393 Viewsមនុស្សយ៉ាងហោច ៥២នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតត្រូវរត់ភៀសខ្លួនចេញពីផ្ទះ ពេលដែលព្យុះទីហ្វុង បោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលហ្វីលីពីន។ ព្យុះទីហ្វុង Kalmaegi ដែលស្ថិតក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតក្នុងឆ្នាំនេះបានបង្កការជន់លិចតំបន់ជាច្រើន រួមទាំងទីក្រុងជាច្រើននៅកោះ Cebu ដែលមានមនុស្សរស់នៅច្រើនបំផុត។ ក្រៅពីអ្នកស្លាប់ជាង៥០នាក់នៅទីនេះ ក៏មានមនុស្ស ១៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ក្នុងចំនួនអ្នកស្លាប់ទាំងនេះ ក៏មានសមាជិកយានិក៦នាក់នៅលើឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបានធ្លាក់នៅលើកោះ Mindanao ផងដែរ ខណៈពួកគេកំពុងបំពេញភារកិច្ចជួយសង្រ្គោះជីវិតមនុស្ស៕
383 Viewsអាជ្ញាធរមូលដ្ឋានបាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកទៅដោយដុំថ្មបេតុងតូចៗ បានជួបគ្រោះថ្នាក់ជាមួយរថយន្តក្រុងដឹកអ្នកដំណើរ នៅភាគខាងត្បូងឥណ្ឌា នាព្រឹកព្រលឹមថ្ងៃចន្ទ (៣ វិច្ឆិកា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងមនុស្សមួយចំនួនទៀតរងរបួស។ មន្ត្រីមូលដ្ឋានមួយរូបឈ្មោះ K. Chandrakala ប្រាប់សារព័ត៌មាន AP ថា៖ រថយន្តក្រុងដឹកជញ្ជូនរបស់រដ្ឋ ដែលដឹកអ្នកដំណើរប្រហែល ៧០នាក់ កំពុងឆ្ពោះទៅកាន់ទីក្រុង Hyderabad ក្នុងរដ្ឋ Telangana ភាគខាងត្បូង...
365 Viewsអគ្គិភ័យបានឆាបឆេះហាងលក់ទំនិញបញ្ចុះតម្លៃមួយកន្លែង នៅកណ្តាលទីក្រុង Hermosillo ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣នាក់ស្លាប់ ហើយរាប់សិបនាក់ទៀតរងរបួស។ ប្រទេសម៉ិកស៊ិកកំពុងប្រារព្ធ«បុណ្យមរណៈ» នៅចុងសប្តាហ៍នេះ ដោយមានការស្លៀកពាក់តុបតែងមុខមាត់ចម្រុះពណ៌ ដែលក្រុមគ្រួសារសម្ដែងក្ដីគោរព និងចងចាំដល់មនុស្សជាទីស្រលាញ់ដែលបានលាចាកលោកនេះទៅហើយ។ អភិបាលរដ្ឋ Sonora លោក Alfonso Durazo បានលើកឡើងនៅក្នុងវីដេអូលើបណ្ដាញសង្គមថា៖ «ខ្ញុំបានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងតម្លាភាព ដើម្បីបញ្ជាក់ពីមូលហេតុនៃហេតុការណ៍នេះ»។ ក្មេងៗក៏មានស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះដែរ។ចំណែកលោក Gustavo Salas អគ្គរដ្ឋអាជ្ញារបស់រដ្ឋនេះ បាននិយាយថា...
356 Viewsមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងដ៏ខ្លាំង និងការជន់លិចនៅភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់បាត់បង់ជីវិត ខណៈយ៉ាងតិច៥នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទឹកជំនន់។ភ្លៀងខ្លាំងចាប់តាំងពីចុងសប្តាហ៍មុនបង្កឲ្យមានកម្រិតទឹកកម្ពស់រហូតដល់ ១,៧ម៉ែត្រ ក្នុងរយៈពេលត្រឹម២៤ម៉ោង។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានរាយការណ៍ថា អ្នកស្លាប់ចំនួន ៣៥នាក់ មាននៅក្នុងខេត្ត Hue, Da Nang, Lam Dong និង Quang Tri។ទីក្រុងបុរាណ Hoi...
389 Viewsក្លឹបអ្នកកាសែតកម្ពុជា និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ» ជាលើកទី២។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ FASMEC បានលើកទ្បើងពីការជំរុញ ការផលិតផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំទ្បុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។ ឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកក៏នឹងត្រូវបានលើកទ្បើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ៕
412 Viewsចង្វាក់ផលិតកម្ម និងការរៀបចំតុបតែងទីមោង នៅតែពេញនិយមក្នុងស្រទាប់មហាជន ប៉ុន្តែក៏នៅតែមនុស្សមួយចំនួនខ្លាចទីងមោងដែរ បើទោះបីជាដឹងថាគ្រាន់តែជារូបគំនូយ៉ាងណាក៏ដោយ។
390 Viewsជាសិទ្ធបុគ្គលក្នុងការគាំទ្រទំនិញថៃ តែដើមកំណើត Ptt ចេញពីថៃដែលប្រកាសគាំទ្រការឈ្លានពានកម្ពុជា សួរថា តើយើងជាខ្មែរឈឺចាប់ទេ? តាមបណ្ឌិត កែវ មាលា ការប្រកាសបន្តគាំទ្រ Ptt ពីលោក សាន សុជា ស្តែងឱ្យឃើញពីការមិនឱ្យតម្លៃប្រជាជនខ្មែរ ខណ:ម្ចាស់ដើម Ptt ជាថៃបានប្រកាសគាំទ្រពួកយោធាថៃឱ្យមកឈ្លានពានខ្មែរ។មតិយោបល់ពីបណ្ឌិត កែវ មាលា បន្ទាប់ពីប្រតិកម្មពីខ្មែរជាច្រើនទៅកាន់លោក សាន សុជា ក្រោយពីលោកប្រកាសថ្មីៗនេះថា នៅតែគាំទ្រ...
679 Views
429 Viewsប្រាសាទប្រែរូប ជាប្រាសាទភ្នំមួយ ដែលបានកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទនេះ សាងសង់អំពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
462 Viewsអ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ។ លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការ ទៅជាលទ្ធិប្រជាធិបតេយ្យ ។ ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី២របស់លោកនៅសេតវិមាន ។គណៈកម្មាធិការណូបែលន័រវេស និយាយថា លោកស្រី...