Connect with us

ពត៌មានទូទៅ

​លោក​ ​ផែង​ ​វណ្ណៈ​ ​យល់​ព្រម​ធ្វើ​កិច្ច​សន្យា​នៅ​ចំពោះ​មុខ​ ​លោក​ ​សៅ​ ​សុខា​

Published

on

73 Views

​កង​រាជ​អា​វុ​ធហត្ថ​ ​បាន​យល់​ព្រម​ទទួល​យក​ការ​«​ធ្វើ​កិច្ច​សន្យា​»របស់​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​ចំពោះ​ ​មុខ​នាយ​ឧត្តម​សេ​នីយ៍​ ​សៅ​ ​សុខា​ ​អគ្គមេបញ្ជាការរង​ ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ ​និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​បន្ទាប់​ពី​មាន​ការ​ចេញ​ញតិ​​ថ្កោល​ទោស​យ៉ាង​ព្រោង​ព្រាត​ចំពោះ​អ្នក​សារ​ព័ត៌​មា​ន​រូប​នេះ​ពី​សំណាក់​មន្រ្តីក​ងរាជ​អាវុធហត្ថ​។​
សូម​បញ្ជាក់​ថា​ ​Live Show​ ​លោក​ ​ផែង​ វណ្ណៈ​ ​នៅ​ក្នុង​សប្តាហ៍​នេះ​ ​និយាយ​ធ្ងន់​ៗ​ទៅ​លើ​ករណី​«​បទ​ល្មើស​ព្រៃ​ឈើនៅ​ខេត្ត​ក្រ​ចេះ​»​ ​ហើយ​ដែល​វាយ​ប្រ​ហារ​មន្រ្តី​អាវុធហត្ថ​ ​ដែល​បញ្ហា​នេះ​មាន​ទាំង​អ្នក​រិះគន់​ ​និង​អ្នកសរសើរ​ពីមហាជន​។​
រិះ​គន់​ពី​ការ​ចេញ​ថ្កោល​ទោល​ថ្កោល​ទោស​ ​ឯ​សរសើរ​វិញ​ ​ថា​ ​លោក​ហ៊ាន​និយាយ​ការ​ពិត​។​
​ទោះ​យ៉ាង​ណា​ក៏​មាន​មតិ​រិះ​គន់​ថា​ ​ការ​និ​យាយ​របស់​លោក​ ផែង​ ​វណ្ណៈ​ ​ហាក់​«​លើស​»​ពីវិជ្ជាជីវៈ​សារ​ព័ត៌​មាន​ ដោយ​ការ​និយាយ​ទាំង​ឡុាយនោះ​ ​ខ្លះ​ជា​ការ​បង្គាប់​បញ្ជា​ ​ប្រើ​ពាក្យ​ខ្វះ​សីលធម៌​ ​ប្រៀប​ដូច​ជា​ខ្លួន​ជា​ ​មន្រ្តី​ជាន់​ខ្ពស់​ ​ជា​សមត្ថកិច្ច​ ​ជាតុលាការ​ ​និង​ក៏​ជា​ប្រជាជន​ ​នៅ​ពេល​អត្ថា​ធិប្បាយ​ព័ត៌​មាន​ ​ឬ​សកម្មភាព​មួ​យ​ចំនួន​។​
​ទន្ទឹម​នេះ​ ​ភាព​អវិជ្ជមាន​របស់​មន្រ្តី​ក៏​ត្រូវ​បាន​មហាជន​យល់​ស្រប​ថា​ ​ពិត​ជា​កើត​មាន​ពិត​ប្រាក​ដដែរ​​ ​តែ​មិន​សូវ​មាន​អ្នក​ហ៊ាន​និយាយ​ ​ខណៈ​ដែល​អ្នក​សារ​ព័ត៌​មាន​កំពុង​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​រូប​នេះ ​តែង​ប្រ​មូល​ព័ត៌​មាន​ ​និង​ភស្តុតាង​បាន​ ​ហើយ​យក​មក​វាយ​ប្រហារ​ចំ​ៗ​លើក​រណី​ខ្លះ​ដែល​លោក​មិន​ពេញ​ចិត្ត​៕​

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

20 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម