ពត៌មានទូទៅ

​ក្រុម​ហ៊ុន​ ​Meta​ ​នឹង​ដក​ជន​​ជាតិ​​អូស្ត្រា​លី​អាយុ​ក្រោម​១៦​ ​ឆ្នាំ​ចេញ​ពី​ ​Facebook​ ​និង​ ​Instagram​ ​នៅថ្ងៃ​ទី​៤​ ​ខែធ្នូ

Published

on

ក្រុម​ហ៊ុន​ ​Meta​
29 Views

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ខ្នាត​យក្ស​ ​Meta​ ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ២០​ ​វិច្ឆិកា​សប្ដាហ៍​នេះ​ ​ថា​ ​ជន​ជាតិ​អូ​ស្ត្រា​លី​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​នឹង​ត្រូវ​ដក​ចេញ​ពី​ ​Facebook​ ​និង​ ​Instagram​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែធ្នូ​ ខណៈ​ទី​ក្រុង​ កង់​បេរ៉ា​ ​(Canberra)​ ​កំពុង​រៀប​ចំ​អនុវត្ត​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​ហាម​ប្រាម​ក្មេង​ជំ​ទង់​មិន​ឲ្យ​លេង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។​

​ចាប់​ពី​ថ្ងៃ​ទី ​១០​ ​ខែធ្នូ​ ប្រទេស​អូស្ត្រាលី​នឹង​បង្ខំ​ឱ្យ​វេទិ​កា​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​សង្គម​ ​រួម​ទាំង​ ​Facebook​, ​Instagram​ ​និង​ TikTok​ ​ដក​អ្នក​ប្រើ​ប្រាស់​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ ​ពុំនោះ​ប្រឈម​នឹង​ការ​ពិ​ន័យ​យ៉ាង​ធ្ងន់​ធ្ងរ​។​

​ក្រុម​ហ៊ុន​ ​Meta​ ​បាន​និយាយ​ថា​ ​ខ្លួន​នឹង​ចាប់​ផ្តើម​ដក​ក្មេង​ជំទង់​ចេញ​ពី​វេទិ​កា​រ​បស់​​ខ្លួន​មុន​ពេល​បម្រាម​ចូល​ជា​ធរ​មាន​។​ 

​Meta​ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​បណ្ដាញ​សង្គម​ Facebook​ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ចា​ប់​​ពី​ថ្ងៃ​នេះ​តទៅ​ ​Meta​ ​នឹង​ជូន​ដំណឹង​ដល់អ្នក​ប្រើ​ប្រាស់​អូស្ត្រាលី​ដែល​ខ្លួន​យល់​ថា​មាន​អាយុ​ពី​១៣​ដល់​១៥​ ឆ្នាំ​ថា​ ​ពួក​គេ​នឹង​បាត់​បង់​សិទ្ធិ​ចូល​ប្រើ​ ​Instagram​ Threads​ ​និង​ ​Facebook​។​  

​ក្រុម​ហ៊ុន​ ​Meta​ ​នឹង​ចាប់​ផ្តើម​បិទ​គណ​នី​ថ្មី​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ ​និង​ដក​ហូត​សិទ្ធិ​ចូល​ប្រើ​ដែល​មាន​ស្រាប់​ចាប់​ពី​ថ្ងៃ​ទី​ ​៤​ ​ខែ​ធ្នូ ​ដោយ​រំ​ពឹង​ថា​នឹង​ដក​អ្នក​ដែល​មាន​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ទាំង​អស់​ចេញ​នៅ​ថ្ងៃ​ទី​ ​១០​ ​ខែ​ធ្នូ។​  

​យោង​តាម​តួ​លេខ​របស់​រដ្ឋា​ភិបាល​ ​មាន​អ្នក​ប្រើ​ប្រាស់​ ​Instagram​ ​ប្រហែល​ ​៣៥០.០០០​ ​នាក់​ដែល​មាន​អា​យុ​ចន្លោះ​ពី​ ​១៣​ ​ទៅ​ ១៥​ ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​និង​គណ​នី​ហ្វេស​ប៊ុក​ប្រហែល​ ​១៥០.០០០​៕

​ប្រ​ភពៈ​ ​BTV​

Leave a Reply

Your email address will not be published. Required fields are marked *

one × four =

ពេញនិយម

Exit mobile version