ពត៌មានទូទៅ

ក្រុមហ៊ុន Kubon​ Biotechnology Co., Ltd ​ត្រូវ​បាន​បិទ​ផ្នែក​ផលិត​កម្ម​ ដោយ​សារ​បន្ត​បំពុល​ព្រែក​កំពង់​ស្មាច់

Published

on

ក្រុមហ៊ុន Kubon​ Biotechnology Co., Ltd ​ត្រូវ​បាន​បិទ​ផ្នែក​ផលិត​កម្ម​ ដោយ​សារ​បន្ត​បំពុល​ព្រែក​កំពង់​ស្មាច់
22 Views

ក្រសួង​បរិស្ថាន​ បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ Kubon (Cambodia) Biotechnology Co., Ltd ​ផ្អាក​សកម្ម​ភាពផលិត​កម្ម ​រហូត​ដល់​មាន​ការ​កែ​តម្រូវ​តាម​ច្បាប់។
ការ​បិទ​នេះ​គឺ​បន្ទាប់​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ​ដោយ​សារ​ការ​កែ​ច្នៃ​ស្បែក​គោ​ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​តា​អោងធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។

កន្លង​មក​ ក្រុម​ហ៊ុន​បាន​បង្ហូរ​សំណល់​រាវ​ ចូល​ប្រភព​​ទឹក​សាធារណៈ​ ច្រើន​លើក​ ប៉ុន្តែ​ខាង​រោង​ចក្រ​នៅ​តែ​បង្ហូរ​​សំណល់​រាវ​ចូល​ទៅ​ក្នុង​ព្រែក​ទៀត​ ទោះ​ត្រូវ​បាន​រក​ឃើញ​ថា ​ពិត​ជា​បាន​បង្ក​ការ​បំពុល​ព្រែក​កំពង់​ស្មាច់​ និង​ប្រព័ន្ធ​ទឹក​ពាក់​ព័ន្ធ​ ដែល​មាន​ទៅ​តាំង​នៅ​ក្បែរ​នោះ។

បន្ទាប់​ពី​ឃើញ​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ព្រែក​ទៀត​ នៅ​ថ្ងៃទី ២៩​ ខែមិថុនា ​ឆ្នាំ២០២៥​ ក្រុម​ការ​ងារ​ក្រសួង​បរិស្ថាន​ បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់​ស្តែងបន្ថែម​ទៀត ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ បាន​រាយ​ការណ៍​ថា ​ក្រុមហ៊ុន​​មិន​បាន​អនុវត្ត​តាម​វិធាន​ការ​ច្បាប់​ ដែល​បាន​ដាក់​ចេញ​កន្លង​មក​នោះ​ទេ ​និង​នៅ​តែ​បន្ត​បង្ហូរ​សំណល់​រាវ ​មិន​បាន​ឆ្លង​កាត់​ការ​ធ្វើ​ប្រព្រឹត្តកម្ម​ សម្អាត​ត្រឹម​ត្រូវ​ និង​បង្ករ​ឱ្យ​មាន​ការ​បំពុល​តំបន់​ទឹក​ព្រែក​កំពង់​ស្មាច់។

ពេល​នេះ​ក្រសួង​បរិស្ថាន​ បាន​សម្រេច​បិទ​ផ្នែក​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន ​Kubon (Cambodia) Biotechnology Co., Ltd​នេះ ​រហូត​ដល់​មាន​ការ​កែ​តម្រូវ​តាម​ច្បាប់ ​និង​គោលការណ៍​ដែល​មាន​ជាធរមាន៕

Leave a Reply

Your email address will not be published. Required fields are marked *

one × five =

ពេញនិយម

Exit mobile version