ព័ត៌មានអន្តរជាតិ
ប្លែក! កីឡាករអាម៉េរិក Balogun ទទួលពិន័យកាតក្រហម ប៉ុន្តែអាចលេងទល់នឹង បែលហ្ស៊ិក ស្អែកនេះ
កីឡាករអាម៉េរិក Folarin Balogun ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីការប្រកួតនៅពេលដែលសហរដ្ឋអាម៉េរិក បានយកឈ្នះក្រុមជម្រើសជាតិបូស្នៀ ដោយលទ្ធផល ២-០ នៅវគ្គ ៣២ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។
យោងតាមច្បាប់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កីឡាករដែលទទួលបានក្រហម ត្រូវជាប់ពិន័យមិនអាចលេងបាន ១ ប្រកួត ឬ ២ ប្រកួតបន្ទាប់ អាស្រ័យទៅលើស្ថានទម្ងន់នៃការទទួលបានកាតក្រហម។ សូម្បីតែកីឡាករទទួលបានកាតលឿន ២ លើកជាប់គ្នាក៏ត្រូវជាប់បំរាមមិនអាចលេងបានសម្រាប់ការប្រកួតបន្ទាប់ដែរ។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានអនុវត្តតាមមាត្រា ២៧ នៃក្រមវិន័យបានសម្រេចលុបចោលការព្យួរលើកីឡាករ Balogunសម្រាប់ការប្រគួតបន្ទាប់ ប៉ុន្តែមិនបានលុបចោលការពិន័យកាតក្រហមទេ ដូច្នេះមានន័យថា កីឡាករ Balogun អាចលេងបាននៅពេល សហរដ្ឋអាមេរិក ប្រកួតជាមួយ បែលហ្ស៊ិក នៅវគ្គ ១៦ ក្រុមចុងក្រោយ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦។
រឿងនេះបានធ្វើឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង ដោយសារប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Donald Trump បានទូរសព្ទទៅកាន់ប្រធាន FIFA ឱ្យកែសម្រួលការពិន័យកាតក្រហមនេះ ។
គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដានេះ កីឡាករសញ្ជាតិអាម៉េរិក Folarin Balogun ស្ថិតក្នុងចំណោម កីឡាករ ១៧ នាក់ ក្នុងនោះមាន ១៣ នាក់ទទួលកាតក្រហម និង ៤ នាក់ ទទួលបានកាតលឿន ២ លើកជាប់គ្នាដែលត្រូវជាប់ពិន័យមិនអាចលេងបានសម្រាប់ការប្រកួតបន្ទាប់។ ទោះបីជាយ៉ាងណា មានកីឡាករតែ Balogun តែម្នាក់គត់ត្រូវបានលើកលែងការពិន័យ ហើយអាចលេងបានសម្រាប់ការប្រកួតបន្ទាប់វិញបាន៕