សង្គម និងការអប់រំ
ព្រះសក្យមុនីចេតិយ !
ព្រះសក្យមុនីចេតិយ !
មានទីតាំងស្ថិតនៅលេីភ្នំព្រះរាជទ្រព្យ (ខ្លះហៅភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស) នៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ព្រះសក្យមុនីចេតិយ ជាកន្លែងតម្កល់សារីរិកធាតុព្រះពុទ្ធ (ឆ្អឹងព្រះពុទ្ធ) ដែលដង្ហែពីប្រទេសស្រីលង្កា មកកាន់ទីក្រុងភ្នំពេញ ដេីម្បីប្រារព្ធខួបទី២៥០០ឆ្នាំ (ហៅថា បុណ្យពាក់កណ្តាលសាសនា) ។
ព្រះសារីរិកធាតុដំបូងតម្កល់នៅក្នុងព្រះចេតិយមុខស្ថានីយរថភ្លេីង ក្រោយមកនៅក្នុងឆ្នាំ២០០២ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេចដង្ហែទៅតម្កល់នៅលេីភ្នំព្រះរាជទ្រព្យដែលជាអតីតរាជធានីឧដុង្គ វិញ។
ការសាងសង់ព្រះសក្យមុនីចេតិយ អស់ទឹកប្រាក់ចំនួន ៤,៥លានដុល្លា ដោយបានចាប់ផ្តេីមកសាងតាំងពីឆ្នាំ ១៩៩៥ ។
ពិធីបុណ្យវិសាខបូជា តែងតែប្រារព្ធឡើងនៅទីនេះជារៀងរាល់ឆ្នាំ៕