ព័ត៌មានទូទៅ
កម្ពុជារៀបចំការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េឆ្នាំ២០២៦ ដោយមានការបញ្ចូលវិញ្ញាសា Virtual Taekwondo ជាលើកដំបូង
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងប្រគល់មេដាយជ័យលាភី នៃការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េឆ្នាំ២០២៦ (2026 Ambassador’s Cup Taekwondo Championships) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតនេះ មានការចូលរួមពីកីឡាករ កីឡាការិនីប្រមាណ ៨០នាក់ មកពីក្លឹបចំនួន១០ ដោយមានអាយុចាប់ពីកុមារអាយុក្រោម១៤ឆ្នាំ រហូតដល់កីឡាករជើងចាស់ដែលមានអាយុលើសពី៣៥ឆ្នាំ ព្រមទាំងអ្នកចូលរួម និងអ្នកទស្សនាប្រមាណ២០០នាក់ផ្សេងទៀត។
ចំណុចពិសេសនៃការប្រកួតឆ្នាំនេះ គឺការដាក់បញ្ចូលវិញ្ញាសា Virtual Taekwondo ជាលើកដំបូង ដែលមាន៥វិញ្ញាសា ព្រមទាំងការប្រកួតបង្ហាញសមត្ថភាពជាក្រុមផងដែរ។ វិញ្ញាសានេះ ក៏ត្រូវបានដាក់បញ្ចូលជាវិញ្ញាសាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន និងគ្រោងដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ីផងដែរ។


ក្នុងពិធីនេះ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់មេដាយជូនដល់កីឡាករ កីឡាការិនីដែលទទួលបានជ័យលាភី។
ជាមួយគ្នានេះ ឯកឧត្តម KIM Chang Yong ក៏បានប្រគល់សម្ភារបរិក្ខារកីឡា ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជូនដល់ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ជាថ្មីថា ក្នុងនាមជាប្រទេសកំណើតនៃកីឡាតេក្វាន់ដូ សាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រដល់ការអភិវឌ្ឍកីឡាប្រភេទនេះនៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកីឡា និងវប្បធម៌។

តាមរយៈសុន្ទរកថាបិទការប្រកួត លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងជាតំណាងខេមរសហព័ន្ធតេក្វាន់ដូ បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍកីឡាតេក្វាន់ដូ WT នៅកម្ពុជា។ ការប្រកួតនេះ មិនត្រឹមតែជាឱកាសសម្រាប់កីឡាករ កីឡាការិនីបង្ហាញសមត្ថភាព បច្ចេកទេស និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអន្តរជាតិនានា ជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខ។
ក្នុងនាមជាតំណាងសហព័ន្ធ លោក ហង់ ជួនណារ៉ុន ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលមិនទទួលបានជ័យលាភី សូមកុំបាក់ទឹកចិត្ត ប៉ុន្តែត្រូវបន្តខិតខំហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ ព្រោះការប្រកួតកីឡាតែងមានចាញ់ មានឈ្នះ ហើយអ្វីដែលសំខាន់គឺការបង្កើតចំណងមិត្តភាព សាមគ្គីភាព និងការរួមចំណែកលើកកម្ពស់វិស័យកីឡា។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការរៀបចំការប្រកួតនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់វិស័យកីឡា និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងបង្កើតឱកាសដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាព និងឆ្ពោះទៅរកការប្រកួតកីឡាកម្រិតតំបន់ និងអន្តរជាតិ។
ព្រឹត្តិការណ៍នេះបានបញ្ចប់ក្រោមមូលបទ៖ «កីឡារស់ក្នុងសន្តិភាព – Sport Live in Peace» និងសារលើកទឹកចិត្តថា «មនុស្សម្នាក់ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត»។
ព័ត៌មានទូទៅ
បណ្ណសារដ្ឋានជាតិនៃកម្ពុជា មានអាយុកាល ១០០ឆ្នាំ !
«មួយទស្សវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកម្ពស់អត្តសញ្ញាណជាតិ» គឺជាប្រធានបទនៃការប្រារព្ធខួបនៅក្នុងគម្រប់ខួប១០០ឆ្នាំ នាថ្ងៃនេះ ហើយត្រូវបានដែលរៀបចំឡើងជាមួយនឹងការតាំងពិព័រណ៍រយៈពេល១ខែ នៅបរិវេណបណ្ណសារដ្ឋានជាតិ នៅជាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងជាគោលបំណងលើកកម្ពស់អត្តសញ្ញាណជាតិ ដល់អន្តរជាតិបានយល់ដឹងកាន់តែទូលំទូលាយនោះ ក្រុមប្រទេសមកពីជុំវិញពិភពលោកប្រមាណ ៩០ប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏នឹងត្រូវរៀបចំអញ្ជើញទស្សនាពិព័ណ៍នេះដែរ។



ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


