44 Viewsនៅពេលបានឃើញទិដ្ឋភាពខាងក្នុងនៅថ្ងៃនេះ ម្នាក់ៗហាក់មានអារម្មណ៍សង្វេក ប៉ុន្តែក៏មានក្តីត្រេកអរទន្ទឹមគ្នាដែរ ខណៈអគារមានទីតាំងនៅកណ្តាលក្រុងមួយនេះនៅសេសសល់នៅឡើយ និងកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការដោះដូរ ឬលក់ដូរ ដូចខេត្តមួយចំនួនទេ បើទោះបីជាវាគ្មានការជួសជុលអ្វីទាំងអស់សោះនោះ។ វត្តមានតួកុនល្បីលំដាប់ពិភពលោក Angelina Jolie មកកាន់ទឹកដីបាត់ដំបង អាចនិយាយបានថា គឺជាអ្នកដោះសោរ បើកទ្វា អគារចំណាស់មួយនេះឱ្យមហាជនខ្មែរបានឃើញ ខណៈអង្គការ«ហ្វាពន្លឺសិល្បៈ»គឺជាអ្នកទំនាក់ទំនង និងស្នើសុំឱ្យកំពូលតារាភាពយន្ត Hollywood រូបនេះពិនិត្យលទ្ធភាពជួយកែលម្អឡើងវិញនូវទីតាំងសម្រាប់ការកម្សាន្តរបស់សាធារណៈជនដែលពុំសូវមានការចាប់អារម្មណ៍មួយនេះ។
65 Views អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។ បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed...
71 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើកូរ៉េខាងត្បូងថា «មិនមានប្រយោជន៍» ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ ដោយមិនបានរួមចំណែកធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈកងទ័ពអាម៉េរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធ «នុយក្លេអ៊ែរ» ។ យោងតាមកាសែត koreajoongangdaily ចុះផ្សាយកាលពីថ្ងៃទី១មេសាថា លោក ត្រាំ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ប្រចាំឆ្នាំនៅសេតវិមាន ដោយបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន...
62 Views (ឡុងដ៏)៖ អង់គ្លេសនឹងកោះប្រជុំប្រទេសចំនួន ៣៥ តាមប្រព័ន្ធអនឡាញ ដោយគ្មានវត្តមានសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ត្រូវបានរងហានិភ័យដោយសង្គ្រាមមជ្ឈិមបូព៌ា។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងនៅថ្ងៃទី២មេសានេះថា ដំណាក់កាលបន្ទាប់នៃការពិភាក្សារបស់អង់គ្លេស និងបារាំង គឺធានាផ្លូវទឹកនេះនឹងត្រូវបើកឡើងវិញនៅថ្ងៃខាងមុខដ៏ខ្លី ដោយមានរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper រួមជាមួយមេដឹកនាំអន្តរជាតិជាច្រើន។ កិច្ចប្រជុំនេះនឹងប្រមូលផ្តុំប្រទេសចំនួន...
28 Viewsហើយស្នាក់នៅលំនៅដ្ឋានរបស់នាងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី ២ មេសានេះ បានធ្វើដំណើរទៅកាន់ក្រុងបាត់ដំបង ដោយបានចូលពិនិត្យមើលអគាររោងភាពយន្តដ៏ចំណាស់ពីរដែលនៅសេសសល់នៅឡើយ គឺមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង។ ដំណើរទស្សនកិច្ចនេះមានការទទួលស្វាគមន៍ពីអភិបាលខេត្តបាត់ដំបង ដោយមានការនាំដំណើរពីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឱ្យ Netra Post ដឹងថា ទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie...
66 Views ស្ថាប័នកាសែតរបស់យោធាចិន (PLA Daily) ចោទប្រកាន់ប្រទេសជប៉ុនថា បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ ដែលកំពុងពង្រីកយ៉ាងគ្រោះថ្នាក់នូវឧស្សាហកម្មការពារជាតិរបស់ខ្លួន ទាំងក្នុងសមត្ថភាព, បច្ចេកវិទ្យា និងការចូលរួមជាអន្តរជាតិ។ កាសែត PLA Daily បានអះអាងកាលពីថ្ងៃចន្ទ ទី៣០ ខែមីនាថា ប្រទេសជប៉ុនមានស្តុកសារធាតុនុយក្លេអ៊ែរយ៉ាងសន្ធឹកសន្ធាប់ និងមានបច្ចេកវិទ្យាគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ កាសែតនេះបានបន្តថា សារធាតុភ្លុយតូនីញ៉ូមចំនួន ៤៤.៤តោន ត្រូវបានគេញែកចេញរួចរាល់ហើយត្រឹមដំណាច់ឆ្នាំ២០២៤ ដែលចំនួននេះ គឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល...
66 Views (មជ្ឈិមបូព៌ា)៖ សង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរនៅពាសពេញតំបន់មជ្ឈិមបូព៌ា ជាពិសេសប្រទេសរដ្ឋអារ៉ាប់ ដោយមានមនុស្សរាប់លាននាក់បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដោយមិនអាចនឹកស្រម៉ៃថាថ្ងៃសន្តិភាពពេញលេញនឹងវិលត្រឡប់មកដូចដើមឡើយ ខណៈអាម៉េរិកបានបញ្ជូនកងទ័ពពិសេសជិត៣ពាន់នាក់បន្ថែមចូលជ្រៅនៅក្នុងសមរភូមិសង្គ្រាម។ យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងតំបន់ប្រទេសអារ៉ាបធ្លាក់ចុះប្រហែល ៣.៧ ទៅ ៦ភាគរយ ស្មើនឹងទឹកប្រាក់ពី ១២០ប៊ីលានដុល្លារទៅ ១៩៤ប៊ីលានដុល្លារ បន្ទាប់ពីសង្គ្រាមមួយនេះបន្តអូសបន្លាយជិត២ខែ។ លោក...
43 Viewsថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា៖ បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ កញ្ញា អ៊ឹម រចនា...
44 Viewsប្រយោជន៍ នៃការប្រើប្រាស់ផលិតផលដើម្បីជំនួយដល់សុខភាព
56 Views