ពត៌មានទូទៅ
ក្រុមហ៊ុន Kubon Biotechnology Co., Ltd ត្រូវបានបិទផ្នែកផលិតកម្ម ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់


ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់។
ការបិទនេះគឺបន្ទាប់ពីពលរដ្ឋរងផលប៉ះពាល់ ដោយសារការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កន្លងមក ក្រុមហ៊ុនបានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈ ច្រើនលើក ប៉ុន្តែខាងរោងចក្រនៅតែបង្ហូរសំណល់រាវចូលទៅក្នុងព្រែកទៀត ទោះត្រូវបានរកឃើញថា ពិតជាបានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ ដែលមានទៅតាំងនៅក្បែរនោះ។
បន្ទាប់ពីឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកទៀត នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀត បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុនមិនបានអនុវត្តតាមវិធានការច្បាប់ ដែលបានដាក់ចេញកន្លងមកនោះទេ និងនៅតែបន្តបង្ហូរសំណល់រាវ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម សម្អាតត្រឹមត្រូវ និងបង្ករឱ្យមានការបំពុលតំបន់ទឹកព្រែកកំពង់ស្មាច់។



ពេលនេះក្រសួងបរិស្ថាន បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltdនេះ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន៕
ពត៌មានទូទៅ
អ្នកនយោបាយវេណេស៊ុយអេឡា Maria Corina Machado ទទួលពានណូបែលសន្តិភាព


អ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ។ លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការ ទៅជាលទ្ធិប្រជាធិបតេយ្យ ។

ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី២របស់លោកនៅសេតវិមាន ។គណៈកម្មាធិការណូបែលន័រវេស និយាយថា លោកស្រី Machado មានគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់ដែលបានដាក់ចេញដោយលោក Alfred Nobel សម្រាប់រង្វាន់មួយនេះ ។

លោកស្រីបានធ្វើឲ្យក្រុមប្រឆាំងវេណេស៊ុយអេឡារួបរួមគ្នា ប្រកាន់ភ្ជាប់ការគាំទ្ររបស់លោកស្រីសម្រាប់ការផ្លាស់ប្តូរដោយសន្តិវិធីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ។បើតាមគណៈកម្មាធិការណូបែលន័រវេស លោកស្រី Machado បានបង្ហាញថា អាវុធលទ្ធិប្រជាធិបតេយ្យ គឺជាអាវុធសម្រាប់សន្តិភាពផងដែរ ។ ម្ចាស់ជ័យលាភីតំណាងឲ្យក្តីសង្ឃឹមសម្រាប់អនាគត ជាទីដែលសិទ្ធិពលរដ្ឋត្រូវបានការពារ ។

សូមបញ្ជាក់ថា វ៉េណេស៊ុយអេឡាបានវិវត្តន៍ពីប្រទេសប្រជាធិបតេយ្យ និងប្រកបដោយវិបុលភាព ទៅជារដ្ឋផ្តាច់ការ និងឃោរឃៅដែលបច្ចុប្បន្នកំពុងជួបវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ។ ភាគច្រើននៃពលរដ្ឋវេណេស៊ុយអេឡា រស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង។ មនុស្សជិត ៨លាននាក់ បានចាកចេញពីប្រទេស ហើយក្រុមប្រឆាំងត្រូវបានគាបសង្កត់ជាប្រព័ន្ធតាមរយៈមធ្យោបាយជាច្រើន រួមទាំងការក្លែងបន្លំសន្លឹកឆ្នោត ការកាត់ទោសតាមផ្លូវច្បាប់ និងការដាក់ពន្ធនាគារ ៕
ពត៌មានទូទៅ
Trump ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ឱ្យដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតមួយមកកាន់ខ្លួនដោយនិយាយថា លោកចង់ឃើញ ថៃ និងអ្នកជិតខាងរបស់ខ្លួនគឺប្រទេសកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែន៕

ពត៌មានទូទៅ
ក្រុមហ៊ុនម្សៅលាបខ្លួនទារក J&J នៅអាមេរិក ត្រូវបង់ពិន័យជិត ១ពាន់លានដុល្លារ ក្នុងសំណុំរឿងបង្កមហារីក

គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុន Johnson & Johnson (ហៅកាត់ថា J&J) មានកំហុស ហើយត្រូវបង់ប្រាក់ចំនួន ៩៦៦លានដុល្លារ ដល់គ្រួសារស្ត្រីម្នាក់ ដែលស្លាប់ដោយសារជំងឺមហារីកកោសិការ មេសូតេលីយ៉ូម៉ា (Mesothelioma) ក្នុងការកាត់ក្ដីចុងក្រោយបំផុតដែលចោទថា ផលិតផលម្សៅលាបខ្លួនទារកផ្អែកលើសារធាតុម្យ៉ាងឈ្មោះ ថាក (Talc) របស់ក្រុមហ៊ុននេះ បណ្តាលឱ្យមានជំងឺមហារីក។

ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះឈ្មោះ Mae Moore ជាអ្នកស្រុករដ្ឋកាលីហ្វ័រនីញ៉ា ដែលស្លាប់នៅអាយុ ៨៨ឆ្នាំ ក្នុងឆ្នាំ២០២១ បានប្តឹងក្រុមហ៊ុនក្នុងឆ្នាំដដែលនេះ ដោយអះអាងថា ផលិតផលម្សៅលាបខ្លួនទារកប្រភេទ Talc របស់ J&J មានផ្ទុកជាតិរ៉ែម្យ៉ាងឈ្មោះ អាបស្តូស (Asbestos) ដែលបណ្តាលឱ្យកើតជំងឺមហារីក។
កាលពីថ្ងៃចន្ទ គណៈវិនិច្ឆ័យបានបញ្ជាឱ្យ J&J បង់ប្រាក់សំណង ១៦លានដុល្លារ និងប្រាក់ពិន័យ ៩៥០លានដុល្លារ នេះបើយោងតាមឯកសារតុលាការ។
លោក Erik Haas អនុប្រធានផ្នែកវិវាទសកលរបស់ J&J បាននិយាយថា ក្រុមហ៊ុនគ្រោងប្តឹងឧទ្ធរណ៍ភ្លាមៗ ដោយហៅសាលក្រមនេះថា “គួរឱ្យភ្ញាក់ផ្អើល និងមិនស្របតាមរដ្ឋធម្មនុញ្ញ”។
ក្រុមហ៊ុននិយាយថា ផលិតផលរបស់ខ្លួនមានសុវត្ថិភាពណាស់ មិនមានផ្ទុកសារធាតុអាបស្តូស និងមិនបង្កមហារីកនោះទេ។ J&J បានឈប់លក់ម្សៅលាបខ្លួនកូនក្មេងដែលផ្អែកលើសារធាតុ Talc នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ដោយប្តូរទៅប្រើប្រភេទផ្សេងជំនួសវិញ។
គួរឱ្យដឹងថា ក្រុមហ៊ុន J&J កំពុងប្រឈមនឹងការប្តឹងផ្តល់ពីដើមបណ្តឹងជាង ៦៧.០០០នាក់ ដែលអះអាងថា ពួកគេត្រូវធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក បន្ទាប់ពីប្រើម្សៅលាបខ្លួនទារក និងផលិតផលមានសារធាតុ Talc ផ្សេងទៀត របស់ក្រុមហ៊ុននេះ។ នេះបើយោងតាមឯកសាររបស់តុលាការ។
J&J បានព្យាយាមដោះស្រាយវិវាទតាមរយៈការប្រកាសក្ស័យធន ប៉ុន្តែសំណើនោះត្រូវបានច្រានចោល ៣ដងមកហើយដោយតុលាការសហព័ន្ធ៕
-
ចំណេះដឹងទូទៅ7 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត7 months ago
«ទាក់ដំរី»
-
ពត៌មានទូទៅ7 months ago
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត6 months ago
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ5 months ago
ព្រះសក្យមុនីចេតិយ !
-
កម្សាន្ត7 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months ago
ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
-
ពត៌មានទូទៅ5 months ago
កម្ពុជាបានក្លាយជាប្រធានប្ដូរវេណ សន្ធិសីទ្ធអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍