269 Viewsពិធីបុកល័ក្ខ និងសារកន្ទេល-លក់កន្ទេល គឺជាប្រពៃណី និងសិប្បកម្មបុរាណមួយរបស់ខ្មែរ ដែលបានបន្តពីដូនតាមកជាច្រើនជំនាន់។ កន្ទេលមិនត្រឹមតែជារបស់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងជីវិតរស់នៅរបស់ប្រជាជនខ្មែរផងដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ពិធីបុកល័ក្ខ និងការលក់កន្ទេលកំពុងប្រឈមនឹងការបាត់បង់ ដោយសារការផ្លាស់ប្តូរសង្គម និងផលិតផលទំនើប។ វីដេអូនេះនឹងនាំអ្នកទៅស្គាល់ពីប្រវត្តិ អត្ថន័យ និងស្ថានភាពបច្ចុប្បន្ននៃមរតកវប្បធម៌ដ៏មានតម្លៃមួយនេះ។
238 Views“ប្រវត្តិសាវតាខ្មែរ មិនមែនចម្លងពីឥណ្ឌា ឬប្រទេសណាឡើយ” ជាការបង្ហាញពីមោទនភាព និងអត្តសញ្ញាណដើមរបស់ជាតិខ្មែរ ដែលមានអរិយធម៌ វប្បធម៌ ភាសា សិល្បៈ និងប្រពៃណីផ្ទាល់ខ្លួនតាំងពីបុរាណ។ ទោះបីអាណាចក្រខ្មែរមានការទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ជាមួយប្រទេសជិតខាងក៏ដោយ ក៏ខ្មែរបានបង្កើត និងអភិវឌ្ឍអរិយធម៌របស់ខ្លួនដោយភាពច្នៃប្រឌិត និងអត្តសញ្ញាណជាតិយ៉ាងច្បាស់លាស់។ ប្រាសាទអង្គរ អក្សរខ្មែរ របាំប្រពៃណី និងស្ថាបត្យកម្មខ្មែរ គឺជាភស្តុតាងនៃភាពរុងរឿង និងឯករាជ្យនៃអរិយធម៌ខ្មែរ។ ================== #ប្រវត្តិសាស្ត្រខ្មែរ #khmerhistory #អរិយធម៌ខ្មែរ...
230 Viewsអត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5
226 Viewsដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា ប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការណ៍ពិត។ បើគេងាកក្រោយទៅមើលអតីតកាលដ៏រុងរឿង «អាណាចក្រខ្មែរ» ធ្លាប់ជាមហានគរដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ភាពរុងរឿងដែលបុព្វបុរសយើងបានកសាងឡើងយ៉ាងលំបាក ត្រូវបានរលាយសាបសូន្យបន្តិចម្តងៗ រហូតធ្លាក់ខ្លួនមកជាប្រទេសមួយដ៏តូចមួយ ក៏ព្រោះតែពាក្យមួយឃ្លាគឺ «ការបែកបាក់ផ្ទៃក្នុង»រវាងខ្មែរនិងខ្មែរ។ មេរៀនឈឺចាប់ពីអតីតកាល យើងធ្លាប់ឆ្លងកាត់ជម្លោះរវាងសាច់ញាតិឯង ការធ្វើរដ្ឋប្រហារ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបង្កជាឱកាសឱ្យបរទេសឈ្លានពាន និងកាត់ទឹកដីតាមចិត្តចង់របស់ពួកគេ។ ឈាមខ្មែរដែលហូរស្រោចដីកម្ពុជាកាលពីអតីតកាល មិនមែនគ្រាន់តែជាលទ្ធផលនៃអាវុធបរទេសនោះទេ ប៉ុន្តែវាក៏ផ្តើមចេញពីគំនិតព្យាបាទ និងការបែកបាក់សាមគ្គីភាពរវាងខ្មែរនិងខ្មែរដែរ។ តថភាពបច្ចុប្បន្ន៖ សង្គ្រាមពាក្យសម្តីនិងមនោគមវិជ្ជា...
231 Viewsសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមដោយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នបានឈានចូលដល់រយៈពេលជាង១ខែហើយ និងបានធ្វើឱ្យមានបញ្ហារួមរឹតកាន់តែខ្លាំង ទាំងសាកលលោក និងសហរដ្ឋអាម៉េរិក ក៏ដូចជាសន្តិសុខនៅមជ្ឈិមបូព៌ា ដែលបញ្ហានេះនឹងកាន់តែរួមរឹតកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើគ្មានដំណោះស្រាយណាមួយជាក់លាក់។ យើងឃើញថាថា លោក ដូណាល់ត្រាំ បានដាក់ចេញនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងភាពអន្ទះសារនិងតក់ក្រហល់ ដែលស្ដែងឱ្យឃើញនូវទិដ្ឋភាព៥ចំណុចសំខាន់ៗ។ ចំណុចទីមួយគឺ សម្ព័ន្ធមិត្តណាតូហាក់មិនមានជំហររួមលើករណីនេះ ដោយអាម៉េរិកមិនទទួលបានរួមពីសំណាក់សមាជិកសម្ព័ន្ធភាពយោធាអន្តរទ្វីបនេះទេ ខណៈដែលលោក ដូណាល់ត្រាំ ក៏ធ្លាប់បានបង្ហាញអំពីជំហរនៅក្នុងការធ្វើសង្គ្រាមដែលហាក់ស្របតាមអ្វីដែលលោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញ។ ហេតុនេះហើយ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យមានការបែកខ្ញែកជំហររួមរបស់ណាតូ...
227 Viewsលោកបណ្ឌិត យង់ ពៅ ក្នុងឱកាសដឹកនាំជំនួបគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចំបាច់នៃការឈរលើទស្សនៈវិជ្ជមានដើម្បីកសាងមូលធនមនុស្សនៅកម្ពុជា ដោយផ្អែកលើ៥ចំណុចសំខាន់ៗ។ បណ្ឌិតរូបនេះបន្តថា ការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំគឺជាចំណែកនៃការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដូច្នេះក្នុងនាមជាគ្រូត្រូវចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សពិតប្រាកដ យើងត្រូវបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជា៖ ១. ពលរដ្ឋសកល, យល់ដឹងទូលំទូលាយចំណេះដឹងនិងនិន្នាការសកល២. ពលរដ្ឋបៃតង, រៀនរស់នៅក្នុងបរិស្ថានប្រែប្រួល ៣. ពលរដ្ឋរឹងមាំ, រឹងមាំទើបគេមិនប្រមាថ ៤. ពលរដ្ឋវិទ្យាសាស្ត្រ នវានុវត្តន៍,...
267 Viewsចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។ ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។...
287 Viewsព្រៃវែង៖ កណ្តាលអាធ្រាត ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។បើតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការក្រសួង បង្ហាញថា ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ខណៈរថយន្តទាំង២ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន គឺលើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន...
287 Viewsថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា៖ បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ កញ្ញា អ៊ឹម រចនា...
268 Views