53 Views (ប្រទេសថៃ)៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក George H.W. Bush បានមកដល់កោះទេសចរណ៍ភូកេតរបស់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ជាមួយនឹងនាវិកប្រហែល ៤,៨០០នាក់ ដើម្បីសម្រាកលំហែ និងកម្សាន្ត បន្ទាប់ពីបានបំពេញបេសកកម្មគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ារយៈពេល ៦ខែ។ យោងតាមកងទ័ពជើងទឹកអាមេរិក ក្នុងរយៈពេល ៦ខែចុងក្រោយនេះ នាវាដឹកយន្តហោះចម្បាំងប្រភេទ Nimitz មួយនេះ និងក្រុមនាវាចម្បាំងអមដំណើររបស់ខ្លួន បានគាំទ្រប្រតិបត្តិការ Epic Fury និងការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក...
37 Views (ទីក្រុងបាងកក)៖ ប្រជាពលរដ្ឋក្នុងរដ្ឋធានីរបស់ប្រទេសថៃបានដើរក្នុងទឹកដែលមានកម្ពស់ដល់ចង្កេះនៅក្នុងតំបន់មួយចំនួន ខណៈដែលមនុស្សរាប់ពាន់នាក់បានទៅជ្រកកោននៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីមានទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់កាលពីចុងសប្តាហ៍ ហើយការកើនឡើងកម្រិតទឹកនៅក្នុងអាងស្តុកទឹកនៃខេត្តមួយនៅភាគខាងកើត ក៏បានតម្រូវឱ្យមានការជម្លៀសប្រជាជនផងដែរ។ តំបន់លំនៅដ្ឋានជាច្រើននៅក្នុងទីក្រុងបាងកកត្រូវបានជន់លិច ហើយប្រព័ន្ធបង្ហូរទឹកមិនអាចទប់ទល់នឹងបរិមាណទឹកបានឡើយ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៣២០ មីលីម៉ែត្រ (១២,៦ អ៊ីញ) ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃកាលពីសប្តាហ៍មុន ដែលបរិមាណទឹកភ្លៀងនេះគឺស្ទើរតែស្មើនឹងបរិមាណទឹកភ្លៀងសរុប ដែលទីក្រុងស្ថិតនៅទីតាំងក្នុងតំបន់ទំនាបបំផុត។ លោកស្រី Bangorn Dednuam អាយុ...
42 Viewsខណៈពេលកំពុងចុះពិនិត្យស្ថានភាពគ្រោះដោយទឹកជំនន់នៅក្រុងបាងកក ប្រជាពលរដ្ឋថៃបានស្រែកស្វាគមន៍ឌឺដងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ថា«ពួកយើងលែងចង់មានទ្រព្យសម្បត្តិហួសហេតុបែបនេះទៀតហើយ»។ ការនិយាយបែបមើលងាយនេះ ធ្វើឡើងបន្ទាប់ពីលោក អនុទីន កាលពីដើមឆ្នាំនេះ បានអះអាងថាក្នុងរយៈពេល៤ឆ្នាំ គាត់នឹងធ្វើការរហូតដល់ពលរដ្ឋនិយាយថា «គ្រប់គ្រាន់ហើយ ពួកយើងមានគ្រប់គ្រាន់ហើយ»។បើតាមអង្គភាព ថៃអ៊ីមផាយអ៊ឺរ បានផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ការស្រែកពាក្យស្លោកឌឺដងនេះធ្វើឡើង នៅពេលដែលលោក អនុធីន ឆានវីរៈគុន បានចុះសួរសុខទុក្ខសហគមន៍រងគ្រោះដោយទឹកជំនន់តាមបណ្តោយប្រឡាយព្រេម ប្រាឆាកន (Prem Prachakorn) ក្នុងទីក្រុងបាងកក...
70 Viewsអាជ្ញាធរទីក្រុងបាងកកបានប្រកាសនៅថ្ងៃសៅរ៍ ទី២៦កញ្ញានេះថា មានគ្រោះមហន្តរាយទឹកជំនន់កើតឡើងនៅគ្រប់ខណ្ឌទាំង ៥០ នៃរដ្ឋធានីរបស់ប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ។ ការប្រកាសនេះ ដែលផ្តល់សិទ្ធិអំណាចដល់ស្ថាប័នមូលដ្ឋានក្នុងការចាត់វិធានការនានា បានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងបានលើកឡើងថា មានទឹកភ្លៀងធ្លាក់ក្នុងកម្រិតជិត ៣០០ មីលីម៉ែត្រ (១១,៨ អ៊ីញ) ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។ យោងតាមអង្គភាពរបស់ AFP បានឃើញថា ភ្លៀងបានធ្លាក់ស្ទើរតែជាប់ៗគ្នាចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍មក ដោយបានបង្កឱ្យមានទឹកជំនន់លើដងផ្លូវ និងធ្វើឱ្យកម្រិតទឹកក្នុងប្រឡាយនានានៅទីក្រុងបាងកកកើនឡើងខ្ពស់ រហូតហូរចូលទៅក្នុងផ្ទះ និងភោជនីយដ្ឋានជាច្រើនដែលស្ថិតនៅតាមបណ្តោយប្រឡាយទាំងនោះ។ ទន្ទឹមគ្នានេះលោក Chadchart...
87 Viewsតើ “សៀម” កើតមកពីណា? ហើយហេតុអ្វីបានជាទំនាក់ទំនងរវាងសៀម និងខ្មែរ មានទាំងការទូត ពាណិជ្ជកម្ម ការប្រកួតប្រជែង និងសង្គ្រាមក្នុងប្រវត្តិសាស្ត្រ? 🤔 ប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍បង្ហាញថា រដ្ឋសៀម និងអាណាចក្រខ្មែរបានប្រឈមមុខគ្នាជាច្រើនសម័យ។ នៅក្នុងវីដេអូនេះ លោក ម៉ៅ វុត្ថា នឹងពន្យល់អំពី៖ 📌 ដើមកំណើត និងន័យប្រវត្តិសាស្ត្រនៃពាក្យ “សៀម”📌 ទំនាក់ទំនងរវាងសៀម និងខ្មែរ📌 មូលហេតុ...
68 Views (ប្រទេសថៃ)៖ បន្ទាប់ពីការតស៊ូប្រដាប់អាវុធរយៈពេលពីរទសវត្សរ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏មានឥទ្ធិពលម្នាក់ បានប្តេជ្ញាចិត្តថានឹងបន្តការតស៊ូរហូតទាល់តែពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បាននិយាយថា «ការតស៊ូនេះនឹងបន្តរហូតដល់ទីបញ្ចប់នៃពេលវេលា»។ លោកបានបន្ថែមថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូ»។ យ៉ាងណាម៉ិញ ក្រុមសកម្មប្រយុទ្ធមកពី BRN...
87 Views (ក្រុងបាងកក)៖ ភូមិគ្រឹះមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានក្រុមជនបរទេសមួយក្រុមបានជួលក្នុងតម្លៃជាង ២៧,០០០ ដុល្លារ ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ (Call Center) ជម្រិតទារប្រាក់ពីជនជាតិជប៉ុន។ យោងតាមកាសែតថៃ Bangkok Post បានផ្សាយថា នគរបាលអន្តោប្រវេសន៍ បានចុះបង្ក្រាប និងឃាត់ខ្លួននៅយប់ថ្ងៃពុធ នៅភូមិគ្រឹះពីរជាន់មួយកន្លែង លើផ្លូវ Ekachai 112 ក្នុងខណ្ឌ Bang...
69 Views (ក្រុងហាណូយ)៖ អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam បានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះមហាក្សត្រិយានី Suthida Bajrasudhabimalalakshana នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃក្នុងរយៈពេល ៥០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦។ ដោយបានចាត់ទុកព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម...
82 Views គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានចោទប្រកាន់សមាជិកព្រឹទ្ធសភាដែលកំពុងកាន់តំណែងចំនួន ២៦រូប កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ថាបានឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ក្នុងការតែងតាំងឱ្យ អានុទីន ធ្វើជានាយករដ្ឋមន្ត្រីថៃ។ នេះគឺជាករណីអាស្រូវនៃការទិញសន្លឹកឆ្នោត ដែលបានបង្កឱ្យមានការតវ៉ា ហើយអាចឈានទៅដល់ការជាប់ពន្ធនាគារ គណៈកម្មការនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការកំពូល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយគណបក្សរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។ បុគ្គលទាំង ២៦រូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៧៧នាក់ដែលត្រូវបានចោទប្រកាន់ក្នុងករណីរឿងអាស្រូវនេះ រួមជាមួយបេក្ខជនព្រឹទ្ធសភាដែលមិនជាប់ឆ្នោតចំនួន ៣៦រូប...
72 Views បាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៣ ខែកញ្ញានេះ បានផ្ទុះឡើងក្នុងទីក្រុងបាងកក ប្រទេសថៃ ជុំវិញការចោទប្រកាន់អំពីភាពមិនស្អាតស្អំ និងអំពើពុករលួយ របស់គណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលរបស់ អនុទីន។ យោងតាមការផ្សាររបស់ The Nation បាតុកម្មនេះ ដឹកនាំដោយអង្គការសង្គមស៊ីវិលផ្នែកច្បាប់ iLaw ដែលមានកិច្ចសហការជាមួយគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន។ វាកើតឡើងមួយថ្ងៃ មុនពេលគណៈកម្មការបោះឆ្នោតថៃ នឹងត្រូវប្រជុំសម្រេចបោះឆ្នោតលើសំណុំរឿងជនសង្ស័យចំនួន ២២៩នាក់ ពាក់ព័ន្ធរឿងអាស្រូវរៀបចំសន្លឹកឆ្នោត ឬការត្រូវរ៉ូវគ្នាជាប្រព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថៃឆ្នាំ២០២៤ ដែលបាតុករជឿថា ករណីនេះអាចនឹងត្រូវទម្លាក់ចោល។ ដូច្នេះហើយ ក្រុមបាតុកររាប់ពាន់នាក់ បានដើរក្បួនចម្ងាយ ១១គីឡូម៉ែត្រ ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក (BACC) ដើម្បីដាក់សម្ពាធលើគណៈកម្មការបោះឆ្នោតថៃ ឱ្យបញ្ជូនសំណុំរឿងជនសង្ស័យទាំង ២២៩នាក់ ទៅកាន់តុលាការកំពូលដើម្បីកាត់ទោស ខណៈក្នុងនោះក៏រួមមានទាំងសមាជិកព្រឹទ្ធសភាបច្ចុប្បន្នចំនួន ១៣៨ រូប និងអ្នកនយោបាយផ្សេងទៀតផងដែរ។ ក្នុងព្រឹត្តិការណ៍នោះក្រុមបាតុករ បានរៀបចំសន្លឹកក្រដាសពណ៌ខៀវ ជានិមិត្តសញ្ញាលេខ ២២៩...