Connect with us

ព័ត៌មានទូទៅ

រដ្ឋមន្ត្រីដឹកជញ្ជូន រកឃើញរថយន្តពីរគ្រឿងដឹកលើសទម្ងន់ ក្នុងពេលចុះឆ្មក់មើលសកម្មភាពត្រួតពិនិត្យនៅក្រុងព្រៃវែង

Published

on

340 Views

ព្រៃវែង៖ កណ្តាលអាធ្រាត ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
បើតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការក្រសួង បង្ហាញថា ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ខ​ណៈរថយន្តទាំង២ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន គឺលើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន ដល់ ៤៣ តោន។
បើគិតជាភាគរយគឺលើសចន្លោះពី ៦៨% ដល់ ៩៥% នៃច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ទោះជាមានការចុះឆ្មក់មើលពីថ្នាក់ដឹកនាំកំពូលក្រសួង វេលាម៉ោង ១២កន្លះយប់ទៅហើយក្តី តែអ្វីដែលជាការកត់សំគាល់ និងបើតាមប្រភពពីពលរដ្ឋនៅតាមដងផ្លូវបានឱ្យដឹងថា បច្ចុប្បន្នរថយន្តដឹកទំនិញប្រភេទធំៗ កំពុងចរាចរណ៍យ៉ាងច្រើននៅលើដងផ្លូវទាំងភូមិសាស្រ្តខេត្តព្រៃវែង និងស្វាយរៀង ហើយការផ្ទុកទំនិញគឺលើសពីតួយានយន្តច្រើនណាស់ ទាំងកម្ពស់ និងបណ្តោយ គ្រាន់តែពួកគាត់មិនអាចដឹងថា លើសទម្ងន់ ឬត្រឹមត្រូវ ដោយសារបានត្រឹមតែឃើញនឹងភ្នែក។

ទាំងលោករដ្ឋមន្រ្តី និងពលរដ្ឋ សំណូមពរឱ្យមានការគិតគូរចំនុចនេះពីអ្នកដឹកជញ្ជូន ខណៈគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងកើតឡើងរៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

1 × two =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

41 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

48 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

54 Views
Continue Reading
Advertisement
Advertisement

ពេញនិយម