ព័ត៌មានទូទៅ
ជប៉ុនផ្ដល់កម្ចីបន្ថែម ១១៤លានដុល្លារ សម្រាប់អភិវឌ្ឍកំពង់ផែកុងតឺន័រព្រះសីហនុ
រដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីបន្ថែម ១៧ ៧៧៦លានយ៉េន ស្មើនឹង ១១៤លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ដើម្បីបង្កើតសមត្ថភាពលើកដាក់ទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការប្រគួតប្រជែងប្រកបដោយចីរភាព ដែលស្ថិតនៅទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕
យោងតាមក្រសួងសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែប្រវែង ៣៥០ម៉ែត្រ លើជម្រៅទឹក ១៤,៥ម៉ែត្រ ផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ និងសង់អគារជួសជុល និងថែទាំ។ ក្នុងគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញនៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងបង្អស់របស់កម្ពុជា និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញភស្តុភារកម្មកម្ពុជាផងដែរ។

តាមការគ្រោងទុក គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រួលពាណិជ្ជកម្ម បង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ដំណាក់កាល គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងនេះអនុវត្ត ដើម្បីបង្កើនសមត្ថភាពផែកុងតឺន័រ ដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៦០ ០០០DWT (១៥ ០០០TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅអន្តរជាតិ៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


