152 Viewsស្របពេលច្រកសមុទ្រហ័រមូហ្សនៅតែបន្តបិទ ឥឡូវនេះ អ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងបង្កើនបន្ទុកថ្មីលើពាណិជ្ជកម្មពិភពលោក តាមរយៈការប្រើក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន ឱ្យបិទច្រកបាបអែល ម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវទឹកដ៏សំខាន់ភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអេដិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដានេះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការគំរាមបិទច្រក បាប អែល ម៉ាន់ដេប បង្ហាញថា អ៊ីរ៉ង់កំពុងពង្រីកជម្លោះឱ្យហួសពីឈូងសមុទ្រពែរ្ស ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាម៉េរិក និងធ្វើឱ្យពិភពលោកព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។ ច្រកសមុទ្រ បាប អែល...
144 Viewsសហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការបិទបញ្ចប់បេសកកម្មយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ បន្ទាប់ពីឈរជើងអស់រយៈពេល ២៣ឆ្នាំ។ យោងតាមសារព័ត៌មាន India Today បានចុះផ្សាយថ្ងៃទី១៥ ខែកក្កដានេះថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនលែងមើលឃើញពីភាពចាំបាច់ក្នុងការរក្សាកងទ័ពនៅក្នុងប្រទេសនេះទៀតហើយ ដោយជំនួសមកវិញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងថាមពលជាមួយក្រុមហ៊ុនប្រេងអាម៉េរិក។ ទន្ទឹមគ្នានេះ...
149 Viewsអតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសារគំរាមគំហែលអាយុជីវិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដោយលោកបានប្រកាសជាសាធារណថារដ្ឋអ៊ីស្លាមអាចធ្វើឃាតលោកទោះបីជាស្ថិតនៅក្នុងសេតវិមានក៏ដោយ។ លោក Hossein Kanani Moghaddam អតីតមេបញ្ជាការ IRGC បានបញ្ជាក់ថាការធ្វើឃាតលោក ត្រាំ នៅសេតវិមាននេះ សាធារណរដ្ឋអ៊ីស្លាមអាចធ្វើដូច្នេះបានយ៉ាងងាយស្រួលបំផុតពេលណាដែលចាំបាច់ ព្រោះអ៊ីរ៉ង់មានសមត្ថភាពក្នុងការធ្វើរឿងនេះបាន។ អតីតមេបញ្ជាការ បន្ថែមទៀតថាអ៊ីរ៉ង់មិនចរចាជាមួយអាម៉េរិកដើម្បីសន្តិភាពទេ យើងកំពុងចរចាដើម្បីកាត់បន្ថយភាពតានតឹង។ ការចរចាជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកគឺមានបំណងពង្រឹងការទាមទាររបស់អ៊ីរ៉ង់ និងបង្ហាញជំហររបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងសហរដ្ឋអាម៉េរិក។ លោកសង្គត់ធ្ងន់ថាអ៊ីរ៉ង់មិនចរចាដើម្បីសន្តិភាពជាមួយលោក ត្រាំ និងជំនួយការឧក្រិដ្ឋជនរបស់អាម៉េរិកឡើយ៕
147 Viewsប្រធានាធិបតី Donald Trump បានព្រមានអ៊ឺរ៉ង់ថា អាម៉េរិកនឹងពង្រីកការវាយប្រហារនៅសប្តាហ៍ក្រោយនេះ ដោយផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនធ្វើកិច្ចព្រមព្រៀង។ យោងតាមការផ្សាយរបស់ AFPបានឱ្យដឹងនៅថ្ងៃទី១៥កក្កដានេះ លោក ត្រាំ បានបញ្ជាក់ថា «សប្តាហ៍ក្រោយ វាពិតជាអាក្រក់សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយនឹងនឹងវាយកម្ទេចរោងចក្រថាមពល និងកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេមកចរចា»។ ការព្រមានធ្ងន់ៗបែបនេះ នៅពេលដែលកងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ចេញនូវការបិទផ្លូវកងទ័ពជើងទឹកឡើងវិញលើច្រកសមុទ្រហ័រមូស៕
148 Views សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើប្រទេសរុស្ស៊ីនៅថ្ងៃទី១៤កក្កដានេះ ជាមួយនឹងការដាក់ទណ្ឌកម្មលើការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FSB របស់ទីក្រុងមូស្គូ ពីបទពាក់ព័ន្ធនឹងការវាយប្រហារឌីជីថល។ បើតាម AFP បានផ្សាយថា ចលនានេះកើតឡើងនៅពេលដែលមន្ត្រីលោកខាងលិចព្រមានថា រុស្ស៊ីបានបង្កើនយុទ្ធនាការ «ចម្រុះ» របស់ខ្លួន ដើម្បីធ្វើឱ្យអឺរ៉ុបមិនមានស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមលើអ៊ុយក្រែន។ ជាមួយគ្នានេះ ទីក្រុងព្រុចសែល បានអះអាងថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្សប្រាំបួននាក់ និងអង្គភាពចំនួនបួន ខណៈដែលទីក្រុងឡុងដ៍ ក៏បានអះអាងដែរថាបានបន្ថែមឈ្មោះចំនួន ២៤ នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។...
151 Viewsសភាអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីច្រកសមុទ្រហ័រមូស ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រ។ ប្រធានគណៈកម្មាធិការសន្តិសុខ លោក Ebrahim Azizi បានសរសេរនៅលើ X ថា «យប់មិញ ស្របពេលជាមួយនឹងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក សេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស និងឈូងសមុទ្រពែរ្ស ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសភាអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល...
147 Views កូរ៉េខាងជើងបានព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅថ្ងៃទី១៤កក្កដានេះ ខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់ ដោយមេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ។ គ្រោះមហន្តរាយធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកូរ៉េខាងជើងដែលឯកោ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយរបស់ខ្លួន។ យោងតាមកាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលឆ្លងកាត់តំបន់កណ្តាលរបស់ប្រទេសតាមរយៈសមុទ្រលឿង រវាងថ្ងៃអង្គារ និងថ្ងៃពុធ។ ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ ដោយជម្រុញឱ្យមន្ត្រី...
148 Views សភាអ៊ីស្រាអែល បានប្រកាសនៅទី១២ ខែកក្កដានេះថា ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ កាលនេះត្រូវបានគេមើលឃើញថាជាការស្ទង់មតិមួយលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន នេតាន់ហ៊ូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា រហូតមកដល់បច្ចុប្បន្ន។លោក នេតាន់យ៉ាហ៊ូ វ័យ៧៦ឆ្នាំ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយលោកក៏បានប្រកាសពីបំណងក្នុងការឈរឈ្មោះបោះឆ្នោតម្តងទៀតដែរ។លោកថា មានបំណងចង់ឈ្នះ ការបោះឆ្នោតនេះ ហើយការបោះឆ្នោតប្រកួតប្រជែងនេះអាចជាចំណុចរបត់សម្រេចជោគវាសនានៃជីវិតនយោបាយរបស់លោក។យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឱ្យលោកចុះចេញពីតំណែង ខណៈដែលអតីតប្រមុខយោធា លោក ហ្កាឌី...
148 Viewsប្រទេសអាល្លឺម៉ង់បានមូលនិធិយោធាទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿងដល់អ៊ុយក្រែន ដើម្បីទប់ទល់ និងវាយបកទៅលើរុស្ស៊ីវិញ ខណៈភាគីទាំងពីរនេះនៅតែបន្តវាយប្រហារគ្នាយ៉ាងខ្លាំងក្លាបំផុត។ នេះបើតាមសារព័ត៌មាន Reuters បានផ្សាយថា អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើប្រភេទយានគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលសង្គ្រាម ដែលមានរយៈពេលជាង៤ឆ្នាំមកនេះ។ អ៊ុយក្រែន ក៏កំពុងផលិតដ្រូនរាប់លានគ្រឿងជារៀងរាល់ឆ្នាំផងដែរ ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរុស្ស៊ីដោយប្រើដ្រូនរាប់រយដងក្នុងមួយថ្ងៃៗ។ការបញ្ជាទិញដ្រូនវាយប្រហារនេះ រួមមានដ្រូនប្រភេទ Shrike FPV ដែលផលិតដោយក្រុមហ៊ុនយក្សរបស់អ៊ុយក្រែន SkyFall និងបំពាក់ដោយកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក Auterion។ ដ្រូនប្រភេទនេះ...
140 Viewsលោកស្រី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីមានគម្រោងចាកចេញពីប្រទេសឥណ្ឌានៅខែធ្នូ ហើយចុះចូលនឹងតុលាការ។ នេះបើយោងមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ។ លោកស្រី Hasina ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសបង់ក្លាដែស ហើយគណបក្សរបស់លោកស្រីត្រូវបានហាមឃាត់ បន្ទាប់ពីការបះបោរដ៏ខ្លាំងក្លាប្រឆាំងនឹងការគ្រប់គ្រងដ៏យូរអង្វែងរបស់លោកស្រីក្នុងឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិចោទថាបានសម្លាប់មនុស្ស១៤០០នាក់។ យ៉ាងណាក៏ដោយលោកស្រី Shama Obaed Islam រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានព្រមានថា លោកស្រី Sheikh Hasina គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។...