Connect with us

សង្គម និងការអប់រំ

ព្រះ​សក្យមុនី​ចេតិយ​ !

Published

on

ព្រះ​សក្យមុនី​ចេតិយ​ !
686 Views

ព្រះ​សក្យមុនី​ចេតិយ​ !
មាន​ទីតាំង​ស្ថិត​នៅ​លេី​ភ្នំ​ព្រះ​រាជ​ទ្រព្យ​​ (ខ្លះ​ហៅ​ភ្នំ​​ឧដុង្គ​ ឬ​ភ្នំ​អដ្ឋ​រស្ស​)​ នៅ​ឃុំ​ផ្សារ​ដែក​​ និង​ឃុំ​ភ្នំ​បាត​​ ស្រុក​ពញាឮ​​ ខេត្ត​កណ្តាល​។

ព្រះ​សក្យ​មុនី​ចេតិយ​​ ជា​កន្លែង​តម្កល់​សារី​រិក​ធាតុ​ព្រះ​ពុទ្ធ (ឆ្អឹង​ព្រះពុទ្ធ)​​ ដែល​ដង្ហែ​ពី​ប្រទេស​ស្រី​លង្កា​ មក​កាន់​ទី​ក្រុង​ភ្នំពេញ​​ ដេីម្បី​ប្រារព្ធ​ខួប​ទី​២៥០០​ឆ្នាំ ​(ហៅ​ថា​ បុណ្យ​ពាក់​កណ្តាល​សាសនា) ​។

ព្រះ​សារី​រិក​ធាតុ​ដំបូង​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​មុខ​ស្ថានីយ​រថ​ភ្លេីង​​ ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​២០០២​​ ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​​ សីហនុ​ សម្រេច​ដង្ហែ​ទៅ​តម្កល់​នៅ​លេីភ្នំ​ព្រះ​រាជ​ទ្រព្យ​ដែល​ជា​អតីត​រាជ​ធានី​ឧដុង្គ​ វិញ។

ការ​សាង​សង់​ព្រះ​សក្យ​មុនី​ចេតិយ ​អស់​ទឹក​ប្រាក់​ចំនួន​ ៤,៥លាន​ដុល្លា​​ ដោយ​បាន​ចាប់​ផ្តេីម​កសាង​តាំង​ពី​ឆ្នាំ​ ១៩៩៥ ។

ពិធី​បុណ្យ​វិសាខ​បូជា​ តែង​តែ​ប្រារព្ធ​ឡើង​នៅ​ទីនេះ​ជា​រៀង​រាល់​ឆ្នាំ៕

សង្គម និងការអប់រំ

ជាម្តាយ បើប្រកាន់កូនៗ មិនអាចធ្វើដំណើរទៅមុខបានទេ

Published

on

15 Views

ទោះជាមានសិទ្ធអំណាចគ្រប់គ្រងប្រជាពលរដ្ឋរហូតដល់ជិត ១០០០គ្រួសារក្តី តែលោកស្រីមេភូមិក្រសាំង តុន សុផល នៅតែចាត់ទុកខ្លួនឯងដូចជាម្តាយគេអញ្ចឹង មានន័យថា ស្រលាញ់កូនបង្កើតនិងកូនក្នុងភូមិដូចៗគ្នា ទោះជាពេលខ្លះមានក្តៅមានត្រជាក់ក៏ដោយ។ សហគមន៍ជោគជ័យរហូតទទួលបានជាគំរូ មិនមែនជាចំណែកដ៏ចម្បងបំផុតពីលោកស្រីជាមេភូមិតែម្នាក់ឯងនោះទេ  គឺទាល់តែមានការចូលរួមពីពលរដ្ឋល្អទាំងមូល ទើបធ្វើឱ្យភូមិដ្ឋានរីកចម្រើន។

Continue Reading

សង្គម និងការអប់រំ

ការផាកពិន័យចរាចរណ៌ គួរធ្វើឡើងដោយតម្លាភាព

Published

on

17 Views

ការផាកពិន័យចរាចរណ៍ បើធ្វើឡើងដោយតម្លាភាព នោះគ្មានប្រតិកម្មពីពលរដ្ឋទេ ខណៈភាគច្រើនអ្នកមិនគោរពច្បាប់ ក៏កើតចេញពីអ្នកមានលុយ និងមានអំណាច។

Continue Reading

សង្គម និងការអប់រំ

ប្រវត្តិនៃការកកើត វត្តត្រឡែងកែង

Published

on

83 Views

បទយកការណ៌៖
ស្លាកស្នាមអតីតកាលដ៏សែនឈឺចាប់ ដែលសៀមបានចូលវាយបែកបន្ទាយលង្វែក និងប្រមូល បដិមា គម្ពីរដីកា បេតិកភណ្ឌ យកទៅស្រុកសៀមខ្ទេចគ្មានសល់។

Continue Reading
Advertisement
Advertisement

ពេញនិយម