Connect with us

ព័ត៌មានទូទៅ

​មន្ទីរ​សម្រាក​ព្យា​បាល​ ​យូ​ ​ចតុ​មុខ​ ​និង​ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចុះកិច្ចព្រមព្រៀងសហការ

Published

on

415 Views

ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាក្នុងការផ្ដល់សេវាពិនិត្យ សម្រាក និងព្យាបាលជំងឺទូទៅដល់បុគ្គលិក និងអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលអនុវត្តមានរយៈពេល ៣ (បី) ឆ្នាំ គិតចាប់ពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០២៨។

លោកស្រី តាំង ហ្គេចយូរ អគ្គនាយិកាមន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណៈប្រតិភូ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា) ភីអិលស៊ី។ លោកស្រី បញ្ជាក់ថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ មានវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យដែលមានបទពិសោធច្រើនឆ្នាំ និងជំនាញច្បាស់លាស់ក្នុងការផ្ដល់សេវាពិនិត្យ សម្រាក និងព្យាបាលជំងឺជូនអតិថិជនផ្តោតលើគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ និង សេវាឌីជីថល មានប្រសាសន៍ថា កិច្ចសហការព្រមព្រៀងលើការគាំទ្រគ្នាទៅវិញទៅមកនេះ នឹងនាំឱ្យមានភាពរីកចម្រើនទាំងអស់គ្នា។ ការចាប់ដៃគូល្អ ប្រកបដោយទំនុកចិត្ត ទាំងផ្នែកសុខភាព និងដៃគូហិរញ្ញវត្ថុ គឺជាអ្វីដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានគិតគូរសម្រាប់ទាំងបុគ្កលិក និងអតិថិជនរបស់ អិលអូអិលស៊ី។ លោកស្រីបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងក្លាយជាដៃគូសហការល្អយូរអង្វែង ដែលក្នុងនោះ LOLC នឹងជំរុញលើកទឹកចិត្តបុគ្គលិក និងអតិថិជន ពិនិត្យ និងតាមដានសុខភាពនៅមន្ទីរសម្រាកព្យាបាល យូ ចតុមុខ ផងដែរ។

លោកស្រី តាំង ហ្គេចយូរ អគ្គនាយិកាមន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានថ្លែងកោតសរសើរថា គ្រឹះស្ថានហិរញ្ញ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយនៅកម្ពុជា មានអតិថិជនគាំទ្រច្រើន ដែលឆ្លុះបញ្ចាំងពីកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា។

ក្នុងសម័យឌីជីថល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទូទាត់ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងដាក់ឱ្យមានការទូទាត់តាមរយៈ QR Code របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) នៅគ្លីនិកផ្ទាល់តែម្ដង។ លើសពីនេះ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងផ្ដល់ជូននូវតម្លៃកាន់តែពិសេសសម្រាប់ បុគ្គលិក និងអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។

សូមបញ្ជាក់ជូនថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានទទួលអាជ្ញាបណ្ណស្របច្បាប់ក្នុងការធ្វើប្រតិបត្តិការពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការពិគ្រោះជំងឺទូទៅ និងសម្រាកព្យាបាល, ពិនិត្យ និងថែទាំសុខភាពមាតានិងទារក ទារកក្នុងផ្ទៃ ឬហៅថាសេវាផ្ញើពោះ, ពិនិត្យព្យាបាលជំងឺកុមារគ្រប់ប្រភេទ, សេវារោគវិនិច្ឆ័យ (មន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ), សេវាវះកាត់តូច, ការថែទាំអ្នកជំងឺវ័យចាស់, សេវាពិនិត្យសុខភាពនៅគ្លីនិក និងដល់ទីកន្លែងរបស់អតិថិជន, កញ្ចប់សម្រាប់ដៃគូមុនអាពាហ៍ពិពាហ៍, កញ្ចប់គ្រួសារ (ការពិនិត្យមួយគ្រួសារ), កញ្ចប់ប្រចាំឆ្នាំ និងអេកូ ថតឆ្លុះកាំរស្មីX​ ជាដើម។

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

12 − eight =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

52 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

57 Views
Continue Reading
Advertisement
Advertisement

ពេញនិយម