Connect with us

ព័ត៌មានទូទៅ

អត្ថបទរបស់ The Daily Drop!

Published

on

151 Views

ពេជ្រខៀវ (Blue Diamond) ដ៏កម្របំផុតក្នុងលោក បានបាត់ខ្លួនឈឹង

តើអ្នកជឿទេថា កម្មករសាមញ្ញម្នាក់អាចលួចមាសពេជ្រទម្ងន់ ៩០ គីឡូក្រាម ចេញពីរាជវាំងអារ៉ាប៊ីសាអ៊ូឌីត ហើយដឹកមកដល់ផ្ទះដោយសុវត្ថិភាព? រឿងនេះមិនមែនភាពយន្តទេ តែជាប្រវត្តិសាស្ត្រពិតដែលធ្វើឱ្យទំនាក់ទំនងថៃ-អារ៉ាប៊ីសាអ៊ូឌីត ត្រូវបង្កកជិត ៣០ឆ្នាំ!
នៅឆ្នាំ ១៩៨៩ គ្រៀងក្រៃ តេឆាមោង ជាកម្មករថៃ បានលួចគ្រឿងអលង្ការរាជវង្សអារ៉ាប់។ សំណួរគឺ តើគាត់យកចេញបានដោយរបៀបណា?
មិនមែនញាត់តាមខ្លួនទេ គាត់បានលាក់ពេជ្រក្នុងថង់ម៉ាស៊ីនបូមធូលី កំប៉ុងសាប៊ូ និងប្រអប់ផ្លែឈើ រួចផ្ញើតាម សេវាកម្មដឹកជញ្ជូន (Cargo) ក្នុងនាមជា “សម្ភារៈប្រើប្រាស់ក្នុងផ្ទះ”។

ដោយសារសម័យនោះ ទំនុកចិត្តលើជនជាតិថៃមានខ្ពស់ ហើយប្រព័ន្ធ X-ray មិនទាន់ទំនើប បូករួមទាំងការ «សូកប៉ាន់» មន្ត្រីគយនៅថៃ ទើបកេសកំណប់នេះធ្លាក់ដល់ផ្ទះនៅខេត្តឡាំប៉ាងដោយរលូន។

ពីចោរកម្ម ក្លាយជាឃាតកម្ម និងការបោកប្រាស់ថ្នាក់ជាតិ នៅពេលរឿងបែកធ្លាយ ប៉ូលីសថៃតាមចាប់បានវិញ។ តែអ្វីដែលគួរឱ្យខ្មាសអៀនគឺ៖
របស់ដែលសងទៅអារ៉ាប់វិញ មួយភាគធំគឺជា របស់ក្លែងក្លាយ។

ពេជ្រខៀវ (Blue Diamond) ដ៏កម្របំផុតក្នុងលោក បានបាត់ខ្លួនឈឹង!
ស្រាប់តែមានរូបថតបែកធ្លាយថា ជំទាវមន្ត្រីធំម្នាក់ បានពាក់ខ្សែកពេជ្រដែលមានរូបរាងដូចពេជ្រខៀវបេះបិទ ក្នុងកម្មវិធីជប់លៀង!

បណ្តាសាពេជ្រខៀវ (The Blue Diamond Curse) រឿងនេះបានក្លាយជាសោកនាដកម្ម ដោយសារភាពលោភលន់របស់អ្នកមានអំណាច៖
មន្ត្រីទូតអារ៉ាប៊ីសាអ៊ូឌីត ៣នាក់ និងអ្នកជំនួញត្បូងម្នាក់ ត្រូវបានសម្លាប់នៅបាងកក។ ជាងត្បូងដែលដឹងរឿង ត្រូវគេសម្លាប់ទាំងប្រពន្ធកូន។
ឧត្តមសេនីយ៍ឯក ឆាឡ គើតទេស (មេប៉ូលីសកាន់សំណុំរឿង) ត្រូវបានកាត់ទោសប្រហារជីវិត (ក្រោយមកជាប់គុកមួយជីវិត) ពីបទកេងបន្លំ និងសម្លាប់បំបិទមាត់។

តើពេជ្រខៀវនៅឯណា? រហូតមកដល់ឆ្នាំ ២០២៥ នេះ គ្មាននរណាហ៊ានសារភាពថាពេជ្រនៅឯណាទេ។ មានទ្រឹស្តី ៣៖
ត្រូវបានកែច្នៃ (កាត់ជាគ្រាប់តូចៗ) លក់បាត់ទៅហើយ។កំពុងនៅក្នុងដៃអ្នកមានអំណាចបំផុតម្នាក់ ដែលមិនហ៊ានពាក់ចេញក្រៅ។ត្រូវបានកប់ចោលក្នុងទូដែកជារៀងរហូត ព្រោះខ្លាចបណ្តាសា។

ចំណុចគួរឱ្យអស់សំណើច៖ មនុស្សតែម្នាក់គត់ដែលរួចផុតពីសេចក្តីស្លាប់ និងគ្រោះថ្នាក់ គឺ «អាចោរ គ្រៀងក្រៃ»។ គាត់ជាប់គុកខ្លី ចេញមកបួស និងរស់នៅជាមនុស្សសាមញ្ញក្រីក្រ។ ចំណែកឯពួកមន្ត្រីធំៗដែលដណ្ដើមពេជ្រពីចោរ គឺវិនាសអន្តរាយទាំងអស់។
ចុះបងប្អូនយល់យ៉ាងណាដែរ? តើគិតថាពេជ្រខៀវឥឡូវនេះ នៅឯណា?

ប្រភព : អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

eighteen − 10 =

ព័ត៌មានទូទៅ

អ្វីជាបដិវត្តន៍ឧស្សាហកម្ម? ប្រទេសណាដែលបង្កើតបដិវត្តន៍ឧស្សាហកម្ម?

Published

on

34 Views

អត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5

Continue Reading

ព័ត៌មានទូទៅ

«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ​ពិតប្រាកដមែន»

Published

on

39 Views

នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។

ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ​ពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។

អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀត ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន៕

Continue Reading

ព័ត៌មានទូទៅ

និស្សិតកម្ពុជា ទទួលបានពានរង្វាន់ចំនួន៥ផ្សេងៗគ្នាក្នុងព្រឹតិ្តការណ៍អន្តរជាតិចំនួន២ ត្រឹមមួយសប្តាហ៍គត់

Published

on

50 Views

(សិង្ហបុរី)៖ ជាមោទនភាពរបស់និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានទទួលពានរង្វាន់ធំៗក្នុងការប្រគួតប្រជែងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះព្រឹត្តិការណ៍ទី១ គឺកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់ ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន។ ២. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ។ ៣. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ និង៤. និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។

ចំពោះកម្មវិធីទី២ គឺកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី រៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដែលមាននិស្សិតចូលរួមប្រកួតប្រជែងជាង ៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត៕

Continue Reading
Advertisement
Advertisement

ពេញនិយម