ព័ត៌មានទូទៅ

​ត្រឹម៧ខែ! ការដោះដូរទំនិញកម្ពុជា-អង់គ្លេស​ សម្រេចបានជាង ៦០០លានដុល្លារ កើនឡើងជិត ២%

Published

on

60 Views

(ភ្នំពេញ)៖ ត្រឹមរយៈពេល​ ៧ខែ ការដោះដូរទំនិញកម្ពុជា-អង់គ្លេស​សម្រេចបាន​ ៦៣៦ ​លានដុល្លារ ​កើនឡើងជិត​ ២% ​ធៀប​នឹង​រយៈពេលដូចគ្នា ​កាលពីឆ្នាំ២០២៥ ​ក្នុងនោះកម្ពុជានាំ​ចេញទៅអង់​គ្លេស​បានជាង​ ​៦០០ លានដុល្លារ កើន ១,៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៤ លានដុល្លារ កើន​ឡើង​ ៩,៤%។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។ ​

យោងតាមលោក ​លឹម ​ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានឱ្យដឹងថា ​ទំហំពាណិ​ជ្ជកម្មរបស់​កម្ពុ​ជា​អាស្រ័យ​ទៅលើទីផ្សារ​ដែលមានស្រាប់ ​ដែលមាន EBA នឹង​កិច្ចព្រមពៀងផ្សេងៗ​ ជា​មួយ​កូរ៉េ ចិន អង់គ្លេស​ ​ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានកំណើននៅពេលខាងមុខ។​

​បន្ថែមពីនោះលោក​ ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ក៏បានលើកឡើងដែរថា​ ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលកម្ពុជាទទួលបានការ​អនុ​គ្រោះ​ពន្ធពី​អង់គ្លេស ពិសេស​គឺការនាំចេញវិស័យវាយ​នភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញ​ទៅអង់​គ្លេស​ក្នុង​អត្រាសូន្យភាគ​រយ។ ​

គូសបញ្ជាក់ថានៅ​ក្នុងឆ្នាំ​២០២៥ ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស ​មានតម្លៃសរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជា​នាំចេញ​ទៅអង់​គ្លេស​មាន​ទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%​៕

Leave a Reply

Your email address will not be published. Required fields are marked *

3 × two =

ពេញនិយម

Exit mobile version