Connect with us

ព័ត៌មានអន្តរជាតិ

ប្លែក! កីឡាករ​អាម៉េរិក Balogun ទទួលពិន័យ​កាត​ក្រហម ប៉ុន្តែអាច​លេង​ទល់​នឹង បែលហ្ស៊ិក ស្អែកនេះ

Published

on

56 Views

កីឡាករ​អាម៉េរិក Folarin Balogun ត្រូវ​បាន​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ការ​ប្រកួត​នៅពេលដែលសហរដ្ឋអាម៉េរិក បាន​យក​ឈ្នះក្រុម​ជម្រើស​ជាតិបូស្នៀ ដោយ​លទ្ធផល ២-០ នៅ​វគ្គ ៣២ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026។

យោងតាម​ច្បាប់​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) កីឡាករ​ដែល​ទទួល​បាន​ក្រហម ត្រូវ​ជាប់​ពិន័យមិន​អាច​លេង​បាន​ ១ ប្រកួត ឬ ២ ប្រកួតបន្ទាប់ អាស្រ័យ​ទៅ​លើ​ស្ថានទម្ងន់​នៃ​ការ​ទទួល​បាន​កាត​ក្រហម។ សូម្បី​តែ​កីឡាករ​ទទួល​បាន​កាត​លឿន ២ លើក​ជាប់​​គ្នា​ក៏​ត្រូវ​ជាប់​បំរាម​មិន​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​បន្ទាប់​ដែរ។

ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ បាន​អនុវត្ត​តាម​មាត្រា ២៧ នៃក្រម​វិន័យ​បាន​សម្រេច​លុប​ចោល​ការ​ព្យួរ​​លើ​កីឡាករ Balogunសម្រាប់ការប្រគួតបន្ទាប់ ប៉ុន្តែ​មិនបាន​លុបចោល​ការ​ពិន័យ​កាត​ក្រហម​ទេ ដូច្នេះ​មាន​ន័យ​ថា កីឡាករ Balogun អាច​លេង​បាន​នៅ​ពេល សហរដ្ឋ​អាមេរិក ប្រកួត​ជា​មួយ បែលហ្ស៊ិក នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ ២០២៦។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាសយ៉ាង​ខ្លាំង ដោយសារប្រធានាធិបតី​សហរដ្ឋអាម៉េរិកលោក Donald Trump បាន​ទូរសព្ទទៅកាន់ប្រធាន​ FIFA ឱ្យកែសម្រួលការពិន័យកាតក្រហមនេះ ។

គូសបញ្ជាក់ថា គិត​​ត្រឹម​ថ្ងៃ​ទី​៦ ខែ​កក្កដានេះ កីឡាករ​សញ្ជាតិអាម៉េរិក Folarin Balogun ស្ថិត​ក្នុង​ចំណោម​ កីឡាករ ១៧ ​នាក់ ក្នុង​នោះ​​មាន​ ១៣ នាក់​ទទួល​កាតក្រហម​ និង​ ៤ នាក់ ទទួល​បាន​កាត​លឿន ២ លើក​ជាប់​គ្នា​ដែល​ត្រូវ​ជាប់​ពិន័យ​មិន​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​បន្ទាប់។ ទោះ​បី​ជា​យ៉ាង​ណា មាន​កីឡាករ​តែ​ Balogun តែម្នាក់​គត់​ត្រូវ​បាន​លើក​លែងការ​ពិន័យ ហើយ​​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​បន្ទាប់វិញបាន៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

16 − 7 =

ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ាអនុម័តទោសប្រហារជីវិតជនឆបោកតាមអ៊ីនធឺណិត

Published

on

19 Views

សភា​មីយ៉ាន់ម៉ា​ដែល​គាំទ្រ​ដោយ​យោធា​បាន​អនុម័ត​ច្បាប់​មួយ​នៅ​ថ្ងៃ​អង្គារ ទី២៨ ខែកក្កដានេះ ​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារជីវិត​ចំពោះ​អ្នក​ដែល​ឃុំខ្លួន ឬ​បង្ខំ​ជនរងគ្រោះ​ដោយ​ហិង្សា​ឲ្យ​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ីនធឺណិត នេះ​បើ​តាម​ប្រធាន​សភា។

លោក Aung Lin Dwe ប្រធាន​សភា​សហភាព​បាន​ឱ្យដឹង​​ថា «សេចក្តីព្រាងច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​អ៊ីនធឺណិត» ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​សមាជិក​សភា​បាន​អនុម័ត​ការ​ផ្លាស់ប្ដូរ​សេចក្តីព្រាងច្បាប់​នៅ​ក្នុង​កិច្ចប្រជុំ​រួម​គ្នា​របស់​សភា​ជាន់​ទាប និង​សភា​ជាន់​ខ្ពស់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នៅ​រដ្ឋធានី Naypyidaw។

បន្ថែមពីនោះ លោក Aye Chan សមាជិក​សភា​ជាន់​ទាប​បាន​បញ្ជាក់​ប្រាប់ថា «ការ​កាត់ទោស​ប្រហារជីវិត​នៅ​តែ​មាន​នៅ​ក្នុង​ច្បាប់​ដែល​បាន​អនុម័ត»។

ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាមជ្ឈមណ្ឌលសកលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ និងការបោកប្រាស់តាមអ៊ីនធឺណិតដោយបង្ខំ ដែលភាគច្រើនប្រមូលផ្តុំនៅតំបន់ព្រំដែនដាច់ស្រយាលដូចជា Myawaddy, Shwe Kokko និង Laukkai ដែលពីមុនជាតំបន់ហាមឃាត់។ ដំណើរការដោយក្រុមឧក្រិដ្ឋជនឆ្លងដែន ប្រតិបត្តិការទាំងនេះបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំតាមរយៈការក្លែងបន្លំវិនិយោគ និងការបោកប្រាស់ស្នេហា៕

Continue Reading

ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ាបង្កើនការសម្លាប់ជនស៊ីវិល ចំពេលមានការជំរុញផ្នែកការទូត

Published

on

10 Views

យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិលចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម ទោះបីជារដ្ឋាភិបាលក្នុងតំបន់បង្កើនការចូលរួមការទូតក៏ដោយ។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។

យោងតាមគម្រោងទិន្នន័យទីតាំង និងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ (ACLED) បានឱ្យដឹងថា ការវាយប្រហារនេះគឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលដាក់ពង្រាយដោយប្រមុខយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលបានឡើងកាន់តំណែងនៅចុងខែមីនា។

ACLED បានបញ្ជាក់ថា «ចាប់តាំងពីរបបយោធាកាន់អំណាចនៅមីយ៉ាន់ម៉ាបានកំណត់រចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនឡើងវិញនៅក្នុងខែមីនា ជនស៊ីវិលត្រូវបានទទួលរងនូវការគាបសង្កត់កាន់តែអាក្រក់ទៅៗ និងយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសកាន់តែខ្លាំងឡើង»។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សប្រហែល ១០០,០០០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រក។

ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៦ ACLED បានកត់ត្រាការសម្លាប់រង្គាលជាងដប់ករណី ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ជាង ៤៥០ នាក់ ប្រហែល ៤០% នៃពួកគេនៅក្នុងតំបន់ស្ងួតកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាតំបន់ Anyar និងក្នុងខែឧសភានៅទីប្រជុំជន Myit Chay បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានការទូតយ៉ាងខ្លាំង ដោយលោក មីន អ៊ុង ឡាំង បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងសំខាន់ៗគឺប្រទេសឥណ្ឌា ប្រទេសចិន ឡាវ និងនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែសីហានឹងទៅប្រទេសថៃ។

ក៏មានការចូលរួមឡើងវិញជាបណ្ដោះអាសន្នជាមួយប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន ១១ប្រទេស ដែលបានហាមឃាត់ឧត្តមសេនីយ៍កាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនបន្ទាប់ពីរដ្ឋប្រហារ៕

Continue Reading

ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី​ឃុំខ្លួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ១០០ នាក់​ដែល​ស្វែងរក​កន្លែង​ជ្រកកោន​នៅ UNHCR

Published

on

7 Views

អាជ្ញាធរម៉ាឡេស៊ីបានឃុំខ្លួនជនស្វែងរកសិទ្ធិជ្រកកោនរ៉ូហ៊ីងយ៉ាមូស្លីមជាង ១០០ នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅទីក្រុងកូឡាឡាំពួរ ដោយលើកឡើងថាពួកគេកំពុងស្វែងរកការការពារបន្ទាប់ពីត្រូវបានបណ្តេញចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ។

ជនភៀសខ្លួន ដែលរួមមានស្ត្រី និងកុមារ បានសារភាពថា ពួកគេត្រូវបានបណ្តេញចេញពីប្រទេសរបស់ពួកគេដោយអ្នកស្រុកក្នុងតំបន់នៅភាគខាងជើងរដ្ឋ Penang ហើយបានធ្វើដំណើរទៅកាន់រដ្ឋធានីម៉ាឡេស៊ីតាមឡានក្រុងពេញមួយយប់ដើម្បីស្វែងរកជំនួយលើការតាំងទីលំនៅថ្មីពី UNHCR។

យោងតាមប៉ូលីស Penang បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ា «បានផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត» ទៅកាន់ទីក្រុងកូឡាឡាំពួរ ដោយមានជំនួយពីអាជ្ញាធររដ្ឋ និងសហព័ន្ធ រួមទាំងក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។ ការភៀសខ្លួននេះត្រូវបានអនុវត្តដោយសារតែការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងទឹកដី បន្ទាប់ពីការកើនឡើងនៃចំនួនប្រជាជនរ៉ូហ៊ីងយ៉ានៅក្នុងតំបន់»។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបញ្ជាក់ពីឃាត់ខ្លួននេះថា ការជួបជុំនៅខាងក្រៅអគារ UNHCR បានបង្កើនការព្រួយបារម្ភពីសាធារណជន ហើយបានព្រមានថា អ្នកណាដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនឹងត្រូវឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍។

ជាមួយគ្នានេះ លោកស្រី Bryony Lau អនុប្រធានផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានលើកឡើងជុំវិញបញ្ហានេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅម៉ាឡេស៊ីរស់នៅក្រោមការគំរាមកំហែងជាប់លាប់នៃការចាប់ខ្លួន និងការវាយឆ្មក់តាមបណ្តាញសង្គមផ្សព្វផ្សាយនៃការភ័យខ្លាចដែលកាន់តែអាក្រក់ទៅៗ។

លោកស្រីក៏បានជម្រុញឱ្យ រដ្ឋាភិបាលម៉ាឡេស៊ីគួរតែផ្តល់អាទិភាពដល់ការការពារជនភៀសខ្លួនដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ ជំនួសឱ្យការបំភ័យពួកគេបន្ថែមទៀតដោយការឃុំខ្លួនពួកគេ។

យោងតាមគេហទំព័ររបស់ទីភ្នាក់ងារនេះ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ១២៦.០០០ នាក់ត្រូវបានចុះឈ្មោះជាមួយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ នៅប្រទេសម៉ាឡេស៊ី គិតត្រឹមចុងខែកុម្ភៈ ទោះបីជាក្រុមសិទ្ធិមនុស្សអះអាងថា មានមនុស្សជាច្រើនទៀតនៅតែគ្មានឯកសារក៏ដោយ។

ប្រទេសម៉ាឡេស៊ីដែលមានប្រជាជនភាគច្រើនជាមូស្លីមត្រូវបានគេមើលឃើញជាយូរមកហើយថាជាជម្រកសុវត្ថិភាពសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាដែលរត់គេចពីការបៀតបៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនជាពុទ្ធសាសនិក៕

Continue Reading
Advertisement
Advertisement

ពេញនិយម