ព័ត៌មានទូទៅ
នាវាទេសចរណ៍ខ្នាតយក្សពីរគ្រឿងបាននាំភ្ញៀវទេសចរជាង ៤ពាន់ នាក់ចូលចតដល់កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ















ខេត្តព្រះសីហនុ៖ កំណើនភ្ញៀវទេសចរតាមនានាមានការកើនឡើងគួរឲ្យកត់សម្គាល់ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៥ នេះនាវាទេសចរណ៍ខ្នាតយក្សចំនួនពីរគ្រឿងបានចូលចតដល់កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុដោយនាំភ្ញៀវទេសចរនិងនាវឹកប្រមាណជាង ៤ពាន់ នាក់ នេះបើតាមការឲ្យដឹងពី លោក តាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ក្នុងនោះមាននាវាឈ្មោះ NORWE GIAN សញ្ជាតិ Bahamas មានភ្ញៀវទេសចរចំនួន ១.៨៧៧ នាក់ស្រី ១.០៣៩ នាក់មាន ៥២ សញ្ជាតិនិងនាវិកចំនួន ៨៦៤នាក់ស្រី១៩១នាក់មាន៤៨សញ្ជាតិនាវាមានបណ្ដោយប្រវែង ២៦៨.២៩ម៉ែត្រទទឹង ៣២.២០ម៉ែត្រ។ នាវាទេសចរណ៍មកពីប្រទេសចិននិងត្រឡប់ទៅប្រទេសថៃ ហើយសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺប្រទេសចិនចំនួន៨២៩នាក់។
នាវាចូលនៅម៉ោង 8:00 នាទីព្រឹកនិងចេញទៅវិញនៅម៉ោង ១៦:៣០ នាទីក្នុងថ្ងៃដដែល។

ដោយឡែកនាវាទី ២ គឺជានាវាទេសចរណ៍
WESTERDAMដោយនាំភ្ញៀវទេសចរណ៍ចំនួន ១.៨៩៦នាក់ស្រី ១.០២២នាក់ មាន ៤២ សញ្ជាតិមាននាវិកចំនួន ៨០០នាក់ ស្រី ១៦០នាក់ មាន ៣៨សញ្ជាតិ។
នាវាមានបណ្ដោយប្រវែង ២៨៥.២២ម៉ែត្រទទឹង ៣២.២០ម៉ែត្រនាវាបានមកពីប្រទេសថៃនិងត្រឡប់ទៅប្រទេសម៉ាឡេស៊ី
ហើយចំនួនភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិកចំនួន ៦២៣នាក់។នាវាចូលនៅម៉ោង ៩:៥ នាទីនិងចេញទៅវិញម៉ោង ១៩:២០ នាទីក្នុងថ្ងៃដដែល។







សូមបញ្ជាក់ថា ចំពោះភ្ញៀវទេសចររបស់នាវាទេសចរណ៍ទាំងពីរគ្រឿងបានធ្វើដំណើរទស្សនានៅតំបន់ទេសចរណ៍នានា និងអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។
ហើយចំពោះមុខអាជ្ញាធរខេត្តក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងពីរប្រភេទបានយកចិត្តទុកដាក់អំពីសុខសុវត្ថិភាពចំពោះភ្ញៀវទេសចរនៅគ្រប់បណ្ដាលគោលដៅក្នុងដំណើរកម្សាន្តផ្សេងៗក្នុងខេត្តព្រះសីហនុផងដែរ៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


