Connect with us

អន្តរជាតិ

សង្គ្រាមមជ្ឈិមបូព៌ា អាចបង្កគ្រោះអត់ឃ្លានជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់រងទុក្ខវេទនា

Published

on

80 Views

អង្គការ World Central Kitchen (WCK) បានចេញការព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្កឲ្យមានគ្រោះអត់ឃ្លាន ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសក្នុងប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT។

លោក Jose Andres ដែលព្រមានកាលពីថ្ងៃទី១៦ខែមេសានេះថា សង្រ្គាមធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ខណៈច្រកនេះ គឺជាផ្លូវដ៏សំខាន់ដែលផ្ទុកប្រហែល ១ ភាគ ៣ នៃពាណិជ្ជកម្មជីកសិកម្មពិភពលោក ក្នុងនោះជីប្រភេទអាសូត និងអ៊ុយរ៉េ រងផលប៉ះពាល់ខ្លាំងជាងគេ។

លោកថា «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក ត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៦និងឆ្នាំ២០២៧។ ភាពវឹកវរនៃការដឹកជញ្ជូនតាមកប៉ាល់នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz កំពុងតែធ្វើឲ្យការផ្គត់ផ្គង់ជីកសិកម្មមានភាពតឹងតែង និងរុញច្រានតម្លៃឲ្យកាន់តែខ្ពស់សម្រាប់កសិករ»។

លោកបានចង្អុលចំៗទៅកាន់ប្រទេសក្រីក្រដូចជា ហៃទី ដែលកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត។ ជាក់ស្តែងលោកបានលើកឧទាហរណ៍ថា «បើអ្នកទិញអង្ករមួយគីឡូក្រាម គេព្រមលក់ឲ្យអ្នកតែកន្លះគីឡក្រាមប៉ុណ្ណោះ»។

ចំណែកកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានបញ្ជាក់ដែរថា ក្នុងករណីអាក្រក់បំផុត វិបត្តិនេះអាចជះផលអាក្រក់ដល់ការប្រមូលផលនៅរដូវក្រោយ ដែលនឹងរុញច្រានពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិអតិផរណាស្បៀងអាហារកាន់តែខ្លាំង៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

eighteen − fifteen =

អន្តរជាតិ

សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរីកចម្រើនក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២៦

Published

on

10 Views

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី និងប្រសើរជាងមុន។

ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មខាងសេវាកម្មបានកើនឡើង ៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់មានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការនាំចូល និងនាំចេញទំនិញមានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

Continue Reading

អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន

Published

on

47 Views

យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។

យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។

ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។

ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។

ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។

ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕

Continue Reading

អន្តរជាតិ

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០

Published

on

15 Views

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០  ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

Continue Reading
Advertisement
Advertisement

ពេញនិយម