129 Views រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ដោយគ្មានការអនុញ្ញាត្តិ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៥ សីហាថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា...
151 Views មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា នាដើមខែកញ្ញាខាងមុខនេះ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី»។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោកបញ្ចប់បានបេសកកម្មនៅសហព័ន្ធរុស្ស៊ីជួបជាមួយលោក វ្លាឌីមៀ ពូទីន ខណៈអ្នកវិភាគមើលឃើញថា មេដឹកនាំរូបនេះកំពុងព្យាយាមឲ្យពិភពលោកទទួលស្គាល់លោកជាមេដឹកនាំស្របច្បាប់របស់មីយ៉ាន់ម៉ា។ ដំណឹងអំពីទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង មកកម្ពុជា ត្រូវបានបញ្ជាក់ដោយទំព័រហ្វេសប៊ុករបស់ព្រឹទ្ធសភា ក្នុងពេលដែលលោក គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក ឈិន កេតនា...
162 Views អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលកម្ពុជា បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៧សីហានេះ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្រ្គាម លោក John Noh បានជួបជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីសប្តាហ៍កន្លងទៅ។ សហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួន និងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក...
529 Views កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្យាយាមដើរតាមក្តីស្រម៉ៃរបស់ខ្លួនតាមរយៈបង្កើនសន្ទុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ សង្គមកិច្ច ទំនាក់ទំនងការទូត និងបើកចំហរលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតមកដល់ឆ្នាំ២០២៦នេះ ជាគម្រប់ខួប២៧ឆ្នាំ។ ទន្ទឹមគ្នានេះ តើកម្ពុជាទទួលផងប្រយោជន៍អ្វីខ្លះពីអាស៊ាន ហើយកម្ពុជាមានយុទ្ធិសាស្រ្តអ្វីបន្តទៀតដើម្បីឈានទៅរកក្តីសុបិន្តរបស់ខ្លួន? ខណៈបច្ចុប្បន្ននេះ ខ្លួនកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលជាស្រមោលដ៏អាក្រក់អន្ទោលតាមប្រាណ។ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានលើកឡើងថា បន្ទាប់ពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានប្រែក្លាយពីប្រទេសគ្មានអ្នកស្គាល់ទៅជាល្បីល្បាញពាសពេញពិភពលោក...