ព័ត៌មានទូទៅ
ក្រុមហ៊ុន Meta នឹងដកជនជាតិអូស្ត្រាលីអាយុក្រោម១៦ ឆ្នាំចេញពី Facebook និង Instagram នៅថ្ងៃទី៤ ខែធ្នូ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បាននិយាយនៅថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកាសប្ដាហ៍នេះ ថា ជនជាតិអូស្ត្រាលីអាយុក្រោម ១៦ ឆ្នាំនឹងត្រូវដកចេញពី Facebook និង Instagram នៅថ្ងៃទី៤ ខែធ្នូ ខណៈទីក្រុង កង់បេរ៉ា (Canberra) កំពុងរៀបចំអនុវត្តច្បាប់ដ៏ទូលំទូលាយដែលហាមប្រាមក្មេងជំទង់មិនឲ្យលេងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រទេសអូស្ត្រាលីនឹងបង្ខំឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook, Instagram និង TikTok ដកអ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំ ពុំនោះប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុន Meta បាននិយាយថា ខ្លួននឹងចាប់ផ្តើមដកក្មេងជំទង់ចេញពីវេទិការបស់ខ្លួនមុនពេលបម្រាមចូលជាធរមាន។
Metaដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃនេះតទៅ Meta នឹងជូនដំណឹងដល់អ្នកប្រើប្រាស់អូស្ត្រាលីដែលខ្លួនយល់ថាមានអាយុពី១៣ដល់១៥ ឆ្នាំថា ពួកគេនឹងបាត់បង់សិទ្ធិចូលប្រើ Instagram Threads និង Facebook។
ក្រុមហ៊ុន Meta នឹងចាប់ផ្តើមបិទគណនីថ្មីអាយុក្រោម ១៦ ឆ្នាំ និងដកហូតសិទ្ធិចូលប្រើដែលមានស្រាប់ចាប់ពីថ្ងៃទី ៤ ខែធ្នូ ដោយរំពឹងថានឹងដកអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំទាំងអស់ចេញនៅថ្ងៃទី ១០ ខែធ្នូ។
យោងតាមតួលេខរបស់រដ្ឋាភិបាល មានអ្នកប្រើប្រាស់ Instagram ប្រហែល ៣៥០.០០០ នាក់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី និងគណនីហ្វេសប៊ុកប្រហែល ១៥០.០០០៕
ប្រភពៈ BTV
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


