13 Viewsកម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។ ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។ កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុយនៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា...
14 ViewsGreenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។ បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺជាពលរដ្ឋនៃប្រទេសដាណឺម៉ាក។ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។ គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។ Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi)...
20 Viewsពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរមណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។ សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។ សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេក្ខជនប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕
49 Viewsរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃទី ៧ មករា ថា មនុស្សចំនួន ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា កន្លងមក។ ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់ពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា...
67 Viewsបណ្ដាមេដឹកនាំជុំវិញពិភពលោកបានឆ្លើយតបដោយមានទាំងការថ្កោលទោស និងការគាំទ្រចំពោះការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduroពីសំណាក់អាមេរិក។ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ លោក Maduro និងភរិយារបស់លោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិកហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក។អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។ ក្នុងការឆ្លើយតបដំបូង នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនស្រក់ទឹកភ្នែកឡើយ ចំពោះការបញ្ចប់របបរបស់លោក Maduro ហើយចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារនោះទេ។ ប្រទេសជិតខាងអាមេរិកឡាទីនបានថ្កោលទោសសកម្មភាពនេះ ក៏ដូចជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺរុស្ស៊ី និងចិន។ ចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...
48 Viewsក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក.ប.ទ. បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart...
39 Viewsគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។នេះបើតាមការប្រកាសរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ទៅកាន់ជនរួមជាតិ និងសាធារណជនទាំងអស់ នៅព្រឹកថ្ងៃទី ២៩ ធ្នូ ២០២៥នេះ។ ក្នុងន័យនេះ JBC កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយ JBC ថៃ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន...
59 Viewsការបោះឆ្នោតសកលក្នុងប្រទេសថៃ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ពេលនេះ គណបក្សភឿថៃ ដែលអតីតមេដឹកនាំមហាសេដ្ឋីរបស់ខ្លួនកំពុងជាប់ពន្ធនាគារ បានងាកទៅរកសមាជិកម្នាក់ទៀតនៃត្រកូលស៊ីណាវ៉ាត់ ដ៏បែកបាក់ ដែលមានបទពិសោធន៍តិចតួចក្នុងនយោបាយ ដើម្បីជួយឱ្យបក្សរបស់ខ្លួនងើបមុខឡើងវិញ។ គណបក្សភឿថៃ កាលពីថ្ងៃអង្គារ (១៦ ធ្នូ) បានដាក់ឈ្មោះ លោក Yodchanan Wongsawat វ័យ ៤៦ឆ្នាំ ដែលជាក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យធ្វើជាបេក្ខជននាំមុខគេក្នុងចំណោមបេក្ខជនទាំង ៣រូប របស់បក្សនេះ...
58 Viewsយានគ្មានមនុស្សបើក បញ្ជាពីចម្ងាយដ៏សាមញ្ញនេះ ត្រូវបានសាកល្បងតាំងពីសង្រ្គាមលោកលើកទី ១មកម្ល៉េះ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះជម្លោះនៅប្រទេសអ៊ុយក្រែន ត្រូវបានគេមើលឃើញថា ការប្រើប្រាស់Drone បានកើនឡើងខ្លាំង។ វាលែងគ្រាន់តែជាមធ្យោបាយសម្រាប់ថតរូបភាព និងសម្រាប់ប្រើប្រាស់ជាឧបករណ៍ធ្វើកិច្ចការពិសេសដូចជាវិស័យកសិកម្ម ឬបច្ចេកវិទ្យាផ្នែកស៊ីវិលធម្មតាៗទៀតហើយ ។ បច្ចុប្បន្ន យានដ្រូនបានក្លាយជា«អាវុធ»ដ៏សំខាន់នៅលើសមរភូមិប្រយុទ្ធ ។ អាវុធមួយក្នុងចំណោមអាវុធដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺយានដ្រូនតម្លៃទាប FPV ។ យានដ្រូន FPV ដែលកាលពីដំបូងឡើយត្រូវបានគេរចនាឡើងសម្រាប់តែក្រុមប្រកួតប្រជែងស៊ីវិលនោះ ត្រូវបានគ្រប់គ្រងដោយអ្នកបញ្ជានៅលើដី ហើយតែងតែធ្លាក់ចំគោលជាមួយគ្រឿងផ្ទុះ ។...
62 Views