ពត៌មានទូទៅ
តើកម្ពុជារង់ចាំអ្វីបានជាមិនទាន់ប្តឹងទៅតុលាការអន្តរជាតិ (ICJ) ?
បើសិនជា អានុទីន ឡើងជានាយករដ្ឋមន្រ្តីស្របច្បាប់មែន លោកនឹងឈប់ឈ្លានពានកម្ពុជាបាន លុះត្រាណាតែពលរដ្ឋថៃលែងមានមហិច្ចតាឈ្លានពានដីអ្នកជិតខាង។ សំណួរសួរថា៖ ការបោះឆ្នោតនៅថៃមានការលួចបន្លំសន្លឹកឆ្នោតទេ? អ្វីជាទិសដៅថ្មីរបស់អានុទីន ? ច្បាស់ទេថា អានុទីន នឹងជានាយករដ្ឋមន្រ្តីស្របច្បាប់មែន? តើកម្ពុជារង់ចាំអ្វីបានជាមិនទាន់ប្តឹងទៅតុលាការអន្តរជាតិ (ICJ) ?
ពត៌មានទូទៅ
ប្រធានបទ ៖ ពិភពលោកស្ថិតនៅប៉ូលណា? ប៉ូល អាមេរិក ឬ ចិន?
ពិភពលោកជាមហាអំណាចពហុប៉ូល ខណ:អំណាចធំៗមាន ២ តែមហាអំណាចឥណ្ឌារក្សជំហរឈរលើពហុប៉ូល។ សូមស្តាប់ការវិភាពពីបណ្ឌិត ភី វាសនា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយ។
ពត៌មានទូទៅ
មហាសេដ្ឋីវ័យ ៧៨ឆ្នាំ Jimmy Lai ជាប់ពន្ធនាគារ ២០ឆ្នាំ លើបទចោទបីករណី
មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង លោក Jimmy Lai វ័យ ៧៨ឆ្នាំ ត្រូវបានតុលាការកាត់ទោសនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមាន៖ ការឃុបឃិតគ្នា ២ករណី ក្នុងការរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត គឺពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។
សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តុលាការហុងកុង បានចេញសាលក្រមមានទោសចំពោះលោក Lai លើបទចោទប្រកាន់ទាំង ៣ករណីនេះ។ លោក Lai ដែលជាស្ថាបនិកនៃស្ថាប័នកាសែត Apple Daily ដែលបច្ចុប្បុន្នបានបិទទ្វារហើយ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០។

ក្នុងចំណោមរឿងផ្សេងទៀត ក្រុមចៅក្រមបានសម្រេចថា បទល្មើសរបស់លោក Lai គឺ «ធ្ងន់ធ្ងរ» ហើយការឃុបឃិតគ្នាទាំងនោះស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរបំផុត»។ ក្រុមចៅក្រមបន្តថា ការឃុបឃិតគ្នាជាមួយបរទេសត្រូវបាន «គ្រោងទុកយ៉ាងល្អ» និង «មានការគិតទុកជាមុន» នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំរបស់បុរសវ័យ ៧៨ឆ្នាំរូបនេះ គឺជាសេចក្ដីសម្រេចដ៏ធ្ងន់ធ្ងរបំផុតដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិរបស់ចិន បើគិតមកដល់ពេលនេះ។
ក្រុមគ្រួសាររបស់លោក Lai បានបង្ហាញក្ដីបារម្ភអំពីសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោកក្នុងពន្ធនាគារ ប៉ុន្តែអាជ្ញាធរក្រុងហុងកុង និងប្រទេសចិន បាននិយាយថា លោកមានសុខភាពល្អជា ហើយសិទ្ធិរបស់លោក ត្រូវបាន «ការពារយ៉ាងពេញលេញ»៕
ពត៌មានទូទៅ
ចម្លាក់ទេវកថាព្រះនារាយណ៍(វិស្ណុ)ដ៏ល្អឥតខ្ទោះ នៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់
ប្រាសាទក្រវ៉ាន់តាំងនៅចន្លោះលើដងផ្លូវពីអង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះ មានតួប៉មចំនួន៥សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែមួយ ដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។


ប្រាសាទនេះ កសាងឡើងនៅដើមសតវត្សរ៍ទី១០ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍(វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះ មានទ្រង់ទ្រាយតូច តែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។
តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខទៅទិសខាងកើតតាមខ្លោងទ្វារមួយបើកចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់។








ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។ នៅតាមជញ្ជាំងទាំងបីនៃតួកណ្តាល មានក្បាច់ចម្លាក់រឿងព្រះនារាយណ៍ (វិស្ណុ) សំខាន់ៗ ដូចជា ត្រីវិក្រម (អវតាជាព្រាហ្មតឿ) ព្រះនារាយណ៍ព្រះហត្ថប្រាំបីដែលមានរូបក្រពើនៅពីលើ និងជាពិសេសចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។ លើសពីចម្លាក់លើឥដ្ឋ ក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិដាន ដែលសព្វថ្ងៃរលុបស្ទើរអស់។ ចំណែកឯលើជញ្ជាំងក្នុងតួខាងជើង បង្ហាញពីចម្លាក់រឿងព្រះជយាព្រះនារាយណ៍ គឺព្រះនាងលក្ស្មី។






ជាពិសេស លើជញ្ជាំងខាងត្បូងមានបង្ហាញព្រះនាងលក្ស្មីអមដោយអ្នកហែរហមពីររូបអង្គុយសងខាង។
-
កម្សាន្ត11 months ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ11 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ពត៌មានទូទៅ11 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត10 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ9 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត11 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ8 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា


