ព័ត៌មានទូទៅ4 weeks ago
ជប៉ុនផ្ដល់កម្ចីបន្ថែម ១១៤លានដុល្លារ សម្រាប់អភិវឌ្ឍកំពង់ផែកុងតឺន័រព្រះសីហនុ
97 Viewsរដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីបន្ថែម ១៧ ៧៧៦លានយ៉េន ស្មើនឹង ១១៤លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ដើម្បីបង្កើតសមត្ថភាពលើកដាក់ទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការប្រគួតប្រជែងប្រកបដោយចីរភាព ដែលស្ថិតនៅទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ យោងតាមក្រសួងសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែប្រវែង ៣៥០ម៉ែត្រ លើជម្រៅទឹក ១៤,៥ម៉ែត្រ ផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ និងសង់អគារជួសជុល និងថែទាំ។ ក្នុងគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញនៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងបង្អស់របស់កម្ពុជា...