109 Viewsសហរដ្ឋអាមេរិកនៅថ្ងៃ១៩សីហានេះ បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane ជនជាតិជប៉ុន និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាស្ថាប័ន «ពុករលួយ និងមាននយោបាយធ្ងន់ធ្ងរ»។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេធាវីជាន់ខ្ពស់នៃតុលាការ ICC គឺលោក Abdoulaye Seye ជនជាតិសេណេហ្គាល់ ក្នុងការវាយប្រហារចុងក្រោយរបស់រដ្ឋបាលលោក Trump ប្រឆាំងនឹងតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «បុគ្គលទាំងនេះបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់...
97 Views ក្រសួងការពារជាតិអាមេរិកកំពុងធ្វើការយ៉ាងសកម្មលើការអនុវត្តការណែនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តីពីសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថាលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយយ៉ាងច្រើននូវសមយុទ្ធរបស់សម្ព័ន្ធមិត្ត។ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយរូបបាននិយាយកាលពីថ្ងៃទី១៨សីហានេះ។ ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថាលោកបានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នានៅអ្វីដែលត្រូវបានគេមើលឃើញថាជាកាយវិការផ្សះផ្សាចំពោះកូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមសមយុទ្ធ Ulchi Freedom Shield (UFS) ប្រចាំឆ្នាំរបស់ខ្លួននៅកូរ៉េខាងត្បូង។ មន្ត្រីម្នាក់មកពីក្រសួងខាងលើបាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើបច្ចុប្បន្នភាព...
118 Viewsប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ដ្រូន ហើយមិនលែកលែងបើទោះជាការនាំចូលនោះមានប្រភពមកពីប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដោយ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសនេះ «ពឹងផ្អែកខ្លាំងពេក» លើប្រភពដ្រូនពីបរទេស។ សេតវិមានបានឱ្យដឹងថា សេចក្តីប្រកាសដែលត្រូវ បានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤សីហានេះ បានដំឡើងអត្រាពន្ធ ១០០% លើដ្រូនដែលមានទំហំកំណត់ ឬមានសមត្ថភាពពិសេស...
87 Views ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទទូចកាលពីថ្ងៃទី៩ ខែសីហាថាពួកគេនឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ រហូតដល់សហរដ្ឋអាមេរិកគោរពតាមបញ្ជីនៃការទាមទារ រួមទាំងការបង់សំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម។ ការបិទផ្លូវថាមពលដ៏សំខាន់របស់អ៊ីរ៉ង់បានធ្វើឱ្យសម្ព័ន្ធមិត្តរង្គោះរង្គើ ធ្វើឱ្យទីផ្សារច្របូកច្របល់ និងជំរុញឱ្យតម្លៃហក់ឡើងខ្ពស់ ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងបន្ថយល្បឿន ក្នុងវិធីសាស្រ្តរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ ដោយបង្ហាញថា លោកជឿថាលោកអាចរង់ចាំពួកគេតាមសម្រួល។ ទីក្រុងតេអេរ៉ង់ទទូចរក្សាការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាម ហើយចង់គិតថ្លៃសម្រាប់ការឆ្លងកាត់ ដោយវាយប្រហារម្តងហើយម្តងទៀតលើនាវាដែលខ្លួនចោទប្រកាន់ថាកំពុងព្យាយាមឆ្លងកាត់ផ្លូវទឹកដោយខុសច្បាប់។ ការវាយប្រហារនៅក្នុងផ្លូវទឹក ដែលឆ្លងកាត់ដោយសេរីមុនសង្គ្រាម...
191 Viewsសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យអាមេរិក លោក Chris Murphy បានអះអាងនៅថ្ងៃទី៩ ខែសីហានេះថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន«ចាញ់សង្គ្រាមជាមួយអ៊ីរ៉ង់រួចទៅហើយ។ លោកបន្តថា ការបន្តប្រយុទ្ធគ្នាកំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីតោនចុះខ្សោយ ខណៈ ក្រុងតេហេរ៉ង់រឹតតែរឹងមាំបន្ថែមទៀត។ លោក Murphy បានលើកឡើងថា «អាមេរិកកំពុងចុះខ្សោយ អ៊ីរ៉ង់កំពុងរឹងមាំ» ហើយប្រជាជននៅសហរដ្ឋអាមេរិកនេះ ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈដែលទំនិញឡើងថ្លៃកាន់តែខ្ពស់ទៅៗ» ហេតុនេះលោកនឹងគាំទ្រកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះ បើទោះបីជាកិច្ចព្រមព្រៀងនោះមិនល្អសម្រាប់អាមេរិកក៏ដោយ។ លោកបន្តទៀតថា...
114 Viewsកាលពីចុងខែកក្កដាថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា «ក្រុមប្រឹក្សាសន្តិភាព» បានឈានដល់កិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សា ហើយវាជាសមិទ្ធផលដ៏ធំមួយក្នុងការអនុវត្តផែនការសន្តិភាពរបស់លោក ខណៈកិច្ចព្រមព្រៀងនឹងត្រូវអនុវត្តជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នរវាងភាគីពាក់ព័ន្ធ។ យោងតាងអង្គភាព AFPបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមកប្រតិកម្មប្រឆាំងទៅនឹងលោក ត្រាំ ដោយប្រកាសក្តែងៗថា នឹងគ្មានការអនុវត្តតាមផែនការ១៥ចំណុច របស់ប្រធានាធិបតីអាម៉េរិកទេ ហើយអ៊ីស្រាអែល នឹងមិនដកទ័ពចេញដាច់ខាត លុះត្រាតែក្រុមហាម៉ាស ទម្លាក់អាវុធចុះទាំងអស់។ លោកអះអាងថា «អ៊ីស្រាអែល សូមច្រានចោលឯកសារ ១៥ចំណុចនោះ។ អ៊ីស្រាអែល អត់អាចដកទ័ពចេញពីហ្គាហ្សាបានទេ បើក្រុមហាម៉ាស នៅតែមិនព្រមទម្លាក់អាវុធចុះ ហើយបន្តគំរាមកំហែងដល់កងកម្លាំង និងប្រជាជនរបស់យើង»។ ការលើកឡើងបែបនេះ វាយផ្ទុយស្រឡះទៅនឹងការប្រកាសរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនាំយកសន្តិភាពជូនតំបន់ហ្គាហ្សា។ ខាងក្រោមនេះជាផែនការ ១៥ចំណុចរបស់លោក ត្រាំ ៖
113 Viewsរដ្ឋចំនួន ២៥ របស់សហរដ្ឋអាម៉េរិក និងរដ្ឋសហព័ន្ធបានដាក់ពាក្យបណ្តឹងមួយកាលពីថ្ងៃទី៤ ខែសីហានេះ នៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាម៉េរិក ដើម្បីរារាំងការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធសកលម្តងទៀតចន្លោះពី ១០% ទៅ ១២.៥%។ បណ្តឹងនេះចោទប្រកាន់ថារដ្ឋបាល ត្រាំ ប្រើប្រាស់លេសលើកម្លាំងពលកម្មបង្ខំសកលផ្នែកច្បាប់ ដើម្បីកំណត់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុនត្រូវបានតុលាការសហព័ន្ធធ្លាប់បានទាន់ចោល។ ដើមបណ្តឹងបានបញ្ជាក់នៅក្នុងឯកសារតុលាការថាការប៉ុនប៉ងលើកទីបីរបស់រដ្ឋបាលលោកត្រាំក្នុងការដាក់ពន្ធគយទូទាំងពិភពលោក ឥឡូវនេះតាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មគឺខុសច្បាប់ដូចគ្នា ហើយពាក្យបណ្តឹងផ្លូវច្បាប់ពិពណ៌នាអំពីសកម្មភាពរបស់រដ្ឋបាលត្រាំថាធ្វើតាមអំពើចិត្ត និងផ្ទុយនឹងច្បាប់ក្នុងការដាក់ពន្ធគយ។ យោងតាមទីភ្នាក់ងារព័ត៌មានអាណាដូលូ (Anadolu...
102 Viewsកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថាកំពុងព្យាយាម «ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ» របស់រដ្ឋកុម្មុយនិស្ត បន្ទាប់ពីពួកគេបានព្រមានប្រឆាំងនឹងការជួលបុគ្គលិក IT របស់ខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី៣ ខែសីហានេះ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ី និងអឺរ៉ុបចំនួន ១០ កាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា កូរ៉េខាងជើងកំពុងប្រើប្រាស់កម្មករជំនាញក្រោមអត្តសញ្ញាណក្លែងក្លាយ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ អ្នកនាំពាក្យម្នាក់ដែលមិនបញ្ចេញឈ្មោះរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានច្រានចោលការព្រមានរួមគ្នានេះថាជា «ការចោទប្រកាន់នយោបាយដែលមានគោលបំណងអាក្រក់ដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋយើង»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «វាមិនសមហេតុផលទេដែលសហរដ្ឋអាម៉េរិក ដែលបានកាន់កាប់...
119 Views ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១ ខែសីហានេះថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដរាបណាកិច្ចព្រមព្រៀងមួយអាចសម្រេចបានយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Trump បានសរសេរនៅលើវេទិកា Truth Social របស់លោកថា អ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត បានស្នើសុំពេលវេលាដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រឡើងវិញ ភ្លាមៗ ពេញលេញ...
113 Viewsប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានជំរុញឱ្យប្រទេសប៊ុលហ្គារីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះយោធាអាមេរិកជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Bezmer ។ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារីរបស់លោកគឺលោកស្រី Velislava Petrova-Chamova លោក Araqchi បាននិយាយថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) ចំពោះសំណើរបស់អាមេរិកក្នុងការឈរជើងយន្តហោះយោធានៅមូលដ្ឋាននេះដើម្បីគាំទ្រប្រតិបត្តិការយោធាគឺស្មើនឹងការសម្របសម្រួលការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ដោយបន្ថែមថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងផ្ទុយពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតចំពោះប្រទេសដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួនថា ពួកគេអាចប្រឈមនឹងផលវិបាក។ លោក Araqchi បានមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos...