117 Viewsប្រទេសឥណ្ឌូណេស៊ី បានរឹងអូសកញ្ឆា សរុបទម្ងន់ ៣.៣៧តោន ដែលនាំចូលពីប្រទេសថៃ ដែលជនល្មើសប្រុងយកទៅចែកចាយនៅតាមបណ្តាទីក្រុងធំៗ រួមមានទីក្រុងហ្សាការតា និងកោះបាលីជាដើម។នេះបើយោងតាមការផ្សាយរបស់ The Straits Times នៅថ្ងៃទី៣ ខែកក្កដានេះ។ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ ឥណ្ឌូណេស៊ី បានឲ្យដឹងថា កញ្ឆាទាំងនោះ ត្រូវរឹបអូសបាន ក្នុងខេត្ត ជ្វាខាងកើត ដោយវាជាប្រភេទផ្កាកញ្ឆាក្រៀម ដែលគេយកទៅផលិតបារីអេឡិចត្រូនិក (Vape)។ វាត្រូវបានលាក់ក្នុងវ៉ាលិស និងប្រអប់ជ័រ ពេលលួចដឹកមកពីប្រទេសថៃ។ ដោយបន្ថែមថា ក្រុមរត់ពន្ធគឺជាបណ្តាញជួញដូរគ្រឿងញៀន ដែលទើបបង្កើតថ្មី ហើយក្នុងនោះ មានគ្នា ១២នាក់ រួមទាំងជនបរទេសផងដែរ។ គូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ជាប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដោយអនុវត្តគោលនយោបាយ គ្មានការអត់ឱនចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។ ជនល្មើស អាចប្រឈមមុខនឹងការដាក់ពន្ធនាគាររយៈពេលវែង ការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់កាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់ទៀតផង៕
151 Views (ឥណ្ឌូណេស៊ី)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី Purbaya Yudhi Sadewa កាលពីថ្ងៃទី២២ ខែមេសា ចង់យកថ្លៃសេវកប៉ាល់ពាណិជ្ជកម្មទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដោយអះអាងថា ជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី Prabowo Subianto ដើម្បីជំរុញឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនគ្រាន់តែជាប្រទេសស្ថិត នៅជាយដែនសេដ្ឋកិច្ចនោះទេ។ លោក Purbaya ក៏ទទួលស្គាល់ដែរថា ផែនការប្រមូលប្រាក់កម្រៃនេះគឺ ទទួលបានការបំផុសគំនិតពីអ៊ីរ៉ង់ ដែលប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរតែពិចារណាធ្វើដូចគ្នាដែរ ព្រោះច្រក Malacca ក៏ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ លើលោក ផងដែរ។...
149 Views (ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានលើកឡើងពីលទ្ធភាពនៃ «ការកំណត់យកកម្រៃ» លើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។ គំនិតនេះមានគោលបំណងពង្រឹងឧត្តមភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកល ដែលលោកបានបញ្ជាក់ថា ទទួលបានការបំផុសគំនិតពីផែនការរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz និងទទួលបានការគាំទ្រពីប្រធានាធិបតីឥណ្ដូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ផងដែរ។ ប្រាប់សារព័ត៌មាន CNA នៅថ្ងៃទី២៣មេសានេះថា លោក Purbaya...