108 Views(សេអ៊ូល)៖ កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃទី២៨ ខែមិថុនានេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបានព្រមព្រៀងគ្នាធ្វើឱ្យសកម្មឡើងវិញនូវសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ដែលជាជំហានមួយឆ្ពោះទៅមុខសម្រាប់ចំណងមិត្តភាពសន្តិសុខរវាងប្រទេសជិតខាង។ នេះបើយោងតាមអង្គភាពរ៉យទ័រ។ ក្នុងជំនួបនៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក អាញ់ យូបេក (Ahn Gyu-back) និងសមភាគីជប៉ុន លោក ស៊ីជីរ៉ូ កួយហ្សូមី (Shinjiro Koizumi) បានព្រមព្រៀងគ្នាធ្វើការលើស្ថិរភាពក្នុងតំបន់ទ្វេភាគី ក៏ដូចជាតាមរយៈភាពជាដៃគូរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន...
109 Views (ក្រុងតូក្យូ)៖ ទីក្រុង Utsunomiya របស់ប្រទេសជប៉ុនបានផ្អាកសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៩៤សាលារៀន បន្ទាប់ពីប្រទះឃើញខ្លាឃ្មុំជាលើកដំបូងចូលក្នុងទីក្រុងដែលមានប្រជាជនកន្លះលាននាក់ ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតូក្យូ នេះបើយោងតាមមន្ត្រីក្រុងម្នាក់។ យោងតាមអង្គភាពរ៉យទ័រថ្ងៃទី៨ ខែមិថុនានេះបានចេញផ្សាយថា ខ្លាឃ្មុំនេះត្រូវបានគេឃើញជាលើកដំបូងនៅក្នុងតំបន់លំនៅដ្ឋានក្បែរឧទ្យានមួយ។ វានៅតែមិនទាន់រកឃើញនៅឡើយទេ បន្ទាប់ពីការប្រទះឃើញចុងក្រោយនៅថ្ងៃច័ន្ទ ចម្ងាយប្រហែលកន្លះគីឡូម៉ែត្រពីសាលាមធ្យមសិក្សា។ ការវាយប្រហាររបស់ខ្លាឃ្មុំ រួមទាំងនៅតំបន់ទីក្រុងផងដែរ បានកើនឡើងនៅក្នុងប្រទេសជប៉ុន ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើតក្រុមការងារមួយនៅឆ្នាំនេះ ដើម្បីកាត់បន្ថយការស្លាប់ និងរបួស។ កាលពីសប្តាហ៍មុន...
115 Views (តូក្យូ)៖ ព្យុះត្រូពិចដ៏កាចសាហាវ Jangmi បានបោកបក់ប្រទេសជប៉ុននៅព្រឹកថ្ងៃទី៣ មិថុនានេះ ដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះរាប់ម៉ឺនខ្នង។ ព្យុះនេះបានវាយប្រហារលើកោះហុនស៊ូកណ្តាល ដោយធ្វើដំណើរឆ្ពោះទៅទិសឦសាន និងទៅកាន់តំបន់តូក្យូ ជាមួយនឹងខ្យល់បក់អតិបរមារហូតដល់ ២៥ ម៉ែត្រ (៨២ ហ្វីត) ក្នុងមួយវិនាទី នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដោយបន្ថែមថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃ «គ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត»។ ព្យុះនេះ...
190 Views ស្ថាប័នកាសែតរបស់យោធាចិន (PLA Daily) ចោទប្រកាន់ប្រទេសជប៉ុនថា បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ ដែលកំពុងពង្រីកយ៉ាងគ្រោះថ្នាក់នូវឧស្សាហកម្មការពារជាតិរបស់ខ្លួន ទាំងក្នុងសមត្ថភាព, បច្ចេកវិទ្យា និងការចូលរួមជាអន្តរជាតិ។ កាសែត PLA Daily បានអះអាងកាលពីថ្ងៃចន្ទ ទី៣០ ខែមីនាថា ប្រទេសជប៉ុនមានស្តុកសារធាតុនុយក្លេអ៊ែរយ៉ាងសន្ធឹកសន្ធាប់ និងមានបច្ចេកវិទ្យាគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ កាសែតនេះបានបន្តថា សារធាតុភ្លុយតូនីញ៉ូមចំនួន ៤៤.៤តោន ត្រូវបានគេញែកចេញរួចរាល់ហើយត្រឹមដំណាច់ឆ្នាំ២០២៤ ដែលចំនួននេះ គឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល...