96 Viewsទន្ទឹមនឹងការបង្ហាញព័ត៌មានថា មានជំនួបកាលពីប៉ុន្មានសប្តាហ៍មុននៅផ្ទះសម្តេច គឺនៅមុនពេលដែល លោក កឹម សុខា ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនោះ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពការជួបជាថ្មីម្តងទៀត ជាមួយក្រុមគ្រួសារលោក ដែលមានទាំងវត្តមាន ភរិយា និងកូនស្រី លោក កឹម សុខា ផងដែរ។ បើតាមសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការនៅរសៀលនេះ « ការមកសួរសុខទុក្ខខ្ញុំម្តងទៀតយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយ...
92 Viewsការសង្រ្គោះកម្រិតស្រាល ឬធ្ងន់ ជាដំណាក់កាលដ៏សំខាន់ចាំបាច់ដែលទាំងអ្នកជំងឺ និងគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងពេលវេលាដ៏ខ្លី និងប្រឈមគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត អ្នកសង្រ្គោះបន្ទាន់ត្រូវឆ្លើយតបនឹងការធ្វើរោគវិនិច្ឆ័យភ្លាមៗប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ហើយដែលចំនុចនេះទាមទាឱ្យមានក្រុមគ្រូពេទ្យមានសមត្ថភាពខ្ពស់។ មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ ធានាលើសេវាកម្មក្នុងការសង្រ្គោះបន្ទាន់គ្រប់ពេលវេលា ២៤ម៉ោង ក្នុងសប្តាហ៍។ ការសង្រ្គោះបន្ទាន់ទាំងពីរកម្រិតគឺប្រកបដោយទំនុកចិត្តខ្ពស់ ពីព្រោះវេជ្ជបណ្ឌិតឯកទេស សុទ្ធតែទទួលសញ្ញាបត្រ័ពីប្រទេសបារាំង។ ស្របពេលនឹងការលើកកម្ពស់សមត្ថភាព នៃសេវាសុខាភិបាល ដោយការពិនិត្យព្យាបាលនៅក្នុងប្រទេស «មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ» បានបង្កើនគុណភាពនៃសេវាកម្មរបស់ខ្លួនកាន់តែល្អប្រសើរដើម្បីប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាជន។ ពត៌មានលំអិតសូមទំនាក់ទំនង÷...
91 Viewsសំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយដែលបានប្រើពាក្យអសុរសយ៉ាងខ្លាំង ព្រមទាំងជេរប្រមាថអតិថិជនរបស់ខ្លួនដែលជាកងទ័ព ផ្អើលពេញបណ្តាញសង្គម ហើយដែលត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាននោះ ពេលនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះចិន្តាសុវណ្ណារីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ផ្លូវលេខ១ភូមិដូងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន...
88 Views(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។ ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល...
139 Viewsរដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីបន្ថែម ១៧ ៧៧៦លានយ៉េន ស្មើនឹង ១១៤លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ដើម្បីបង្កើតសមត្ថភាពលើកដាក់ទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការប្រគួតប្រជែងប្រកបដោយចីរភាព ដែលស្ថិតនៅទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ យោងតាមក្រសួងសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែប្រវែង ៣៥០ម៉ែត្រ លើជម្រៅទឹក ១៤,៥ម៉ែត្រ ផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ និងសង់អគារជួសជុល និងថែទាំ។ ក្នុងគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញនៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងបង្អស់របស់កម្ពុជា...
112 Viewsត្រឹមតែរយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១ ២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១ ៩៤៤នាក់។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង ២១៣ករណី ស្មើ២០% ដោយចំនួនអ្នកស្លាប់កើន ៧៩នាក់ ស្មើ ១១% និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តាមរបាយការណ៍ក្នុងចំណោមករណីគ្រោះថ្នាក់ទាំងនោះ...
100 Viewsក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២...
100 Viewsក្រសួងព័ត៌មានបានបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ខាងមុខតាមតំណភ្ជាប់នេះ https://tinyurl.com/s9wmxtet ។សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕
119 Viewsអាជ្ញាធរប៉ូលិសក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃ៤សីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនអ្នករត់ម៉ូតូឌុបចំនួន ៥នាក់ ពីបទចោទប្រកាន់ថាតាមប្លន់យកប្រាក់ប្រមាណ ២១ ដុល្លារអាម៉េរិក ពីអ្នកទេសចរជាតិដាណឺម៉ាក ២នាក់ នៅក្នុងទីក្រុងបុរាណហយអាន (Hoi An)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express។បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥ នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីប៉ូលិសវៀតណាម បានប្រមូលភស្តុតាង និងកត់ឈ្មោះពួកគេជាផ្លូវការក្នុងសំណុំរឿងប្លន់នេះ។ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣សីហាឆ្នាំ២០២៣...
154 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សេចក្ដីស្រឡាញ់ ភក្ដីភាព និងកាតព្វកិច្ចសីលធម៌ គឺជាគ្រឹះដ៏មានឥទ្ធិពលដែលតម្រង់ទិសទំនាក់ទំនងមនុស្សជាតិ។ នៅពេលដែលគំនិតនេះត្រូវបានលើកយកមកពិចារណាក្នុងវិសាលភាពដ៏ទូលំទូលាយ មិត្តភាពលែងនៅត្រឹមតែជាចំណងបុគ្គលរវាងមនុស្សនិងមនុស្សទៀតហើយ ប៉ុន្តែវាបានក្លាយជា «ស្ថាបត្យកម្មសាកល» ដែលសម្រេចវាសនារបស់គ្រួសារ ស្ថាប័ន និងសូម្បីតែទំនាក់ទំនងអន្តររដ្ឋ។ នៅក្នុងដំណើរនៃការស្វែងយល់ពីខ្លឹមសារនេះ ទស្សនវិជ្ជាបុរាណរបស់ អារីស្តូត បានចាត់ទុកមិត្តភាពដ៏ខ្ពង់ខ្ពស់បំផុតថាជាមិត្តភាពដែលឈរលើមូលដ្ឋាននៃគុណធម៌។ មិត្តល្អមិនមែនត្រឹមតែជាបុគ្គលដែលផ្ដល់ភាពសប្បាយរីករាយ ឬផលប្រយោជន៍ក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ។ ក្នុងន័យនេះ...