Connect with us

ព័ត៌មានទូទៅ

នាយករដ្ឋមន្ត្រីថៃ ចូលក្នុងដែនដីអធិបតេយ្យកម្ពុជា នៅខេត្តព្រះវិហារ ដោយគ្មានការអនុញ្ញាត

Published

on

134 Views

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ដោយគ្មានការអនុញ្ញាត្តិ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៥ សីហាថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។

ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់ នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង តាមបណ្តោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា ទាំងផែនទីដែលគូស ដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយ ដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែល ទទួលស្គាល់ជាអន្តរជាតិបានឡើយ៕

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

52 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

57 Views
Continue Reading
Advertisement
Advertisement

ពេញនិយម