Connect with us

អន្តរជាតិ

កាសែតយោធាចិន៖ ជប៉ុនមានសារធាតុភ្លុយតូនីញ៉ូមគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥ ៥០០គ្រាប់

Published

on

67 Views

ស្ថាប័នកាសែតរបស់យោធាចិន (PLA Daily) ចោទប្រកាន់ប្រទេសជប៉ុនថា បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ ដែលកំពុងពង្រីកយ៉ាងគ្រោះថ្នាក់នូវឧស្សាហកម្មការពារជាតិរបស់ខ្លួន ទាំងក្នុងសមត្ថភាព, បច្ចេកវិទ្យា និងការចូលរួមជាអន្តរជាតិ។

កាសែត PLA Daily បានអះអាងកាលពីថ្ងៃចន្ទ ទី៣០ ខែមីនាថា ប្រទេសជប៉ុនមានស្តុកសារធាតុនុយក្លេអ៊ែរយ៉ាងសន្ធឹកសន្ធាប់ និងមានបច្ចេកវិទ្យាគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

កាសែតនេះបានបន្តថា សារធាតុភ្លុយតូនីញ៉ូមចំនួន ៤៤.៤តោន ត្រូវបានគេញែកចេញរួចរាល់ហើយត្រឹមដំណាច់ឆ្នាំ២០២៤ ដែលចំនួននេះ គឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល ៥ ៥០០គ្រាប់។

ការចុះផ្សាយនេះ ក៏បានព្រមានដែរថា នៅពេលដែលជប៉ុនដោះខ្លួនចេញបានទាំងស្រុងពីក្របខណ្ឌនៃ «គោលការណ៍មិនមាននុយក្លេអ៊ែរទាំងបី» (ដែលចែងថាខ្លួននឹងមិនកាន់កាប់ មិនផលិត ឬមិនអនុញ្ញាតឱ្យមានការនាំចូលអាវុធនុយក្លេអ៊ែរ) នោះជប៉ុនអាចនឹងក្លាយទៅជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរជាក់ស្តែង ក្នុងរយៈពេលដ៏ខ្លីបំផុត។

បន្ថែមពីនោះ ប្រទេសជប៉ុនបានធ្វើការជាប្រព័ន្ធ ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន ដោយប្រើលេសបច្ចេកវិទ្យាស៊ីវិល ហើយប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រគោលនយោបាយការពារជាតិ និងការបញ្ចេញសក្តានុពលឧស្សាហកម្មយោធារបស់ខ្លួន។

គូសបញ្ជាក់ថា ទីក្រុងតូក្យូបានបែងចែកកញ្ចប់ថវិកាចំនួនប្រមាណ ១០៩.៦លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីស្រាវជ្រាវផ្លាស់ប្តូរបច្ចេកវិទ្យាកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០២៥ ដែលចំនួននេះ មានការកើនឡើងដល់ទៅ ១៨ដង បើធៀបនឹងឆ្នាំ២០២២ ដែលមានគោលបំណងបំប្លែងបច្ចេកវិទ្យាស៊ីវិលមកប្រើប្រាស់ក្នុងវិស័យយោធា៕

ដោយ៖ ចិន្តា ទីទិ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

13 − five =

អន្តរជាតិ

ប្រធានាធិបតី​បារាំង​សរសេរ​ជា​ភាសា​ខ្មែរ​ អរគុណនាយករដ្ឋមន្ត្រីកម្ពុជា និងបញ្ជាក់​ពី​ទំនាក់ទំនង​កាន់​តែ​រឹង​មាំ​ជាមួយ​កម្ពុជា​

Published

on

38 Views

ប្រធានាធិបតី​បារាំង​លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បាន​សរសេរ​លើ​បណ្ដាញ​សង្គម X របស់​លោក​ថ្លែង​អំណរ​គុណ​នាយករដ្ឋមន្ត្រី​កម្ពុជា​ជា​ភាសាខ្មែរ និង​បានបញ្ជាក់​ពី​ចំណង​ទំនាក់ទំនង​ដែល​កាន់​តែ​រឹង​មាំ​រវាង​បារាំង​ និង​កម្ពុជា​។

តាមសំណេររបស់លោក​ជា​ភាសា​ខ្មែរបានឱ្យដឹង​ថា «​សូម​អរគុណ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត សម្រាប់​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល One Health កាល​ពី​ម្សិលមិញ​នៅ​ទី​ក្រុង​ល្យុង​ និង​សម្រាប់​ការ​ពិភាក្សា​របស់​យើង​នៅ​ថ្ងៃ​នេះ​នៅ​ទី​ក្រុង​ប៉ារីស។ រវាង​កម្ពុជា និង​បារាំង​ ប្រវត្តិសាស្ត្រ​របស់​យើង​មាន​ជម្រៅ​យ៉ាង​ខ្លាំង ហើយ​កាន់តែ​រឹងមាំ​ឡើង​នៅ​ក្នុង​វិស័យ​ថាមពល សុខាភិបាល និង​បេតិកភណ្ឌ»។

ប្រធានាធិបតី​បារាំង បាន​បញ្ជាក់​ថា​លោក​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ខាង​មុខ​នេះ ដែល​ជា​ឱកាស​បន្ថែម​មួយ​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែល​ភ្ជាប់ កម្ពុជា-បារាំង ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង។

​គួរ​ជម្រាប​ដែរ​ថា ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ដឹក​នាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សុខភាព​តែ​មួយ (One Health Summit) នៅ​ទីក្រុង​លីយ៉ុង និង​ទស្សនកិច្ច​ការងារ​ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០៦​នេះ​។

​កម្ពុជា​គឺ​​ជា​​រដ្ឋ​សមាជិក​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF)នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​​នៅ​ចុង​ឆ្នាំ​២០២៦នេះ​៕

Continue Reading

អន្តរជាតិ

ត្រឹម១ថ្ងៃ! អ៊ីស្រាអែល វាយប្រហារជាង១០០លើក ផ្តាច់ជីវិតមនុស្សជិត ៣០០នាក់ និងជាង ១០០០នាក់រងរបួសនៅលីបង់

Published

on

36 Views

ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ  លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។

យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។

កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។

លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត ដែលក្រុមហេសបូឡាបានរងគ្រោះ ចាប់តាំងពីប្រតិបត្តិការ Beepers»។

សូមជម្រាបថា នេះគឺជាការវាយប្រហារបណ្តាក់គ្នាទ្រង់ទ្រាយធំបំផុតរបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ ចាប់តាំងពីខ្លួនបើកប្រតិបត្តិការយោធាថ្មីនៅក្នុងប្រទេសមួយនេះ កាលពីថ្ងៃទី២ខែមីនា៕

Continue Reading

អន្តរជាតិ

កម្តៅនៅវៀតណាមឡើងដល់ ៤២ អង្សាសេ

Published

on

30 Views

(វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។

យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ ប៉ុន្តែដោយសារឥទ្ធិពលកម្តៅក្នុងទីក្រុង Urban heat island effect កម្រិតកម្តៅដែលមនុស្សមានអារម្មណ៍ជាក់ស្តែងអាចនឹងក្តៅជាងពី ២ ទៅ ៤ អង្សាសេ។

មជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ និងឧតុនិយមវៀតណាមវាយតម្លៃថា ស្ថានភាពនេះបណ្តាលមកពីតំបន់សម្ពាធទាបកម្តៅភាគខាងលិច រួមផ្សំជាមួយឥទ្ធិពលខ្យល់ជំនោរក្តៅស្ងួត (Foehn winds)។ រលកកម្តៅនៅភាគខាងជើងត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែមេសា ចំណែកតំបន់កណ្តាល និងភាគខាងត្បូងអាចបន្តក្តៅរហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសា។

អាជ្ញាធរវៀតណាមបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយសារការប្រើប្រាស់អគ្គិសនីកើនឡើង និងហានិភ័យនៃបញ្ហាសុខភាពដូចជាការខ្សោះជាតិទឹកក្នុងរាងកាយជាដើម៕

Continue Reading
Advertisement
Advertisement

ពេញនិយម