង់ដារ ឯកទេស និងទំនើបកម្មមូលដ្ឋានយោធា»។ បន្ថែមពីនោះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការ «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។ ទោះស្ថិតនៅកាលទេសណាក៏ដោយ លោក គីម បានប្រកាសហើយថា...
155 Viewsអ៊ីស្រាអែលបានផ្ញើរព័ត៌មានសម្ងាត់មួយទៅកាន់សហរដ្ឋអាម៉េរិកពីផែនការថ្មី និង «ជាក់លាក់» របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក CNN បានរាយការណ៍នៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍ទាំងនេះបានកើតឡើងនៅពេលដែលការវាយប្រហារឡើងវិញរបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកសង្គ្រាមទាំងស្រុង និងបន្ទាប់ពីការប្រើប្រាស់យន្តហោះចាស់ដ៏គួរឱ្យងឿងឆ្ងល់របស់លោក ត្រាំ ដើម្បីចាកចេញពីប្រទេសទួរគីបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ។ យ៉ាងណាម៉ិញ ទីក្រុងតេអេរ៉ង់បានសន្យាអស់រយៈពេលជាច្រើនឆ្នាំមកហើយថានឹងវាយបកលោក ត្រាំ ចំពោះការបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងខែមករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក៕
129 Views លោក Suresh Sallay ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ និងជាអ្នកជំនាញប្រឆាំងភេរវកម្មស្រីលង្កា បានសារភាពទៅកាន់មន្ទីរបញ្ចកោណ និងអង្គការសហប្រជាជាតិថាលោកជាមេគំនិតភារវកម្ម ដែលបានបំផ្ទុះគ្រាប់បែកសម្រាប់មនុស្សជិត៣០០នាក់ ក្នុងថ្ងៃបុណ្យ Easter កាលឆ្នាំ២០១៩។ យោងតាមអង្គភាព AFP បានផ្សាយថា អតីតប្រធានចារកម្មរូបនេះត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងភេរវកម្មកាលពីខែកុម្ភៈ ហើយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាជាអ្នករៀបចំការវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងជនស៊ីវិលក្នុងប្រវត្តិសាស្ត្រស្រីលង្កា។ ការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៧៩នាក់ និងរបួសជាង...