115 Views សហរដ្ឋអាម៉េរិកបានធ្វើការវាយប្រហារថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលធ្វើឲ្យសង្គ្រាមរយៈពេលប្រាំខែដែលកំពុងពង្រីកហួសពីរណសិរ្សសំខាន់ៗរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង ធ្វើឲ្យប្រទេសជាច្រើនជុំវិញតំបន់នេះកាន់តែស្មុគស្មាញ និងរងហានិភ័យកាន់តែធ្ងន់ធ្ងរ។ បើយោងតាមយោធាអាម៉េរិកបានបញ្ជាក់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា «កងកម្លាំងអាម៉េរិកបានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៨:០០យប់។ ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបដ៏មានឥទ្ធិពលចំពោះការវាយប្រហារដែលអ៊ីរ៉ង់បានប៉ុនប៉ងកាលពីម្សិលមិញលើកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា។ មុននេះបន្តិចមុននឹងប្រកាសការវាយប្រហារនេះ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាផ្ទុកឧស្ម័នដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិកនៅកំពង់ផែ Damietta នៃសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេហ្ស៊ីប ខណៈពេលដែលកងកម្លាំងអាមេរិក និងអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលទៅលើកងទ័ពអាម៉េរិកនៅហ្ស៊កដានី។ ការវាយប្រហារចុងក្រោយបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអេហ្ស៊ីបបានគំរាមកំហែងទាញប្រទេសមជ្ឈិមបូព៌ាជាច្រើនទៀតចូលទៅក្នុងជម្លោះ បន្ទាប់ពីក្រុមហ៊ូធីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនកាលពីសប្តាហ៍មុនបានប្រកាសបិទផ្លូវកងទ័ពជើងទឹកលើប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃ២៩កក្កដា បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់...
155 Viewsអ៊ីស្រាអែលបានផ្ញើរព័ត៌មានសម្ងាត់មួយទៅកាន់សហរដ្ឋអាម៉េរិកពីផែនការថ្មី និង «ជាក់លាក់» របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក CNN បានរាយការណ៍នៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍ទាំងនេះបានកើតឡើងនៅពេលដែលការវាយប្រហារឡើងវិញរបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកសង្គ្រាមទាំងស្រុង និងបន្ទាប់ពីការប្រើប្រាស់យន្តហោះចាស់ដ៏គួរឱ្យងឿងឆ្ងល់របស់លោក ត្រាំ ដើម្បីចាកចេញពីប្រទេសទួរគីបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ។ យ៉ាងណាម៉ិញ ទីក្រុងតេអេរ៉ង់បានសន្យាអស់រយៈពេលជាច្រើនឆ្នាំមកហើយថានឹងវាយបកលោក ត្រាំ ចំពោះការបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងខែមករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក៕
142 Viewsអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថាការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាម៉េរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាងកាន់តែខ្លាំងឡើង។ លោកស្រី បានលើកឡើងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដោយឡែក...
199 Viewsកិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស ប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដើម្បីសង្កត់តុចរចា។ នេះបើតាម BBC នៅថ្ងៃទី២២ ខែមិថុនានេះបានផ្សាយថា ស្របពេលកិច្ចប្រជុំប្រព្រឹត្តទៅលោក ដូណាល់ ត្រាំ ស្រាប់តែគំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ហើយថែមទាំងចូលគ្រប់គ្រងច្រកសមុទ្រ Hormuz ទៀតផង ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ មិនអាចសម្រេចបានទេនោះ។ លោកក៏គំរាមវាយប្រហារផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមបញ្ឈប់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលកំពុងប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ទេនោះ។ ទន្ទឹមនឹងការគំរាមរបស់លោកត្រាំ គណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ បានដើរចេញពីកិច្ចប្រជុំទល់មុខគ្នា លោក Mohammad Bagher Ghalibaf បានចាត់ទុកការព្រមានរបស់លោកត្រាំ ថាជាសញ្ញានៃ«ភាពអស់សង្ឃឹម» និងគំរាមវិញថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រៀមលក្ខណៈពេញលេញរួចជាស្រេចអស់ហើយសម្រាប់ការការប្រឈមមុខតទល់គ្នា។ កិច្ចចរចាសន្តិភាពអាម៉េរិក-អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២១...
193 Views (យេរូសាឡឹម)៖ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងអ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានចាប់ផ្តើមសង្គ្រាម ហាក់មានការខ្វែងគំនិតគ្នា បង្ករឱ្យការជំទាស់គ្នាទៅវិញទៅមក។ លោក ត្រាំ បានព្រមានជាសាធារណៈដល់អ៊ីស្រាអែលកុំឱ្យវាយប្រហារទីក្រុងបេរូត ក្នុងសង្គ្រាមរបស់ខ្លួនជាមួយពួកសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ នៅពេលដែលអ៊ីស្រាអែលបានធ្វើដូច្នោះ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ខែមេសា។ បន្ទាប់មកអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ខណៈលោក ត្រាំ...