ព័ត៌មានទូទៅ
ខេត្តក្រីក្របំផុតមួយរបស់ចិន ក្លាយជាតំបន់អ្នកមាន

(ចិន)៖ តែមួយទសវត្សរ៍ប៉ុណ្ណោះ តំបន់ Guizhou ជាខេត្តមួយរបស់ប្រទេសចិនដែលជាប់ឈ្មោះថាក្រីក្រលំបាក បានផ្លាស់ប្តូរទៅជាខេត្តសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការចង្អុលបង្ហាញរបស់ប្រធានាធិបតី ស៊ី ជីនពីង ឱ្យប្រែក្លាយទៅជាខេត្តនាំមុខគេផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន។

លោក ស៊ី បានថ្លែងថា ខេត្ត Guizhou ត្រូវផ្តោតលើព័ត៌មានវិទ្យា អភិវឌ្ឍឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក និងចាប់យកឱកាសផ្នែកសេដ្ឋកិច្ចឌីជីថល។ តាមរយៈការណែនាំរបស់លោក ស៊ី នៅអំឡុងឆ្នាំ ២០១៣-២០១៤ ខេត្ត Guizhou បានផ្តល់អាទិភាពលើ ការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងការផ្សព្វផ្សាយ។ ខេត្ត Guizhou ត្រូវបានគេទទួលស្គាល់ទាំងក្នុងប្រទេសចិន និងទូទាំងពិភពលោកថាជាមជ្ឈមណ្ឌលទិន្នន័យដ៏អស្ចា្យដោយមានក្រុមហ៊ុនធំៗ ដូចជា Apple, Tencent និង Huawei បានបង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅទីនោះ។ អាកាសធាតុត្រជាក់ និងតម្លៃអគ្គិសនីថោក ក៏ជាកត្តាអំណោយផលដល់មជ្ឈមណ្ឌលទិន្នន័យផងដែរ។











GDP សរុបរបស់ខេត្ត Guizhou បានកើនពីជាង ៧៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១១ ដល់ជិត ២៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ដែលជាកំណើន ៣៥០% ក្នុងរយៈពេល១០ឆ្នាំ។ ក្នុងអំឡុងពេលនេះ ស្រុកក្រីក្រទាំង ៦៦ របស់ខេត្តនេះក៏ត្រូវបានរំដោះចេញពីភាពក្រីក្រ ហើយប្រជាជនចំនួន ៩.២៣ លាននាក់ចាប់ផ្តើមមានជីវភាពល្អប្រសើរឡើង។
Guizhou ធ្លាប់ជាខេត្តដាច់ស្រយាល និងក្រីក្របំផុតមួយរបស់ប្រទេសចិន ដោយសារតែគុណវិបត្តិនៃធម្មជាតិ ដូចជាតំបន់ភ្នំជាង៩០% ដីគ្មានជីវជាតិ និងកង្វះទឹក។
ក្នុងរយៈពេល១០ឆ្នាំ ប្រជាជនក្នុងខេត្ត Guizhou បានកើនឡើងជិត ៤លាននាក់ អត្រាកំណើន១១% ដែលខ្ពស់ជាងអត្រាមធ្យមមិនលើសពី១០%។ មូលហេតុមួយនៃកំណើនប្រជាជន គឺដោយសារតែកំណើនសេដ្ឋកិច្ចដែលទាក់ទាញមនុស្សកាន់តែច្រើនមកកាន់ខេត្តមួយនេះដើម្បីស្វែងរកឱកាសការងារ និងកម្រិតជីវភាពកាន់តែខ្ពស់។
សរុបមក ខេត្ត Guizhou រីកចម្រើន និងក្លាយជាខេត្តអ្នកមាន ដោយសារតែការបង្កើតនិងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕
អត្ថបទខាងលើនេះ ជាសំណេររបស់លោក ពុយ គា

ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


