Connect with us

អន្តរជាតិ

ម៉ាឡេស៊ី ផ្អាកនាំចូលបង្គា ធ្វើឱ្យក្រុមអ្នកចិញ្ចឹមបង្គាថៃជ្រួលច្របល់

Published

on

37 Views

(ប្រទេសថៃ)៖ ក្រុមអ្នកចិញ្ចឹមបង្គាថៃ នៅថ្ងៃ៣១ ឧសភានេះ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ចេញមុខអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ជាបណ្តោះអាសន្ន។ ក្រុមអាជីវករ បានព្រមានថា វិធានការភ្លាមៗដោយគ្មានការជូនដំណឹងមុន អាចនឹងធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានធ្លាក់ចុះខ្លាំង។

ជាមួយគ្នានេះលោក Ekkapoj Yodpinit ប្រធានសមាគមបង្គាថៃ និងលោក Aphichit Warakit អគ្គលេខាធិការនៃសម្ព័ន្ធអ្នកចិញ្ចឹមបង្គាថៃ បានដាក់លិខិតរួមគ្នាមួយ ជូនចំពោះនាយករដ្ឋមន្ត្រី លោក អនុទីន ចាន់វីរៈគុល ក្នុងខេត្តក្រាប៊ី កាលពីថ្ងៃទី៣១ ខែឧសភា ដើម្បីស្វែងរកការគាំទ្រ និងសង្គ្រោះបន្ទាន់ដល់ក្រុមអ្នកចិញ្ចឹមបង្គា ក៏ដូចជាប្រជានេសាទនៅតាមតំបន់ឆ្នេរ។

ការទាមទារនេះ បានធ្វើឡើងបន្ទាប់ពីភាគីម៉ាឡេស៊ី បានរឹតបន្តឹងការគ្រប់គ្រងលើការនាំចូលផលិតផលវារីវប្បកម្មពីប្រទេសថៃ ដោយផ្អាកការនាំចូលបង្គាទាំង ៥ប្រភេទខាងលើ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ។

វិធានការតឹងរ៉ឹងថ្មីរបស់ម៉ាឡេស៊ីនេះ មិនត្រឹមតែជះឥទ្ធិពលដល់ការនាំចេញបង្គាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការនាំចេញត្រីស្ពង់ បញ្ហានេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាទំនិញសល់ជន់ជោរ និង កកស្ទះនៅក្នុងទីផ្សារក្នុងស្រុក៕

អន្តរជាតិ

ខេត្តចំនួន ៤០របស់ថៃ ប្រកាសត្រៀមខ្លួនទប់ទល់ខ្យល់ព្យុះ និងទឹកជំនន់

Published

on

44 Views

(ក្រុងបាងកក)៖ ខេត្តរហូតដល់ទៅ ៤០ក្នុងប្រទេសថៃ បានប្រកាសឱ្យត្រូវត្រៀមខ្លួនទប់ទល់ជាមួយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ដែលនឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី នៅពាក់កណ្តាល សប្តាហ៍នេះ។

យោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃទី៣ ខែមិថុនានេះថា ខេត្តទាំងនេះ ត្រូវត្រៀមខ្លួន ជាពិសេសបណ្តាខេត្តភាគខាងត្បូង និងខាងកើត ដែលត្រូវព្យាករថា នឹងរងគ្រោះខ្លាំងជាងគេ។

ខេត្តទាំងនេះ នឹងត្រូវវាយប្រហារខ្លាំងដោយព្យុះភ្លៀង បង្កឲ្យមានជំនន់ ខ្យល់កន្ត្រាក់ និងបំណាក់ដី ពិសេសតំបន់នៅតាមជួរភ្នំ។

នាយកដ្ឋានថៃអះអាងថា ខេត្តនៅភាគខាងត្បូង ដែលនឹងរងគ្រោះធ្ងន់មានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung និង Songkhla ចំណែកខាងកើតមាន Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi និង Trat។​ សូម្បីទីក្រុងបាងកក ក៏រងឥទ្ធិពលផងដែរ ហើយត្រូវបានគេព្យាករថា នឹងកើតមានបាតុភូត ផ្គររន្ទះ៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

ចិនល្បាតដែនទឹកភាគខាងកើតតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន

Published

on

34 Views

(ប៉េកាំង/តៃប៉ិ)៖ ឆ្មាំសមុទ្រចិន បានធ្វើការល្បាត «អនុវត្តច្បាប់» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ប្រទេសជប៉ុន និងហ្វីលីពីនក្នុងការចាប់ផ្តើមកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ដែលត្រួតស៊ីគ្នាជាមួយតំបន់ដែលចិនទាមទារ។

យោងតាមអង្គភាពរ៉យទ័រ បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនាថា តៃវ៉ាន់បានថ្កោលទោសចលនានេះ ប៉ុន្តែខ្លួនបានប្រទះឃើញតែកប៉ាល់ចិនពីរគ្រឿងប៉ុណ្ណោះនៅភាគអាគ្នេយ៍របស់ខ្លួន ដែលមិនបានចូលទៅក្នុងដែនទឹកដែលមានការរឹតបន្តឹង។

ជប៉ុន និងហ្វីលីពីនបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនទ្វីបរវាងប្រទេសទាំងពីរ «ស្របតាមច្បាប់អន្តរជាតិ»។

ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា ការចរចាបែបនេះគឺ «ខុសច្បាប់ទាំងស្រុង ទុកជាមោឃៈ និងគ្មានសុពលភាព»។

ការអនុវត្តការល្បាតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ចិនអះអាងថាគឺជាសកម្មភាពចាំបាច់មួយដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រទេសជប៉ុន និងហ្វីលីពីនដែលបានប្រកាសជាឯកតោភាគីអំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រនៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន។ ចិនបានអំពាវនាវដល់ប្រទេសជប៉ុន និងហ្វីលីពីន ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងអស់ ដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ប្រទេសចិន។

គូសបញ្ជាក់ថា ប្រទេសចិនទាមទារកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលតាមរយៈ «ខ្សែបន្ទាត់ប្រាំបួនចំណុច» នៅលើផែនទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ត្រូវបានលើកលែងទោស ក្នុងថ្ងៃខួបកំណើតរបស់ម្ចាស់ក្សត្រីយានីថៃ​

Published

on

32 Views

(ក្រុងបាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងពីទោសជាប់ពន្ធនាគារដែលនៅសល់របស់លោក ក្រោមការលើកលែងទោសពីព្រះមហាក្សត្រ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានបញ្ជាក់នៅថ្ងៃទី៣ ខែមិថុនានេះ។

លោក ថាក់ស៊ីន ដែលត្រូវបានដោះលែងដោយលក្ខខណ្ឌលើកលែងទោសកាលពីខែមុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រាំបីខែ ខណៈនៅសល់តែជាងបីខែទៀតប៉ុណ្ណោះ លើទោសមួយឆ្នាំរបស់លោក ដែលត្រូវផុតកំណត់នៅខែកញ្ញា។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រទានការលើកលែងទោសដល់អ្នកទោស ដើម្បីអបអរសាទរខួបកំណើតរបស់ម្ចាស់ក្សត្រីយានី Suthida នៅថ្ងៃទី៣ ខែមិថុនា នេះបើយោងតាមរាជសារផ្លូវការរបស់ព្រះមហាក្សត្រីយានី។

លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកដែលទទួលបាននូវការលើកលែងទោស ប៉ុន្តែលោកនៅតែមាននីតិវិធីរដ្ឋបាលមួយចំនួនដែលត្រូវបញ្ចប់ មុនពេលលោកត្រូវបានដោះលែងជាផ្លូវការ។

គូសបញ្ជាក់ថា មហាសេដ្ឋីវ័យ ៧៦ ឆ្នាំរូបនេះ បានវិលត្រឡប់មកប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ ដើម្បីទទួលទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទជម្លោះផលប្រយោជន៍ ប្រមាថព្រះមហាក្សត្រ និងការរំលោភអំណាច ដែលបានប្រព្រឹត្តឡើង ខណៈពេលដែលលោកជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ ដល់ ២០០៦៕

Continue Reading
Advertisement
Advertisement

ពេញនិយម