119 Viewsក្រុមហ៊ុន DeepSeek របស់ប្រទេសចិន បានបង្ហាញនូវរបកគំហើញថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត AI » ដែលវត្តមាននៃបណ្តាញសង្គមបង្កើតថ្មីរបស់ចិន ឡើងមកប្រជែងក្នុងតម្លៃថោកនេះ បានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាម៉េរិក។ ការរីកចំរើនយ៉ាងរហ័សរបស់បណ្ដាញសង្គម DeepSeek បានធ្វើឱ្យមានការបារម្ភពីក្រុមហ៊ុន Microsoft ដែលចាយទុនវិនិយោគ ៨០ពាន់លានដុល្លារ និងក្រុមហ៊ុនបណ្ដាញសង្គម Meta ដែលមានគម្រោងវិនិយោគ ៦៥ពាន់លានដុល្លារ សម្រាប់បច្ចេកវិទ្យា AI នេះ៕
117 Views ជនជាតិដែលមាន IQ ខ្ពស់នៅអាស៊ី !ខ្មែរស្ថិតនៅលំដាប់ទី៥ ក្នុងចំណោម ២៧ជាតិសាសន៍នៅអាស៊ី។ កម្ពុជា 99.75 ខណៈជប៉ុននៅលំដាប់កំពូល 106.48 ៕
122 Views តើអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោង ចាប់ផ្ដើមពីពេលណាមក? កាលពីសម័យបុរាណ ពិភពលោកយើងមិនទាន់មានការប្រើប្រាស់ម៉ោងត្រឹមត្រូវដូចគ្នាឡើយ។ ប៉ុន្តែនៅសម័យក្រោយមកទើបគេចាប់ផ្ដើមប្រើប្រាស់រង្វាស់កាល (២៤ម៉ោង ក្នុងមួយថ្ងៃ) ដូចគ្នារហូតមកដល់បច្ចុប្បន្ន។ លោក Hipparchus តារាវិទូក្រិច គឺជាមនុស្សដំបូងគេដែលបានស្នើគំនិតអោយមានការបែងចែកមួយថ្ងៃចេញជា២៤ម៉ោងស្មើៗគ្នា។ លោកបានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា២៤ម៉ោង ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។ ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន១២ម៉ោងនៃពេលថ្ងៃ និង១២ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial...
151 Viewsក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទូរគមនាគមន៍កម្ពុជា សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនា និងសារព័ត៌មានទូទៅដោយឥតគិតថ្លៃ។ ក្រសួងនឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត។ ម៉ាស៊ីនបកប្រែ TranslateKh...