ព័ត៌មានទូទៅ
កម្មវិធី “កម្លាំងគោជល់ ឬ Red Bull Power” ដើម្បីលើកស្ទួយវិស័យកីឡាជាតិ

ស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS កំពុងផលិតនូវកម្មវិធីដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុននៅកម្ពុជា គឺកម្មវិធី “កម្លាំងគោជល់ ឬ Red Bull Power” ដើម្បីលើកស្ទួយវិស័យកីឡាជាតិ។
ភ្នំពេញ៖ “កម្លាំងគោជល់ ឬ Red Bull Power” គឺជាកម្មវិធីទូរទស្សន៍ដែលប្រកួតប្រជែងភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា ផលិតឡើងដើម្បីលើកកម្ពស់ ក៏ដូចជាជំរុញទូរទស្សនិកជនគ្រប់ស្រទាប់ ឲ្យចេះស្រឡាញ់សុខភាព ការហាត់ប្រាណប្រចាំថ្ងៃ និងភាពរឹងមាំខាងផ្នែកស្មារតី។


សន្និសីទសារព័ត៌មានបើកសម្ពោធជាផ្លូវការណ៍នៃកម្មវិធី “កម្លាំងគោជល់” បានរៀបចំឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ នាស្ថានីយទូរទស្សន៍ CTN ក្រោមវត្តមានលោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS នៃរ៉ូយាល់ គ្រុប និងលោក ស្រិន ផល្លា នាយកចាត់ការទូទៅក្រុមហ៊ុន ហេរ៉ូ ឃីង ដែលជាតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់។
កម្មវិធីកាយវប្បកម្ម “កម្លាំងគោជល់” បានចុះជ្រើសរើសបេក្ខជនតាមបណ្ដារាជធានី និងខេត្ត ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង ហើយជ្រើសរើសបានបេក្ខជនជើងខ្លាំងជាច្រើនរូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ដែលមានទឹកប្រាក់រង្វាន់ដ៏សម្បើម រហូតដល់ មួយរយលានរៀល (100លានរៀល)។
បេក្ខជនជើងខ្លាំងទាំងអស់នោះ បានមកទីកន្លែងផ្សេងៗគ្នា និងអាជីពការងារខុសៗគ្នាដែលមានដូចជា និស្សិត បុគ្គលិកការិយាល័យ កម្មកររោងចក្រ រួមទាំងអ្នកបើកបរតុកតុក។ ពួកគេ នឹងធ្វើការប្រកួតប្រជែងយ៉ាងអង់អាច ស្វិតស្វាញ និងប្រកបដោយថាមពល ដោយសារមានការជំរុញពីភេសជ្ជ:ប៉ូវកម្លាំងគោជល់។

កម្មវិធីកម្លាំងគោជល់ នឹងចាក់ផ្សាយភាគដំបូងរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៦៖៣០-៨៖០០យប់។
សូមទស្សនិជន កុំភ្លេចរង់ចាំទស្សនា ក៏ដូចជាតាមដាន កម្មវិធីដ៏អស្ចារ្យនេះទាំងអស់គ្នា ថាតើបេក្ខជនរូបណា អាចនឹងក្លាយជាជើងឯករបស់កម្មវិធីកម្លាំងគោជល់ ហើយទទួលបានទឹកប្រាក់រង្វាន់មួយរយលានរៀល (100លានរៀល) នេះ។



ដោយឡែក នាឱកាសសន្និសីទសារព័ត៌មានរបស់កម្មវិធីកម្លាំងគោជល់នៅស្ថានីយទូរទស្សន៍ CTN នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះដែរ ដោយបានដឹងពីទុក្ខលំបាករបស់កញ្ញា ពេជ្រ ចរណៃ ដែលជាពិធីការិនីរបស់កម្មវិធី កម្លាំងគោជល់ ដែលកំពុងជួបប្រទះនាពេលថ្មីៗនេះ ដោយសារតែមានអគ្គិភ័យឆាបឆេះហាងរបស់កញ្ញា, ក្រុមហ៊ុន Hero King ដែលជាតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានផ្ដល់ជូននូវជំនួយជាថវិកា ក៏ដូចជាសម្ភារៈ និងឱកាសការងារថ្មីជាមួយគោជល់ បន្ថែមពីលើមុខងារបច្ចុប្បន្នជា ពិធីការនីរបស់កម្មវិធីកម្លាំងគោជល់ ទៅដល់កញ្ញា ចរណៃ ដែលនេះជាកាយវិការដ៏ប្រពៃ បង្ហាញពីការយកចិត្តទុលដាក់របស់ក្រុមហ៊ុនចំពោះក្រុមការងារផលិតកម្មវិធី៕
ព័ត៌មានទូទៅ
អ្វីជាបដិវត្តន៍ឧស្សាហកម្ម? ប្រទេសណាដែលបង្កើតបដិវត្តន៍ឧស្សាហកម្ម?
អត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5
ព័ត៌មានទូទៅ
«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន»
នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។

ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។

អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀត ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន៕

ព័ត៌មានទូទៅ
និស្សិតកម្ពុជា ទទួលបានពានរង្វាន់ចំនួន៥ផ្សេងៗគ្នាក្នុងព្រឹតិ្តការណ៍អន្តរជាតិចំនួន២ ត្រឹមមួយសប្តាហ៍គត់
(សិង្ហបុរី)៖ ជាមោទនភាពរបស់និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានទទួលពានរង្វាន់ធំៗក្នុងការប្រគួតប្រជែងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះព្រឹត្តិការណ៍ទី១ គឺកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់ ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន។ ២. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ។ ៣. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ និង៤. និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។

ចំពោះកម្មវិធីទី២ គឺកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី រៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដែលមាននិស្សិតចូលរួមប្រកួតប្រជែងជាង ៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត៕




-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


