ព័ត៌មានទូទៅ2 weeks ago
អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការផ្សព្វផ្សាយករណីលួចប្រេងជាព័ត៌មានមិនពិតរបស់ក្រុមបំពុលសង្គម
52 Views ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៧ ខែសីហានេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីករណីមានជនសង្ស័យលួចបូមប្រេងចេញពីរថយន្ដដឹកទំនិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តអះអាងថា ការផ្សព្វផ្សាយនេះ គឺជាការញុះញង់...