152 Viewsប្រទេសចិនបានដាក់ចេញនូវការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាម៉េរិកចំនួន ១០ ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ និងរ៉ែដ៏កម្រ ដើម្បីឆ្លើយតបទៅនឹងការដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅរបស់ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២២ ខែមិថុនានេះ។ សកម្មភាពនេះកើតឡើងមួយខែបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទៅទស្សនកិច្ចទីក្រុងប៉េកាំង ដោយធ្វើឲ្យទំនាក់ទំនងដ៏តានតឹងមានស្ថេរភាពក្នុងអំឡុងពេលចរចាជាមួយសមភាគីចិន លោក ស៊ី ជីនពីង។ ទោះបីជាប្រទេសទាំងពីរបានយល់ព្រមធ្វើការឆ្ពោះទៅរកការកាត់បន្ថយពន្ធក៏ដោយ ទំនាក់ទំនងត្រូវបានសាកល្បងចាប់តាំងពីពេលនោះមក ខណៈដែលភាគីទាំងពីរបានរារាំងគ្នាទៅវិញទៅមកក្នុងវិស័យបច្ចេកវិទ្យា និងការពារជាតិ។ ទីក្រុងវ៉ាស៊ីនតោនបានចេញផ្សាយបញ្ជីខ្មៅថ្មីមួយនៅក្នុងខែនេះ ដែលមានក្រុមហ៊ុនចំនួន ៨០ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ «ថាកំពុងជួយយោធាចិន»។...
148 Viewsខាងក្រោមនេះជាចំណុចសំខាន់ៗពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលអត្ថបទនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់៖ ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ សហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរៀងៗខ្លួន «ប្រកាសបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់»។ ភាគីទាំងអស់សន្យាថា «មិនចាប់ផ្តើមសង្គ្រាម ឬប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងគ្នាទៅវិញទៅមក និងចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងគ្នាទៅវិញទៅមក និងធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់។ កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកប្តេជ្ញា «ចរចា និងសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលអតិបរមា...
149 Views (ឡូសអាន់ជឺឡេស)៖ យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានធ្លាក់នៅពេលហោះឡើង នៅឯមូលដ្ឋានទ័ពអាកាសអេដវឺដ ក្នុងវាលខ្សាច់ម៉ូហាវី ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយបានផ្ទុះឆេះ និងសម្លាប់សមាជិកនាវិកទាំងអស់ប្រាំបីនាក់នៅលើយន្តហោះ។ នេះបើយោងតាមរបស់វរសេនីយ៍ឯកកងទ័ពអាកាសអាម៉េរិក ជេមស៍ ហេយស៍ បានបញ្ជាក់នៅថ្ងៃទី១៥ ខែមិថុនានេះ។ យោងតាមអង្គភាពរ៉យទ័របានផ្សាយថា យន្តហោះដែលមានម៉ាស៊ីនប្រាំបី បង្កើតឡើងដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកធម្មតាជាច្រើនប្រភេទ កំពុងស្ថិតក្នុងបេសកកម្មសាកល្បងធម្មតា នៅពេលដែលវាបានធ្លាក់នៅលើផ្លូវរត់នៅអេដវឺដ ភ្លាមៗបន្ទាប់ពីហោះឡើងចេញពីដី។ ការហោះហើរនេះមានបំណងគាំទ្រកម្មវិធីទំនើបកម្មរ៉ាដា។ ខណៈមូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ...
139 Views យន្តហោះឯកជនមួយបានធ្លាក់ចូលទៅក្នុងវាលស្រែ ហើយឆាបឆេះសន្ធោសន្ធៅ ខណៈអ្នកបើកបរម្នាក់ និងអ្នកដំណើរចំនួន ១១នាក់ បានលោតឆ័ត្រយោងចេញភ្លាមៗ ប៉ុន្តែជាអកុសលមនុស្សទាំងអស់នោះបានបាត់បង់ជីវិត។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះ។ យោងតាមភ្នាក់ងារសារព័ត៌មាន AP បានបញ្ជាក់ថា ការធ្លាក់យន្តហោះនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីយន្តហោះនោះចាកចេញពីអាកាសយានដ្ឋានក្នុងស្រុកមួយ នៅម៉ោងប្រហែល ១១:៣០ព្រឹក។ យន្តហោះឯកជននេះត្រូវបានដំណើរការដោយក្រុមហ៊ុន Skydive Kansas City ប្រភេទ Pacific Aerospace 750XL...
178 Views (អាម៉េរិក)៖ ស៊ីទែនផ្ទុកសារធាតុគីមីមួយកន្លែង នៅក្រុមហ៊ុន GKN Aerospace ក្នុងទីក្រុង Garden Grove ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានលេចធ្លាយ និងឡើងកម្ដៅខ្លាំង បង្កឱ្យមានការភ័យខ្លាច បង្ខំឱ្យជម្លៀសពលរដ្ឋជាបន្ទាន់ជាង ៥០,០០០ នាក់ចេញពីផ្ទះសម្បែង។ តាមការផ្សាយរបស់កាសែត CBS Newsនៅថ្ងៃទី២៦ឧសភានេះ បានបញ្ជាក់ថាស៊ីទែននោះ មានផ្ទុកសារធាតុគីមី «មេទីល មេតាក្រីឡាត» (MMA) ចំនួន ៧,០០០...
171 Views (មជ្ឈិមបូព៌ា)៖ បីខែបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ការបិទផ្លូវរបស់អាម៉េរិក និងការក្តាប់របស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស បានបង្កើតភាពជាប់គាំងដ៏លំបាក់មួយ ដោយគ្មានភាគីណាមួយអាចដោះស្រាយបាន ការឈឺចាប់ផ្នែកសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង និងហានិភ័យនៃសង្គ្រាមឡើងវិញកំពុងកើនឡើង។ បើតាមអង្គភាពរ៉យបានផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះថា ក្តីបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកធ្វើគោលនយោបាយមិនមែនថាតើកិច្ចព្រមព្រៀងមួយជិតមកដល់ឬអត់នោះទេ ប៉ុន្តែថាតើភាពតានតឹងអាចបន្តបានយូរប៉ុណ្ណា មុនពេលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការវាយប្រហារខុស ឬទីក្រុងតេអេរ៉ង់បង្កើតជម្លោះឡើងវិញ។ ការអំពាវនាវឱ្យមានការវាយប្រហារថ្មីកំពុងកាន់តែខ្លាំងឡើងនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយមន្ត្រីមួយចំនួនបានអះអាងថា សម្ពាធកើនឡើងអាចធ្វើឱ្យឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ និងបង្ខំឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញ។ យោងតាមលោក Danny Citrinowicz អ្នកស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ីស្រាអែល...
162 Views (ទីក្រុងប៉េកាំង)៖ ទីក្រុងប៉េកាំងក្នុងរយៈពេល២ថ្ងៃនេះ ជាកន្លែងដែលប្រធានាធិបតី ដូណាល់ ត្រាំ មានក្តីសុខបំផុតក្នុងឆាកជីវិតដែលត្រូវបានស្វាគមន៍ដោយក្មេងៗគ្រវីទង់ជាតិ ក្រុមតន្រ្តី និងផ្លូវដើរលេងដែលមានផ្កាតម្រៀបជាជួរ។ ប៉ុន្តែទិដ្ឋភាពនេះត្រូវបានគ្របដណ្ដប់ដោយភាពចលាចលទូទាំងពិភពលោកដែលបង្កឡើងដោយសង្គ្រាមរបស់លោក ត្រាំ លើអ៊ីរ៉ង់។ តាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៤ឧសភានេះថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិនជាមួយនឹងភាពរុងរឿងរបស់អធិរាជក្នុងសម័យបច្ចុប្បន្ន រួមទាំងអាហារពេលល្ងាចឯកជននៅវិមានហាមឃាត់ ជាកន្លែងរបស់ថ្នាក់ដឹកនាំបុរាណ។ ទិដ្ឋភាពនេះបានផ្តល់នូវការសម្រាកមួយរយៈពេលខ្លីពីបញ្ហានយោបាយរបស់លោក ត្រាំនៅអាម៉េរិក។ លោក...