ពត៌មានទូទៅ

កម្មវិធី “កម្លាំងគោជល់ ​ឬ Red Bull​ Power”​ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ

Published

on

កម្មធី “កម្លាំងគោជល់ ឬ Red Bull Power” ដើម្បីលើកស្ទួយវិស័យកីឡាជាតិ
44 Views

ស្ថានីយទូរទស្សន៍ ​CTN ​នៃ​ក្រុមហ៊ុន​ CBS​ កំពុង​ផលិត​នូវ​កម្មវិធី​ដ៏អស្ចារ្យ​មួយ ​ដែល​មិន​ធ្លាប់​មាន​ពី​មុននៅ​កម្ពុជា ​គឺកម្មវិធី​ “កម្លាំង​គោជល់ ​ឬ ​Red ​Bull​ Power” ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ។

ភ្នំពេញ៖ “កម្លាំង​គោជល់​ ឬ Red Bull​ Power” គឺជា​កម្មវិធី​ទូរទស្សន៍​ដែល​ប្រកួត​ប្រជែង​ភាព​រឹង​មាំ​ផ្នែក​កាយ​សប្បទា​ បញ្ញា ​ស្មារតី ​ដំបូង​បង្អស់​នៅ​កម្ពុជា​ ផលិត​ឡើង​ដើម្បី​លើក​កម្ពស់​ ក៏​ដូច​ជា​ជំរុញ​ទូរទស្ស​និក​ជន​គ្រប់​ស្រទាប់​ ឲ្យ​ចេះ​ស្រឡាញ់​សុខភាព​ ការ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ និង​ភាព​រឹង​មាំ​ខាង​ផ្នែក​ស្មារតី។

សន្និ​សីទ​សារព័ត៌​មាន​បើក​សម្ពោធ​ជាផ្លូវ​ការណ៍​នៃ​កម្មវិធី ​“កម្លាំង​គោជល់” ​បាន​រៀប​ចំ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៧​ ខែកក្កដា​នេះ ​នា​ស្ថានីយ​ទូរទស្សន៍​ CTN​ ក្រោម​វត្ត​មាន​លោក​ David​ Ulmer​ នាយក​ប្រតិ​បត្តិក្រុមហ៊ុន​ CBS​ នៃ​រ៉ូយាល់ ​គ្រុប​ និង​លោក​ ស្រិន​ ផល្លា​ នាយក​ចាត់​ការ​ទូទៅ​ក្រុមហ៊ុន​ ហេរ៉ូ ឃីង ​ដែល​ជាតំណាង​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោជល់។

កម្មវិធីកាយ​វប្បកម្ម​ “កម្លាំង​គោជល់”​ បាន​ចុះ​ជ្រើស​រើស​បេក្ខជន​តាម​បណ្ដា​រាជធានី​ និង​ខេត្ត ​ដូចជា​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់​ចាម​ និង​បាត់​ដំបង​ ហើយ​ជ្រើស​រើស​បាន​បេក្ខជន​ជើង​ខ្លាំង​ជា​ច្រើន​រូប ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី ​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​ដ៏សម្បើម​ រហូត​ដល់ ​មួយរយ​លាន​រៀល ​(100លានរៀល)។

បេក្ខជន​ជើង​ខ្លាំង​ទាំង​អស់​នោះ ​បាន​មក​ទី​កន្លែង​ផ្សេងៗ​គ្នា ​និង​អាជីព​ការ​ងារ​ខុសៗ​គ្នា​ដែល​មាន​ដូចជា​ និស្សិត​ បុគ្គលិក​ការិយា​ល័យ កម្មករ​រោងចក្រ​ រួម​ទាំង​អ្នក​បើក​បរ​តុក​តុក។ ពួក​គេ ​នឹង​ធ្វើការ​ប្រកួត​ប្រជែង​យ៉ាង​អង់​អាច ​ស្វិត​ស្វាញ ​និង​ប្រកប​ដោយ​ថាមពល​ ដោយ​សារ​មាន​ការ​ជំរុញ​ពី​ភេសជ្ជ:​ប៉ូវកម្លាំង​គោជល់។

កម្មវិធីកម្លាំងគោជល់ នឹងចាក់ផ្សាយភាគដំបូងរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៦៖៣០-៨៖០០យប់។

សូមទស្សនិជន ​កុំភ្លេច​រង់​ចាំ​ទស្សនា​ ក៏ដូច​ជា​តាម​ដាន​ កម្ម​វិធី​ដ៏​អស្ចារ្យ​នេះ​ទាំង​អស់គ្នា​ ថា​តើ​បេក្ខជន​រូប​ណា ​អាច​នឹង​ក្លាយ​ជា​ជើង​ឯក​របស់​កម្ម​វិធី​កម្លាំង​គោជល់​ ហើយ​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​មួយ​រយ​លាន​រៀល ​(100លាន​រៀល) នេះ។

ដោយ​ឡែក ​នា​ឱកាស​សន្និ​សីទ​សារព័ត៌​មាន​របស់​កម្មវិធី​កម្លាំង​គោជល់​នៅ​ស្ថានីយ​ទូរទស្សន៍ ​CTN​ នៅថ្ងៃ​ទី៧ ខែកក្កដា​ ឆ្នាំ២០២៥ នេះដែរ​ ដោយ​បាន​ដឹង​ពី​ទុក្ខលំបាក​របស់​កញ្ញា ​ពេជ្រ ចរណៃ ​ដែល​ជា​ពិធី​ការិនី​របស់​កម្មវិធី ​កម្លាំង​គោជល់ ​ដែល​កំពុង​ជួបប្រទះ​នាពេល​ថ្មីៗ​នេះ ​ដោយ​សារ​តែ​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​ហាង​របស់​កញ្ញា,​ ក្រុមហ៊ុន ​Hero King​ ដែល​ជា​តំណាង​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ ​បាន​ផ្ដល់​ជូន​នូវ​ជំនួយ​ជា​ថវិកា​ ក៏ដូច​ជា​សម្ភារៈ​ និង​ឱកាស​ការងារ​ថ្មី​ជាមួយ​គោជល់ ​បន្ថែម​ពី​លើ​មុខ​ងារ​បច្ចុប្បន្ន​ជា ពិធី​ការនី​របស់​កម្ម​វិធី​កម្លាំង​គោជល់ ​ទៅ​ដល់​កញ្ញា ​ចរណៃ ​ដែល​នេះ​ជា​កាយ​វិការ​ដ៏ប្រពៃ ​បង្ហាញ​ពីការ​យក​ចិត្ត​ទុលដាក់​របស់​ក្រុម​ហ៊ុន​ចំពោះ​ក្រុម​ការងារ​ផលិត​កម្មវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − 13 =

ពេញនិយម

Exit mobile version