ព័ត៌មានទូទៅ
ត្រឹម៧ខែ! ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបានជាង ៦០០លានដុល្លារ កើនឡើងជិត ២%
(ភ្នំពេញ)៖ ត្រឹមរយៈពេល ៧ខែ ការដោះដូរទំនិញកម្ពុជា-អង់គ្លេសសម្រេចបាន ៦៣៦ លានដុល្លារ កើនឡើងជិត ២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសបានជាង ៦០០ លានដុល្លារ កើន ១,៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៤ លានដុល្លារ កើនឡើង ៩,៤%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

យោងតាមលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាអាស្រ័យទៅលើទីផ្សារដែលមានស្រាប់ ដែលមាន EBA នឹងកិច្ចព្រមពៀងផ្សេងៗ ជាមួយកូរ៉េ ចិន អង់គ្លេស ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានកំណើននៅពេលខាងមុខ។
បន្ថែមពីនោះលោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏បានលើកឡើងដែរថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយនភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់គ្លេសក្នុងអត្រាសូន្យភាគរយ។
គូសបញ្ជាក់ថានៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃសរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


