Connect with us

ពត៌មានទូទៅ

សំណាងធំធ្លាក់​លើ​ដៃ​អ្នក​ក្រូចឆ្មា ​ពី​ក្រុម​ហ៊ុន​ទឹក​ត្រចៀក​កាំ ​ចេ រ៉ូយ៉ាល់

Published

on

សំណាងធំធ្លាក់​លើ​ដៃ​អ្នក​ក្រូចឆ្មា
226 Views

ក្រុមហ៊ុនទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ​បាន​នាំ​យក​នូវ​កា​ដូ​សំណាង​លើក​ទី៣ ​ជូន​ដល់​អតិថិជន​របស់ខ្លួនដល់​គេហដ្ឋាន។

ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អតិ​ថិជន​ដែល​គាំ​ទ្រ​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ​ក្រុម​ហ៊ុន​បាន​បង្កើត​នូវ​កម្មវិធី​ផ្សង​សំណាង​យក​កាដូ​សំណាង​ជា​ច្រើន​សន្ធឹក​សន្ធាប់។ ​សម្រាប់​ជា​កាដូ​សំណាង​លើក​ទី៣​នេះមាន៖​ ម៉ូតូហុងដា​ Wave 2025​ ១គ្រឿង​ កង់​អគ្គិសនី ​១គ្រឿង ​ទូរសព្ទដៃ​​០១គ្រឿង ​ឆ្នាំងដុត​អគ្គិសនី​១គ្រឿង​ និងទឹក​ត្រចៀក​កាំ​ជាច្រើន​កេស។

បន្ទាប់​ពី​រក​ឃើញ​តារា​សំណាង​របស់​ក្រុមហ៊ុន​ នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេស​ប៊ុក​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់​ ថ្ងៃទី​ ៣០ ​ខែកញ្ញា​ ឆ្នាំ២០២៥​ ក្រុមហ៊ុន​បាន​​ដឹក​យក​កា​ដូ​សំណាង​ជូន​អតិ​ថិជន​ដល់​គេហដ្ឋាន​ថ្ងៃទី ​១៦ ​ខែតុលា ​ឆ្នាំ២០២៥។

លោក ស៊ឹម សុភ័ក្រ​ ប្រធាន​ផ្នែក​ប្រតិ​បត្តិការ​ក្រុមហ៊ុន​ទឹក​ត្រចៀកកាំ ​ចេ.រ៉ូយ៉ាល់ ​មាន​ប្រសាសន៍បញ្ជាក់​ថា​ អតិ​ថិជន​​ដែល​ទិញ​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ​ចាប់​ពី​១យួរ​ នឹង​ទទួល​បាន​សន្លឹក​ប័ណ្ណ១សន្លឹក​ ដើម្បី​ផ្សង​សំណាង​ ដោយ​ត្រូវ​បំពេញ​ព័ត៌​មាន​ និង​ថត​សន្លឹក​ប័ណ្ណ​ផ្ញើ​ចូល​ហ្វេស​ប៊ុក​ផេក​ទឹក​ត្រចៀក​កាំ ចេ.រ៉ូយ៉ាល់។​

កញ្ញា ​ម៉ាត់ សហ្វីណា ​រស់​នៅ​ភូមិ៥​ ឃុំ​ស្វាយ​ឃ្លាំង ​ស្រុក​ក្រូចឆ្មា ​ខេត្ត​ត្បូងឃ្មុំ ​ដែល​ទទួល​បាន​កាដូ​សំណាង​ពីក្រុមហ៊ុន​ បាន​សម្ដែង​នូវ​ក្ដី​រីក​រាយ​មិន​នឹក​ស្មាន​ដល់។

លោក ង៉ែត សារុន ​រស់​នៅ​សង្កាត់​វត្តភ្នំ ​ខណ្ឌ​ដូន​ពេញ ​រាជធានី​ភ្នំពេញ ​អះអាង​ថា​ ក្រុមហ៊ុន​ពិត​ជា​បានផ្ដល់​នូវ​កាដូ​​សំ​ណាង​ជូន​អតិ​ថិជន​ពិត​ប្រាកដ​មែន។

លោក ហ៊ាង សុខឃីន ​រស់​នៅ​ខណ្ឌដូនពេញ ​រាជ​ធានី​ភ្នំពេញ​ដែរ​នោះ ​មាន​ប្រសាសន៍ថា​ លោក​បាន​ទិញ​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់​ទទួល​ទាន​ខ្លួនឯង​ និង​ជូន​ឪពុក​ម្ដាយ​ ព្រោះ​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ​មាន​ច្រើន​រសជាតិ ​ដែល​ឪពុក​ម្ដាយ​លោក​ចូលចិត្ត។

ហ៊ាទី ​ជាតារា​សម្ដែង​ល្បី​មួយរូប ​បាន​សរសើរ​ថា ​ទឹក​ត្រចៀកកាំ ​ចេ.រ៉ូយ៉ាល់ ​មាន​រស​ជាតិ​ឆ្ងាញ់ ​បាន​ទាំង​សុខភាព​ បាន​ទាំងកាដូ​សំណាង។

លោក ស៊ឹម សុភ័ក្រ ​ប្រធាន​ផ្នែក​ប្រតិ​បត្តិការ​ក្រុមហ៊ុន​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ​បញ្ជាក់ថា​ ក្រុម​ហ៊ុននឹង​បន្ត​ផ្ដល់​ជូន​​កាដូ​​សំណាង​សម្រាប់​អតិ​ថិជន​បន្ថែម​ទៀត ​ហើយ​ការ​ជូន​ដំណឹង​នូវ​គ្រប់​ Promotion​ កម្ម​វិធី​ពិសេសៗ ​នឹង​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក ​ទឹក​ត្រចៀកកាំ ​ចេ.រ៉ូយ៉ាល់ (J. Royal Bird’s Nest)។

សូមរម្លឹក​ជូនថា ៖​ ភ្ជាប់​នឹង​កម្មវិធី​ប្រគល់​កាដូ​សំណាង​ដល់​អតិថិជន​ ក្រុមហ៊ុន​ទឹក​ត្រចៀក​កាំ​ ចេ.រ៉ូយ៉ាល់ ​ចូល​រួម​ពី ហ៊ាទី ​ក៏បាន​នាំយក​នូវ​សម្ភារៈ​សិក្សា ​ថវិកា ​និង​ទឹក​ត្រចៀកកាំ​មួយ​ចំនួន​ជូន​ដល់​លោក​គ្រូ​អ្នកគ្រូ ​សិស្សា​នុសិស្ស​ជាង៤០០នាក់ ​នៅ​សាលា​បឋម​សិក្សា​ភូមិ​៥ សង្កាត់​ស្វាយ​ឃ្លាំង ​ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូង​ឃ្មុំ ​ផងដែរ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

1 × 3 =

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម