79 Views អង្គការ World Central Kitchen (WCK) បានចេញការព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្កឲ្យមានគ្រោះអត់ឃ្លាន ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសក្នុងប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT។ លោក Jose Andres ដែលព្រមានកាលពីថ្ងៃទី១៦ខែមេសានេះថា សង្រ្គាមធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ខណៈច្រកនេះ គឺជាផ្លូវដ៏សំខាន់ដែលផ្ទុកប្រហែល ១ ភាគ ៣ នៃពាណិជ្ជកម្មជីកសិកម្មពិភពលោក ក្នុងនោះជីប្រភេទអាសូត និងអ៊ុយរ៉េ រងផលប៉ះពាល់ខ្លាំងជាងគេ។ លោកថា «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក...
123 Views (មជ្ឈិមបូព៌ា)៖ សង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរនៅពាសពេញតំបន់មជ្ឈិមបូព៌ា ជាពិសេសប្រទេសរដ្ឋអារ៉ាប់ ដោយមានមនុស្សរាប់លាននាក់បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដោយមិនអាចនឹកស្រម៉ៃថាថ្ងៃសន្តិភាពពេញលេញនឹងវិលត្រឡប់មកដូចដើមឡើយ ខណៈអាម៉េរិកបានបញ្ជូនកងទ័ពពិសេសជិត៣ពាន់នាក់បន្ថែមចូលជ្រៅនៅក្នុងសមរភូមិសង្គ្រាម។ យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងតំបន់ប្រទេសអារ៉ាបធ្លាក់ចុះប្រហែល ៣.៧ ទៅ ៦ភាគរយ ស្មើនឹងទឹកប្រាក់ពី ១២០ប៊ីលានដុល្លារទៅ ១៩៤ប៊ីលានដុល្លារ បន្ទាប់ពីសង្គ្រាមមួយនេះបន្តអូសបន្លាយជិត២ខែ។ លោក...